ដំណឹងបន្ទាន់ៈ
សេចក្តីជូន​ដំណឹង=គេហទំព័រ phnompenhdaily.com.kh នេះ​​បានប្រកាស​លក់ ។ចាប់អារម្មណ៏​សូមទាក់ទង ទូរសព្ទ័​ ០១២ ៨៦៥ ៥៥៣ ឬ E mail=ppdailynews@gmail.com។ អរគុណ

ហោរាសាស្ត្រ ឆ្នាំម្សាញ់ បញ្ចសក ពុទ្ឋសករាជ ២៥៥៧ Print E-mail
Written by ភ្នំពេញដេលីញូវ   
Friday, 12 April 2013 03:45

      ឆ្នាំជូត

      ជោគការងារ និង ការរកស៊ី-ក្នុងឆ្នាំនេះដោយសារ តែមានផ្កាយ “ភ្លឺថ្លា”គ្របដណ្តប់ លើដួងរាសីកំ ណើតទើប ការងារ និង ការរកស៊ី ពុំគ្រាន់ តែអាចបោះជំហានទៅមុខជា លំដាប់ប៉ុណ្ណោះទេ ព្រមទាំងត្រូវបាន អ្នកមានមុខមាត់ ខ្ពង់ខ្ពស់ជួយណែនាំ និង ជួយបង្ហាញ ផ្លូវទៀតផង ប៉ុន្តែចូរកុំឈ្លក់វង្វេងនឹងជោគជ័យឱ្យសោះ ។ ក្រៅពីនោះត្រូវប្រយ័ត្នប្រយែងក្រែងមានជនខិលខូចប៉ង បំផ្លាញ ។ បណ្តាខែដែលការងារ និង ការរក ស៊ីអាចដំណើរការបានស្រួលរួមមាន មេសា សីហា វិច្ឆិកា និង មករា កុម្ភៈ (២០១៤) ។ រីឯបណ្តាខែដែលជួបឧបសគ្គច្រើនរួមមាន ឧសភា មិថុនា កញ្ញា និង តុលា ។

      ចំពោះស្ត្រីមេផ្ទះក្នុងឆ្នាំនេះជីវិតគូស្វាមីភរិយាមានសេចក្តីសុខដុមរមនា ។ រីឯសុខភាពវិញក៏ល្អប្រសើរដែរ តែទោះជាយ៉ាងណាត្រូវយកចិត្តទុកដាក់គ្រប់គ្រង របបហូបចុកឱ្យបាន ត្រឹមត្រូវ ទើបពុំមានបញ្ហាចោទឡើង ។

      ចំពោះយុវនារីក្នុងឆ្នាំនេះពិតមែនតែជាមនុស្សសម្បូរស្នេហ៍ក្តី តែកុំឃើញភ្លាមស្រឡាញ់ភ្លែតឱ្យសោះ ពុំនោះទេ បានត្រឹមតែអង្គុយកើតទុក្ខសម្រក់ទឹកភ្នែកតែម្នាក់ឯងប៉ុណ្ណោះ ។

      ចំពោះយុវជនក្នុងឆ្នាំនេះដោយសារតែមានអារម្មណ៍ភ្លឺថ្លា គំនិតប្រាជ្ញាឈ្លាសវៃនោះ ទើបការសិក្សា រៀនសូត្រ ទទួលបានលទ្ធផលល្អប្រសើរ តែចូរកុំមានអំនួតអួតក្អេងក្អាងឱ្យសោះប្រយ័ត្ននៅឯកោ ។ ចំពោះសុខភាពពិតមែនតែល្អ ជាក្តី តែអាចមានរោគផ្តាសាយ ឈឺក្បាល វិលមុខខ្លះៗ ។

 

      ជោគទ្រព្យ

      ក្នុងឆ្នាំនេះពិតមែនតែមានផលចំណូលហូរចូលច្រើនមកពីគ្រប់ទិសទីក្តី ប៉ុន្តែដោយសារតែមានផ្កាយ “ទ្រព្យឡើងទ្រព្យចុះ” គ្របដណ្តប់លើដួងរាសីកំណើតនោះ ទើបត្រូវយកចិត្តទុកដាក់ការបណ្តាក់ទុនរកស៊ី និង ចេះគ្រប់ គ្រងបញ្ជីប្រាក់កាសឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងការថ្លោះធ្លោយក្នុងប្រការណាមួយ ។ បណ្តាខែដែលមានចំណូលហូរ ចូលច្រើនរួមមាន មេសា សីហា វិច្ឆិកា និង មករា កុម្ភៈ (២០១៤) ។ រីឯបណ្តាខែដែលជោគទ្រព្យខ្សត់ខ្សោយរួមមាន ឧសភា មិថុនា កញ្ញា តុលា ធ្នូ និង មីនា (២០១៤) ។

 

      ជោគសុខភាព

      ក្នុងឆ្នាំនេះពិតមែនតែមានសុខភាពល្អជាក្តី តែត្រូវយកចិត្តទុកដាក់ចំពោះសុវត្ថិភាពផ្ទាល់ខ្លួន ព្រោះងាយជួបគ្រោះថ្នាក់ផ្សេងៗ ។ បណ្តាខែដែលសុខភាពងាយចោទបញ្ហារួមមាន ធ្នូ និង កុម្ភៈ (២០១៤) ។ ដូច្នេះត្រូវចេះគ្រប់គ្រង របបនៃការហូបចុក និង ត្រូវប្រយ័ត្នកុំធ្វើការឱ្យហួសកម្លាំង ។ បណ្តាខែដែលសុវត្ថិភាពផ្ទាល់ខ្លួនងាយចោទបញ្ហារួមមាន ខែមីនា (២០១៤) ត្រូវយកចិត្តទុកដាក់សុវត្ថិភាពក្រុមគ្រួសារ ។ ខែឧសភា ប្រយ័ត្នអាចជួបគ្រោះថ្នាក់មុតកាំបិត ពូថៅ ឬ ឧបករណ៍ចុងស្រួច ។ ខែមិថុនា និង កក្កដា ប្រយ័ត្នអាចជួបគ្រោះលង់ទឹក ។

 

      ជោគស្នេហា

      ក្នុងឆ្នាំនេះថ្វីដ្បិតតែលោកអ្នកជាមនុស្សសម្បូរស្នេហ៍ក្តី ប៉ុន្តែចូរកុំងប់ងុលខ្លាំងពេក និង កុំឃើញភ្លាមស្រឡាញ់ ភ្លែត ពុំនោះទេអាចមានវិប្បដិសារៈអស់មួយជីវិត ។ បណ្តាខែដែលជោគស្នេហាចម្រុងចម្រើននោះរួមមាន មេសា សីហា វិច្ឆិកា និង មករា និង កុម្ភៈ (២០១៤) រីឯបណ្តាខែដែលជួបបញ្ហាច្រើនរួមមាន តុលា ធ្នូ និង មីនា (២០១៤) ។

 

      ទិសល្អប្រចាំឆ្នាំ

      រួមមាន ពាយព្យ ខាងជើង និង ខាងត្បូង ។ ដូច្នេះប្រសិនបើលោកអ្នកបានដាក់គ្រែដេក តុធ្វើការ និង កៅអីសាឡុងទទួលភ្ញៀវនៅចំទីតាំងនៃទិសទាំងបីខាងលើនេះគឺអាចជួយលើករាសី ។ បើអាចចៀសវាងបានពុំគប្បីដាក់ តាំងឱ្យចំទិសខាងលិច និង ទិសនិរតីឡើយ ។

 

      ពណ៌លើករាសីប្រចាំឆ្នាំ

      រួមមាន ពណ៌ខ្មៅ ខៀវ និង បៃតង ។ ដូច្នេះប្រសិនបើបានប្រើប្រាស់ពណ៌ទាំងបីនេះយកទៅតុបតែងនៅក្នុង បន្ទប់តាមគេហដ្ឋាន ឬ ការស្លៀក ពាក់ គឺពិតជាអាចជួយលើករាសីជាក់ជាមិនខាន តែបើអាចចៀសវាងបានគួរតមប្រើ ពណ៌ក្រហម និង ពណ៌លឿង ។

 

      លេខហេងប្រចាំឆ្នាំ

      រួមមាន លេខ ៣ និង ៦

 

      ឆ្នាំឆ្លូវ

      ជោគការងារ និង ការរកស៊ី

      ក្នុងឆ្នាំនេះជោគការងារ និង ការរកស៊ីរឿងរកាំរកូសនឹងជួបឧបសគ្គច្រើន ។ ដូច្នេះបើហ៊ានតែធ្វេសប្រហែស បន្តិចអាចដួលរលំងើបលែងរួចមិនខាន ។ បណ្តាខែដែលការងាររកស៊ីងាយចោទបញ្ហាច្រើនរួមមាន មេសា កក្កដា វិច្ឆិកា និង មករា កុម្ភៈ មីនា (២០១៤) ។ រីឯបណ្តាខែដែលការងារ និង ការរកស៊ីអាចដំណើរការបានស្រួលរួមមាន ឧសភា កញ្ញា និង ធ្នូ ។

      ចំពោះស្ត្រីមេផ្ទះក្នុងឆ្នាំនេះមានទឹកចិត្តរំជើបរំជួលខ្លាំង ងាយបង្កភាពសប្បាយរីករាយ ហើយក៏ឆាប់ ខឹងឆេវឆាវ ដែរ ។ ដូច្នេះសូមប្រយ័ត្នអាចជះឥទ្ធិពលអាក្រក់ដល់ សម្ពន្ធភាពរវាងគូស្វាមីភរិយា ។ ក្រៅពីនោះ ត្រូវយកចិត្តទុក ដាក់ ចំពោះបញ្ហាសុវត្ថិភាព និង សុខភាពរបស់កូនចៅ ព្រមទាំងប្រុង ប្រយ័ត្នក្រែងចាញ់បោកគេទៀតផង ។

      ចំពោះយុវនារីក្នុងឆ្នាំនេះគឺច្រើនតែមានអំនួតអួតពីសម្រស់ខ្លួនឯង ប្រហែលជាអាចនៅ អផ្សុកគ្មាន គូគាប់ឡើយ ។

      ចំពោះយុវជនក្នុងឆ្នាំនេះងាយនឹងទទួលរងនូវឥទ្ធិពល អាក្រក់ពីខាងក្រៅដែលបង្កឱ្យទឹកចិត្តក្នុងការ សិក្សារៀន សូត្រធ្លាក់ចុះ ។ ប្រសិនបើពុំឆាប់ដកខ្លួនចេញទេនោះ គឺពិតជាអាចខូចអនាគតជាក់ជាមិនខាន ។ ក្នុងឆ្នាំនេះដែរ អ្នកមិនត្រូវមានចិត្តមានះរឹងរូសពេកទេ គឺត្រូវចេះស្តាប់យោបល់គេខ្លះៗផង ទើបអាចកាត់បន្ថយបានកំហុសឆ្គងពុំចាំបាច់ ជាច្រើន ។ ក្រៅពីនោះចំពោះបញ្ហាសុខភាពមិនល្អជាឡើយ ត្រូវយកចិត្តទុកដាក់ចំពោះអនាម័យ ជីវភាពរស់នៅប្រចាំ ថ្ងៃផង ទើបបានសុខកាយសប្បាយចិត្ត ។

 

      ជោគទ្រព្យ

      ក្នុងឆ្នាំនេះជោគទ្រព្យធ្លាក់ដុនដាបខ្លាំង ។ ដូច្នេះមិនត្រូវបណ្តាក់ទុនរកស៊ីដោយទ្រង់ទ្រាយធំឡើយ ប្រយ័ត្នតែ ភ្លាត់ស្នៀតអាចវិនាសអន្តរាយទ្រព្យអស់រលីងពីខ្លួន ។ បណ្តាខែដែលជោគទ្រព្យខ្សត់ខ្សោយរួមមាន កក្កដា តុលា វិច្ឆិកា និង មករា កុម្ភៈ មីនា (២០១៤) ។ ក្នុងខែវិច្ឆិកា និង កុម្ភៈ (២០១៤) ប្រយ័ត្នអាចជួបគ្រោះចោរលួចឆក់ប្លន់ ។ ក្នុងខែមិថុនា និង មីនា (២០១៤) ចូរកុំមានចិត្តលោភលន់ចង់បានលាភប្រយោលឱ្យសោះ ។ ក្នុងខែកក្កដា តុលា និង មករា (២០១៤) ត្រូវប្រយ័ត្នអាចជួបគ្រោះចាញ់បោកគេ ។ រីឯបណ្តាខែដែលជោគទ្រព្យល្អប្រសើរនោះរួមមាន ឧសភា កញ្ញា និង ធ្នូ ។

 

      ជោគសុខភាព

      ក្នុងឆ្នាំនេះដោយសារតែមានផ្កាយ “ខ្លាស” គ្របដណ្តប់លើដួងរាសីកំណើត គឺពុំគ្រាន់តែអាចបំផ្លាញដល់ សុខភាពប៉ុណ្ណោះទេ ថែមទាំងត្រូវយកចិត្តទុកដាក់ចំពោះសុវត្ថិភាព ក្រុមគ្រួសារ ជាពិសេសត្រូវចេះមើលថែទាំសុខភាព និង សុវត្ថិភាពរបស់ក្មេងតូចៗទៀតផង ។ បណ្តាខែដែលសុខភាពងាយចោទបញ្ហារួមមាន មិថុនា និង មករា មីនា (២០១៤) ។ ក្នុងខែមេសា វិច្ឆិកា និង មករា (២០១៤) ត្រូវយកចិត្តទុកដាក់ចំពោះសុវត្ថិភាព និង សុខភាពក្រុមគ្រួសារ ។

 

      ជោគស្នេហា

      ក្នុងឆ្នាំនេះលោកអ្នកជាមនុស្សមានទឹកចិត្តរំជើបរំជួលខ្លាំង និង មានចរិយាមារយាទប្រែប្រួលច្រើន ។ ដូច្នេះប្រហែលជាអាចធ្វើឱ្យញ្ញាតិមិត្ត ឬ គូស្នេហ៍គេចវេះពុំហ៊ានជួបឡើយ ។ បណ្តាខែដែលជោគស្នេហាងាយចោទ បញ្ហារួមមាន មិថុនា កក្កដា វិច្ឆិកា និង កុម្ភៈ មីនា (២០១៤) រីឯបណ្តាខែដែលជោគស្នេហាល្អប្រពៃនោះរួមមាន មេសា ឧសភា និង ធ្នូ ។

 

      ទិសល្អប្រចាំឆ្នាំ

      រួមមាន ឦសាន ខាងត្បូង និង ខាងជើង ។ ដូច្នេះប្រសិនបើលោកអ្នកបានដាក់គ្រែដេក តុធ្វើការ និង កៅអី សាឡុងទទួលភ្ញៀវនៅចំទីតាំងនៃទិសទាំងបីខាងលើនេះ គឺអាចជួយលើករាសី តែបើអាចចៀសវាងបានពុំគប្បីដាក់តាំង ឱ្យចំទិសនិរតី និង ខាងកើតឡើយ ។

 

      ពណ៌លើករាសីប្រចាំឆ្នាំ

      រួមមាន ពណ៌ក្រហម លឿង ទឹកក្រូច និង ប្រផេះ ។ ដូច្នេះប្រសិនបើបានប្រើប្រាស់ពណ៌ទាំងបីនេះយកទៅ តុបតែងនៅក្នុងបន្ទប់តាមគេហដ្ឋាន ឬ ការស្លៀកពាក់ អាចជួយលើករាសីជាក់ជាមិនខាន តែបើអាចចៀសវាងបានគួរ តមប្រើពណ៌បៃតង និង ពណ៌ស ។

      លេខហេងប្រចាំឆ្នាំ

      រួមមាន លេខ ១ និង ៩

 

      ឆ្នាំខាល

      ជោគការងារ និង ការរកស៊ី

      ក្នុងឆ្នាំនេះការងារ និង ការរកស៊ីពិតមែនតែមានការរីកលូតលាស់ទៅមុខ និង ត្រូវបានបងប្អូនញ្ញាតិមិត្តជួយ ជ្រោមជ្រែងក្តី តែជួនពេលជាមួយគ្នានោះស្រាប់តែមានផ្កាយ “បង្កហេតុ” លេចធ្លោឡើងនៅក្នុងដួងរាសីកំណើត ដែលជាសញ្ញាប្រាប់ឱ្យដឹងជាមុនថា ក្នុងឆ្នាំនេះងាយបង្ករឿង ជម្លោះដោយសារតែពាក្យសម្តី ។ ដូច្នេះត្រូវចេះប្រយ័ត្ន មាត់កបន្តិច ។ បណ្តាខែដែលការងារ និង ការរកស៊ីអាចដំណើរការបានស្រួលរួមមាន មេសា មិថុនា កញ្ញា តុលា និង មករា កុម្ភៈ (២០១៤) ។ រីឯបណ្តាខែដែលជួបឧបសគ្គច្រើនរួមមាន ឧសភា កក្កដា សីហា និង ធ្នូ ។

      ចំពោះស្ត្រីមេផ្ទះ ក្នុងឆ្នាំនេះពិតមែនតែនៅក្នុងក្រុមគ្រួសារមានសេចក្តីសុខដុមរមនា និង ជីវិតគូ ស្វាមីមានភាព ល្អូកល្អិនក្តី តែត្រូវយកចិត្តទុកដាក់ចំពោះសុខភាពរបស់មនុស្សចាស

ជ់រានៅ ក្នុងផ្ទះ ។ ក្រៅពីនោះពេលយប់ព្រលប់ត្រូវ បិទ ឬ ចាក់សោគន្លឹះទ្វារបង្អួចឱ្យបានត្រឹមត្រូវ ដើម្បីការពារចោរចូលលួចឆក់ប្លន់ ។

      ចំពោះយុវនារីក្នុងឆ្នាំនេះពិតមែនតែមានភាពល្អូក ល្អិនជាមួយគូស្នេហ៍ក្តី តែត្រូវប្រយ័ត្នអាច មានមាត់ចាបមាត់ ព្រាបបង្កឱ្យចំណងស្នេហារង្គោះរង្គើ ។

      ចំពោះយុវជនក្នុងឆ្នាំនេះពិតមែនតែមានអារម្មណ៍ភ្លឺថ្លា គំនិតប្រាជ្ញាឈ្លាសវៃ ការងារ និង ការរៀនសូត្រទទួល បានលទ្ធផលល្អប្រពៃក្តី តែគួរឱ្យស្តាយ ព្រោះក្នុងឆ្នាំនេះងាយនឹង បង្ករឿងជម្លោះ ផ្សេងៗ ដូច្នេះត្រូវចេះប្រយ័ត្នមាត់ក បន្តិចមុននឹងនិយាយស្តី ។ ចំពោះសុខភាពពិតមែនតែល្អជាក្តី តែលៃលកយ៉ាងណាត្រូវយកចិត្តទុកដាក់ចំពោះសុវត្ថិភាព ផ្ទាល់ខ្លួន ។

 

      ជោគទ្រព្យ

      ក្នុងឆ្នាំនេះពិតមែនតែជោគទ្រព្យចម្រុងចម្រើនក្តី តែដោយសារតែមានផ្កាយ “ចោរ” គ្របដណ្តប់លើដួងរាសី កំណើតដែលព្រមានថា មិនត្រូវបញ្ចោញប្រាក់កាស ឬ ទ្រព្យមានតម្លៃ នៅតាមទីសាធារណៈឡើយ ដើម្បីចៀសវាងទ្រព្យ ច្រើនអាចជួបគ្រោះចោរលួចឆក់ប្លន់ ។ បណ្តាខែដែលជោគទ្រព្យល្អប្រសើររួមមាន មេសា មិថុនា តុលា និង មករា កុម្ភៈ (២០១៤) ។ រីឯបណ្តាខែដែលជោគទ្រព្យខ្សត់ខ្សោយរួមមាន ឧសភា កក្កដា សីហា ធ្នូ និង មីនា (២០១៤) ។ ក្នុងខែឧសភាប្រយ័ត្នអាចជួបគ្រោះចោរលួចឆក់ប្លន់ និង ក្នុងខែវិច្ឆិកាប្រយ័ត្នអាចជួបគ្រោះចាញ់បោកគេ ។

      ជោគសុខភាព

      ក្នុងឆ្នាំនេះពិតមែនតែមានសុខភាពល្អជាក្តី តែដោយសារតែមានផ្កាយ “ស្លៀកខោអាវកាន់មរណទុក្ខ” គ្របដណ្តប់លើដួងរាសីកំណើតនោះ ត្រូវយកចិត្តទុកដាក់ក្នុងការថែទាំ សុខភាពរបស់មនុស្ស ចាស់ទុំនៅក្នុងផ្ទះឱ្យបានល្អ ជា ដើម្បីចៀសវាងកុំឱ្យកើតរឿងអាក្រក់ ។ បណ្តាខែដែលសុខភាពងាយចោទបញ្ហារួមមាន ឧសភា កញ្ញា វិច្ឆិកា ធ្នូ និង មីនា (២០១៤) ។ ក្នុងខែឧសភាប្រយ័ត្នអាចជួបគ្រោះថ្នាក់ផ្សេងៗ ។ ក្នុងខែកក្កដាត្រូវយកចិត្តទុកដាក់ក្នុងការថែទាំ មនុស្សចាស់ទុំ និង ក្នុងខែសីហាត្រូវយកចិត្តទុកដាក់ចំពោះសុវត្ថិភាពក្រុមគ្រួសារ ។

      ជោគស្នេហា

      ក្នុងឆ្នាំនេះចំពោះកំលោះក្រមុំអាចទាក់ទងសាងពន្លកស្នេហា ដោយពុំមានឧបសគ្គអ្វីមករាំងស្កាត់ឡើយ ។ បណ្តាខែដែលជោគស្នេហាល្អប្រពៃនោះរួមមាន មេសា ឧសភា តុលា និង មករា កុម្ភៈ (២០១៤) ។ រីឯបណ្តាខែដែល ជោគស្នេហាងាយចោទបញ្ហារួមមាន កក្កដា សីហា និង មីនា (២០១៤) ។

      ទិសល្អប្រចាំឆ្នាំ

      រួមមាន ឦសាន ខាងត្បូង និង ខាងជើង ។ ដូច្នេះប្រសិនបើលោកអ្នកបានដាក់គ្រែដេក តុធ្វើការ និង កៅអី សាឡុងទទួលភ្ញៀវនៅចំទីតាំងនៃទិសទាំងបីខាងលើនេះគឺអាចជួយលើករាសី តែបើអាចចៀសវាង បានពុំគប្បីដាក់តាំងឱ្យ ចំទិសនិរតី ទិសអាគ្នេយ៍ឡើយ ។

      ពណ៌លើករាសីប្រចាំឆ្នាំ

      រួមមាន ពណ៌ស្វាយ ក្រហម និង ស ។ ដូច្នេះប្រសិនបើបានប្រើប្រាស់ពណ៌ទាំងបី នេះយកទៅតុបតែង នៅក្នុង បន្ទប់តាមគេហដ្ឋាន ឬ ការស្លៀកពាក់គឺពិតជាអាចជួយលើករាសីជាក់ជាមិនខាន តែបើអាច ចៀសវាង បានគួរតមប្រើ ពណ៌ខៀវ និង ពណ៌ខ្មៅ ។

      លេខហេងប្រចាំឆ្នាំ

      រួមមាន លេខ ២ និង ៥

 

      ឆ្នាំថោះ

      ជោគការងារ និង ការរកស៊ី

      ក្នុងឆ្នាំនេះជោគការងារ និង ការរកស៊ីពុំគ្រាន់តែធ្លាក់ចុះ និង ជួបឧបសគ្គច្រើនប៉ុណ្ណោះទេ ថែមទាំងត្រូវ ប្រឈមមុខនឹងការប្រកួតប្រជែង ទទួលរងនូវការអុកឡុក និង ការស្តីបន្ទោសឥតសមហេតុផលទៀតផង ។ ដូច្នេះចូរកុំ តបតទាំងកំហឹងទល់កំហល់ឱ្យសោះ ។ បណ្តាខែដែលការងាររកស៊ីងាយចោទបញ្ហាច្រើនរួមមាន ឧសភា សីហា កញ្ញា តុលា ធ្នូ និង មករា មីនា (២០១៤) ។ រីឯបណ្តាខែដែលការងារ និង ការរកស៊ីអាចដំណើរការបានស្រួលរួមមាន មេសា កក្កដា និង វិច្ឆិកា ។

      ចំពោះស្ត្រីមេផ្ទះ ក្នុងឆ្នាំនេះរាល់ទំនាក់ទំនងជាមួយនឹងអ្នកផងទាំងឡាយមិនល្អជាឡើយ ព្រោះងាយនឹងបង្ករឿង ជម្លោះវិវាទជាមួយអ្នកផ្ទះ ឬ បងប្អូនញ្ញាតិមិត្ត ដូច្នេះត្រូវចេះរំងាប់ ចិត្តឱ្យបានត្រជាក់ ។ ក្រៅពីនោះប្រយ័ត្នអាចជួប គ្រោះចាញ់បោកគេ ។

      ចំពោះយុវនារីក្នុងឆ្នាំនេះចូរកុំវាយឫកក្រអឺតក្រទមឱ្យសោះ ។ រវាងមិត្តភក្តិ និង គូស្នេហ៍ ចូរកុំចាប់កំហុសគ្នា ទៅវិញទៅមកទាំងងងឹតងងល់ឡើយ ដើម្បីចៀសវាងពីមិត្តក្លាយជាសត្រូវ និង ដើរផ្លូវផ្សេងរៀងៗខ្លួនទៀតផង ។

      ចំពោះយុវជនក្នុងឆ្នាំនេះពុំគ្រាន់តែត្រូវបង្កើននូវការ ខិតខំដើម្បីត្រៀមទុកសម្រាប់ទប់ទល់នឹងលទ្ធផលនៃការ រៀនសូត្រប៉ុណ្ណោះទេ ព្រមទាំងត្រូវចិញ្ចឹមចិត្តគំនិតដើម្បី ត្រៀមចាត់ចែងកិច្ចការងារផ្សេងៗទៀតផង ពុំនោះទេ អាចធ្វើឱ្យ លទ្ធផលនៃការរៀនសូត្រចុះថមថយ និង អាចក្លាយជាសត្រូវរបស់មហាជនផង ។ ចំពោះបញ្ហាសុខភាពមិនល្អជាទេ ជាពិសេសគឺថ្លើម និង បេះដូងងាយចោទបញ្ហា ។

      ជោគទ្រព្យ

      ក្នុងឆ្នាំនេះជោគទ្រព្យជួបគ្រោះអន្តរាយទ្រព្យ ផលចំណូលហូរបានតិចតួចស្តួចស្តើង និង បានមកដោយកម្លាំង ញ្ញើសឈាម ដូច្នេះកុំរកបានមកដោយតឹងតែចាយធូរ ប្រយ័ត្នអាចជះឥទ្ធិពលអាក្រក់ដល់សេដ្ឋកិច្ចគ្រួសារចៀសមិនផុត ។ ក្រៅពីនោះចូរកុំប្រព្រឹត្តល្បែងស៊ីសងឱ្យសោះ ប្រយ័ត្នភ្លាត់ស្នៀតអាចវិនាសអន្តរាយទ្រព្យអស់រលីងពីខ្លួន ។ បណ្តាខែ ដែលជោគទ្រព្យងាយចោទបញ្ហារួមមាន ឧសភា មិថុនា កញ្ញា ធ្នូ និង មករា មីនា (២០១៤) ។ រីឯបណ្តាខែដែលជោគ ទ្រព្យល្អប្រសើររួមមាន មេសា កក្កដា និង វិច្ឆិកា ។

      ជោគសុខភាព

      ក្នុងឆ្នាំនេះដោយសារតែមានផ្កាយ “រាហ៊ូ” គ្របដណ្តប់លើដួងរាសីកំណើត ទើបសុខភាពងាយទទួលរងនូវការ អន្តរាយ ។ ដូច្នេះប្រសិនបើថ្លើម និង បេះដូងមានបញ្ហា គួរប្រញ្ញាប់ប្រញ្ញាល់ព្យាបាល ។ បណ្តាខែដែលសុខភាពងាយ ចោទបញ្ហារួមមាន ឧសភា កញ្ញា និង មករា កុម្ភៈ (២០១៤) ។ ក្នុងខែឧសភា និង ខែកុម្ភៈ (២០១៤) ចូរប្រយ័ត្នប្រយែង ក្រែងជួបគ្រោះថ្នាក់ផ្សេងៗ ។ ក្នុងខែសីហា ត្រូវយកចិត្តទុកដាក់ក្នុងការថែទាំសុខភាពរបស់សមាជិកក្រុមគ្រួសារ ។

      ជោគស្នេហា

      ក្នុងឆ្នាំនេះចំពោះអ្នកដែលកើតក្នុងឆ្នាំថោះ គឺងាយនឹងបង្ករឿងវិវាទជាមួយអ្នកដទៃ រីឯរាល់ទំនាក់ទំនងជាមួយ អ្នកផងទាំងឡាយក៏មិនល្អដែរ ។ ចំពោះគូស្នេហ៍ ក្នុងឆ្នាំនេះមិនត្រូវវាយឫកក្រអឺតក្រទមពេកទេ គឺត្រូវចេះយកចិត្ត ទុកដាក់ និង ចេះយោគយល់ដល់ដៃគូស្នេហាផង ទើបចំណងស្នេហាអាចគង់វង្សបានយូរអង្វែង ។ បណ្តាខែដែលជោគ ស្នេហាងាយចោទបញ្ហារួមមាន ឧសភា កញ្ញា ធ្នូ និង មករា មីនា (២០១៤) ។ រីឯបណ្តាខែដែលជោគស្នេហាល្អប្រពៃ រួមមាន មេសា កក្កដា និង វិច្ឆិកា ។

      ទិសល្អប្រចាំឆ្នាំ

      រួមមាន ពាយព្យ អាគ្នេយ៍ និង និរតី ។ ប្រសិនបើលោកអ្នកបានដាក់គ្រែដេក តុធ្វើការ និង កៅអីសាឡុងទទួល ភ្ញៀវនៅចំទីតាំងនៃទិសទាំងបីខាងលើនេះគឺអាចជួយលើករាសី តែបើអាចចៀសវាងបានពុំគប្បីដាក់តាំងឱ្យចំទិសខាង លិច និង ទិសខាងកើតឡើយ ។

      ពណ៌លើករាសីប្រចាំឆ្នាំ

      រួមមាន ពណ៌លឿង បៃតង និង ខៀវ ។ ប្រសិនបើបានប្រើប្រាស់ពណ៌ទាំងបីនេះយកទៅតុបតែងនៅក្នុងបន្ទប់ តាមគេហដ្ឋាន ឬ ការស្លៀកពាក់គឺពិតជាអាចជួយលើករាសីជាក់ជាមិនខាន តែបើអាចចៀសវាងបានគួរតមប្រើពណ៌ ក្រហម និង ពណ៌លឿងទឹកក្រូច ។

      លេខហេងប្រចាំឆ្នាំ

      រួមមាន លេខ ៦ និង ៨

 

      ឆ្នាំរោង

      ជោគការងារ និង ការរកស៊ី

      ក្នុងឆ្នាំនេះ ជោគការងារ និង ការរកស៊ីល្អជាមធ្យម និង ពុំគ្រាន់តែបោះជំហានទៅមុខដោយសន្សឹមៗប៉ុណ្ណោះ ទេ ព្រមទាំងជួបភាពស្មុគស្មាញ និង ប្រហែលជាអាចខំប្រឹង តែពុំទទួលបានផលប្រយោជន៍អ្វីទៀតផង ។ ដូច្នេះត្រូវចេះ សង្កេតតាមដានមើលមនុស្សល្អ និង អាក្រក់ឱ្យបានច្បាស់លាស់ ដើម្បីកុំឱ្យគេដណ្តើមយកផលប្រយោជន៍អស់ ។ បណ្តា ខែដែលការងារ និង ការរកស៊ីអាចដំណើរការបានស្រួលរួមមាន សីហា កញ្ញា ធ្នូ និង កុម្ភៈ (២០១៤) រីឯបណ្តាខែដែល ជួបឧបសគ្គច្រើនរួមមាន មេសា ឧសភា មិថុនា វិច្ឆិកា និង មករា (២០១៤) ។

      ចំពោះស្ត្រីមេផ្ទះ ក្នុងឆ្នាំនេះពិតមែនតែនៅក្នុងគ្រួសារមានសេចក្តីសុខដុមរមនាក្តី តែត្រូវយកចិត្តទុកដាក់ក្នុងការ ថែទាំសុខភាពរបស់ក្រុមគ្រួសារ និង សុខភាពរបស់ខ្លួនឯងផ្ទាល់ផង ។ ក្រៅពីនោះ ចូរកុំមានចិត្តលោភលន់ឱ្យសោះ ដើម្បីចៀសវាងភាពអន្តរាយ ។

      ចំពោះយុវនារី ក្នុងឆ្នាំនេះមានទំនាក់ទំនងល្អជាមួយមនុស្សភេទផ្ទុយ ហើយប្រហែលជាអាចសាងពន្លកស្នេហា បានប្រកបដោយភាពផ្អែមល្ហែមទៀតផង ។

      ចំពោះយុវជន ក្នុងឆ្នាំនេះដោយសារតែទឹកចិត្តសិក្សាពុំបានប្រមូលផ្តុំនោះ ទើបចៀសមិនផុតប៉ះពាល់ដល់ លទ្ធផលនៃការសិក្សាឡើយ ។ ក្រៅពីនោះដោយសារតែមានដួងផ្កាយ “ជំងឺឈឺថ្កាត់” គ្របដណ្តប់លើដួងរាសីកំណើត នោះ ទើបសុខភាពងាយមានបញ្ហា ។ ដូច្នេះត្រូវយកចិត្តទុកដាក់ចំពោះអនាម័យនៃការហូបចុក ។

      ជោគទ្រព្យ

      ក្នុងឆ្នាំនេះ ពិតមែនតែមានផលចំណូលហូរចូលបានតិចតួចស្តួចស្តើងក្តី តែបើចេះចាយវាយដោយក្បិតក្បៀត បន្តិចគឺមិនប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារឡើយ ។ ក្រៅពីនោះ ចំពោះទ្រព្យក្តៅក្រហាយចូរកុំមានចិត្តលោភលន់ឱ្យសោះ ប្រយ័ត្នកើតរឿងរ៉ាវអាចនាំអំពល់ទុក្ខដាក់ខ្លួន ។ បណ្តាខែដែលមានចំណូលហូរចូលច្រើនរួមមាន សីហា កញ្ញា ធ្នូ និង កុម្ភៈ (២០១៤) ។ រីឯបណ្តាខែដែលជោគទ្រព្យខ្សត់ខ្សោយរួមមាន មេសា ឧសភា មិថុនា តុលា វិច្ឆិកា និង មីនា (២០១៤) ។

      ជោគសុខភាព

      ក្នុងឆ្នាំនេះ ដោយសារតែមានដួងផ្កាយ “ជំងឺឈឺថ្កាត់” គ្របដណ្តប់លើដួងរាសីកំណើត ទើបសុខភាពងាយមាន បញ្ហា ជាពិសេសត្រូវយកចិត្តទុកដាក់ក្នុងការថែទាំថ្លើម និង ក្រពះឱ្យបានល្អ ។ បណ្តាខែដែលសុខភាពងាយចោទបញ្ហា រួមមាន ឧសភា មិថុនា កក្កដា តុលា វិច្ឆិកា និង មីនា (២០១៤) ។ នៅខែសីហា ត្រូវប្រយ័ត្នខូចសុខភាពដោយសារគ្រឿង ស្រវឹង ។ ខែកញ្ញា ត្រូវប្រយ័ត្នអាចជួបគ្រោះលង់ទឹក និង នៅខែមករា (២០១៤) ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពរបស់ គូស្នេហ៍ឱ្យបានល្អជា ។

      ជោគស្នេហា

      ឆ្នាំនេះ ដោយសារតែមានដួងផ្កាយ “រីករាយ” រះព្រោងព្រាតក្នុងដួងរាសីកំណើត ទើបនៅក្នុងផ្ទះមានរឿង សប្បាយរីករាយ ដោយមានពិធីរៀបអាពាហ៍ពិពាហ៍ ។ ក្នុងឆ្នាំនេះដែរ ចំពោះគូស្នេហ៍មានភាពល្អូកល្អិនល្អណាស់ អាចគិតគូររឿងរៀបអាពាហ៍ពិពាហ៍បានដោយពុំមានឧបសគ្គអ្វីឡើយ ។ បណ្តាខែដែលជោគស្នេហាចម្រុងចម្រើនរួមមាន សីហា កញ្ញា ធ្នូ និង កុម្ភៈ (២០១៤) ។ រីឯបណ្តាខែដែលជួបបញ្ហាច្រើនរួមមាន មេសា និង មិថុនា ។

      ទិសល្អប្រចាំឆ្នាំ

      រួមមាន ខាងជើង ឦសាន និង ខាងលិច ។ ដូច្នេះប្រសិនបើលោកអ្នកបានដាក់គ្រែដេក តុធ្វើការ និង កៅអី សាឡុងទទួលភ្ញៀវនៅចំទីតាំងនៃទិសទាំងបីខាងលើនេះ គឺអាចជួយលើករាសី តែបើអាចចៀសវាងបានពុំគប្បីដាក់តាំង ឱ្យចំទិសពាយព្យ និង ទិសអាគ្នេយ៍ឡើយ ។

      ពណ៌លើករាសីប្រចាំឆ្នាំ

      រួមមាន ពណ៌ក្រហម លឿង ទឹកក្រូច និង ប្រផេះ ។ ដូច្នេះបើបានប្រើពណ៌ទាំងបីនេះយកទៅតុបតែងនៅក្នុង បន្ទប់តាមគេហដ្ឋាន ឬ ការស្លៀកពាក់គឺពិតជាអាចជួយលើករាសីមិនខាន ។ តែបើអាចចៀសវាងបានគួរតមប្រើពណ៌ស និង ពណ៌បៃតង ។

      លេខហេងប្រចាំឆ្នាំ

      រួមមាន លេខ ១ និង ៧

 

      ឆ្នាំម្សាញ់

      ជោគការងារ និង ការរកស៊ី

      ក្នុងឆ្នាំនេះ ជោគការងារ និង ការរកស៊ីពុំគ្រាន់តែបានជួបនឹងឧបសគ្គច្រើនប៉ុណ្ណោះទេ ព្រមទាំងងាយនឹងបង្ក រឿងទំនាស់ទៀតផង ។ ដូច្នេះត្រូវចេះរម្ងាប់ចិត្តឱ្យបានត្រជាក់ និង ខិតខំរក្សាភាពស្ងៀមស្ងាត់ ។ ប៉ុន្តែដោយសារតែមាន ដួងផ្កាយ “ដំណោះស្រាយ” គ្របដណ្តប់លើដួងរាសីកំណើត គួបផ្សំមានការប្រុងប្រយ័ត្នផងនោះ នៅចុងឆ្នាំអាចសង្ឃឹម ថា មានភាពល្អប្រសើរឡើងវិញហើយ ។ បណ្តាខែដែលការងារ និង ការរកស៊ីអាចដំណើរការបានស្រួលរួមមាន មេសា កក្កដា និង កញ្ញា ។ រីឯបណ្តាខែដែលជួបឧបសគ្គច្រើនរួមមាន ឧសភា សីហា វិច្ឆិកា ធ្នូ និង កុម្ភៈ (២០១៤) ។

      ចំពោះស្ត្រីមេផ្ទះ ក្នុងឆ្នាំនេះហាក់ដូចជាមានការសោះអង្គើយបន្តិច ។ ដូច្នេះត្រូវចេះធ្វើទំនាក់ទំនងជាមួយអ្នក ផងទាំងឡាយឱ្យបានច្រើន ទើបមិននៅឯកោតែម្នាក់ឯង ។ ក្រៅពីនោះត្រូវចេះគិតគូរពីប្រាក់ចំណូល និង ចំណាយ ដើម្បីចៀសវាងជះឥទ្ធិពលអាក្រក់ដល់សេដ្ឋកិច្ចគ្រួសារ ។

      ចំពោះយុវនារី ក្នុងឆ្នាំនេះជោគស្នេហាប្រៀបដូចជាស្នេហ៍ដូចជាមិនស្នេហ៍ មានទុក្ខព្រួយហាក់ដូចជាគ្មានទុក្ខ ព្រួយ ។ ដូច្នេះត្រូវចេះគិតគូរឱ្យបានវែងឆ្ងាយបន្តិច ដាច់ខាតមិនត្រូវយកជ័រព្នៅត្បៀតក្លៀកឡើយ ។

      ចំពោះយុវជន ក្នុងឆ្នាំនេះសន្ទុះលទ្ធផលសិក្សា ប្រៀបដូចជាអុំទូកបញ្ច្រាសខ្សែទឹកហូរ គឺងាយធាក់ថយក្រោយ ពិបាករុលទៅមុខ ដូច្នេះទាល់តែខិតខំប្រឹងប្រែងបន្តិច ចៀសវាងប្រឡងធ្លាក់ ។ ក្រៅពីនោះ ច្រើនតែបង្ករឿងឈ្លោះ ប្រកែកជាមួយសិស្សរួមថ្នាក់ ។ ចំពោះបញ្ហាសុវត្ថិភាពវិញគឺត្រូវប្រយ័ត្នអាចជួប គ្រោះថ្នាក់ផ្សេងៗពេលដើរលេងកម្សាន្ត តាមទីជិតឆ្ងាយ និង អាចជួបគ្រោះមុតកាំបិត ពូថៅ ឬ ឧបករណ៍ចុងស្រួចទៀតផង ។

      ជោគទ្រព្យ

      ក្នុងឆ្នាំនេះ ជោគទ្រព្យល្អបង្គួរដោយមានផលចំណូលហូរចូលជាហូរហែ តែចំពោះទ្រព្យ ប្រយោលមានការ ប្រែប្រួលពុំទៀងទាត់ឡើយ ។ ដូច្នេះចូរកុំផ្តោតក្តីសង្ឃឹមខ្លាំងពេក ប្រយ័ត្នខក បំណងនាំឱ្យខាតពេលខាតប្រយោជន៍ឥត អំពើ ។ បណ្តាខែដែលមានចំណូលហូរចូលច្រើនរួមមាន មេសា កក្កដា និង កញ្ញា ។ រីឯបណ្តាខែដែលជោគទ្រព្យខ្សត់ ខ្សោយរួមមាន ឧសភា សីហា វិច្ឆិកា ធ្នូ និង កុម្ភៈ (២០១៤) ។ ខែវិច្ឆិកាប្រយ័ត្នអាចចាញ់បោកគេបង់ខាតទ្រព្យ ។ ក្នុងខែធ្នូមិនត្រូវឱ្យគេខ្ចីបុល ឬ ខ្ចីវត្ថុមានតម្លៃឡើយ ។

      ជោគសុខភាព

      ក្នុងឆ្នាំនេះ ដោយសារតែមានដួងផ្កាយ “មុខកាំបិត” គ្របដណ្តប់លើដួងរាសីកំណើតនោះ ងាយនឹងជួបគ្រោះ មុតកាំបិត ពូថៅ ឬ ឧបករណ៍ចុងស្រួច ជាពិសេសញ្ញឹកញ្ញាប់ជាងគេគឺក្នុងខែសីហា និង តុលា ។ ក្រៅពីនោះ ខែមិថុនា ត្រូវប្រយ័ត្នអាចជួបគ្រោះលង់ទឹក ។ ក្នុងឆ្នាំនេះដែរ ថ្វីដ្បិតតែសុខភាពពុំសូវមានបញ្ហាចោទធ្ងន់ធ្ងរក្តី តែត្រូវយកចិត្ត ទុកដាក់ក្នុងការថែទាំក្រពះ ពោះវៀនឱ្យបានល្អ និង ត្រូវប្រយ័ត្នអាចមានជំងឺឆ្លងមកបៀតបៀន ។

      ជោគស្នេហា

      ក្នុងឆ្នាំនេះ ជោគស្នេហាមិនដំណើរការបានស្រួលឡើយ ព្រោះខ្វះការប្រាស្រ័យទាក់ទងជាមួយអ្នកផងទាំងឡាយ ។ ដូច្នេះរឿងជោគជ័យ ឬ បរាជ័យនៃល្បែងស្នេហា គឺអាស្រ័យទៅលើសាមីខ្លួនថាតើចេះកែប្រែចរិតដែរឬក៏អត់ ? បណ្តាខែដែលជោគស្នេហាចម្រុងចម្រើនរួមមាន មេសា កក្កដា កញ្ញា និង មីនា (២០១៤) ។ រីឯបណ្តាខែដែលជួបបញ្ហា ច្រើនរួមមាន ឧសភា សីហា វិច្ឆិកា និង កុម្ភៈ (២០១៤) ។

      ទិសល្អប្រចាំឆ្នាំ

      រួមមាន ខាងត្បូង ឦសាន និង ខាងលិច ។ ដូច្នេះប្រសិនបើលោកអ្នកបានដាក់គ្រែដេក តុធ្វើការ និង កៅអី សាឡុងទទួលភ្ញៀវនៅចំទីតាំងនៃទិសទាំងបីខាងលើនេះគឺអាចជួយលើករាសី តែបើអាចចៀសវាងបានពុំគប្បីដាក់តាំងឱ្យ ចំទិសពាយព្យ និង ខាងកើតឡើយ ។

      ពណ៌លើករាសីប្រចាំឆ្នាំ

      រួមមាន ពណ៌ស ខៀវ និង ប្រផេះ ។ ប្រសិនបើបានប្រើប្រាស់ពណ៌ទាំងបីនេះយកទៅតុបតែងនៅក្នុងបន្ទប់តាម គេហដ្ឋាន ឬ ការស្លៀកពាក់គឺពិតជាអាចជួយលើករាសីជាក់ជាមិនខាន តែបើអាចចៀសវាងបានគួរតមប្រើពណ៌ក្រហម និង ពណ៌បៃតង ។

      លេខហេងប្រចាំឆ្នាំ

      រួមមាន លេខ ៥ និង ៩

 

      ឆ្នាំមមី

      ជោគការងារ និង ការរកស៊ី

      ក្នុងឆ្នាំនេះ ដោយសារតែមានផ្កាយ “ព្រះអាទិត្យ” រះចែងចាំងលើដួងរាសីកំណើតនោះ ទើបការងារ និង ការរកស៊ីមានសន្ទុះរីកលូតលាស់ទៅមុខជាលំដាប់ ប៉ុន្តែត្រូវប្រយ័ត្នប្រយែងក្រែងមានជនខិលខូចបង្កើតជាឧបសគ្គនាំឱ្យ រាំងស្ទះ ។ បណ្តាខែដែលការងារ និង ការរកស៊ីអាចដំណើរការបានស្រួលរួមមាន មិថុនា តុលា និង មករា កុម្ភៈ (២០១៤) ។ រីឯបណ្តាខែដែលជួបឧបសគ្គច្រើនរួមមាន សីហា កញ្ញា ធ្នូ និង មីនា (២០១៤) ។

      ចំពោះស្ត្រីមេផ្ទះ ឆ្នាំនេះពិតមែនតែគូស្វាមីភរិយាមានភាពល្អូកល្អិនក្តី ប៉ុន្តែគួរឱ្យស្តាយ ព្រោះមានអារម្មណ៍ តានតឹងដែលងាយនឹងបង្កឱ្យមានអាការឈឺក្បាល និង ដេកមិនលក់បក់មិនល្ហើយ ។ ហេតុនេះត្រូវបំភ្លេចរឿងក្តីកង្វល់ និង ឆ្លៀតពេលសម្រាកឱ្យបានច្រើន ។ ក្រៅពីនោះ ត្រូវប្រយ័ត្នរឿងសេដ្ឋកិច្ចគ្រួសារដែលចំណូលតិចតែចំណាយធំ ។

      ចំពោះយុវនារី ក្នុងឆ្នាំនេះជោគស្នេហាច្រើនសម្បូរបែបណាស់ ងាយនឹងសាងពន្លកស្នេហាជាមួយមនុស្សភេទ ផ្ទុយ ប៉ុន្តែចូរកុំងប់ងុលខ្លាំងពេក ពុំនោះទេមិនខុសពីសត្វមមាចហើរចូលភ្នក់ភ្លើងនោះឡើយ ។

      ចំពោះយុវជន ក្នុងឆ្នាំនេះជាអ្នកមានចិត្តជ្រះថ្លា និង មានគំនិតផ្តួចផ្តើម ព្រោះងប់ងុលនឹងចំណេះដឹង និង សម្ភារៈថ្មីៗ ប៉ុន្តែចូរកុំងប់ងុលជ្រុលប្រយ័ត្នអាចប៉ះពាល់ដល់លទ្ធផលសិក្សា ។ ក្នុងឆ្នាំនេះដែរ បើខិតខំព្យាយាមរៀនសូត្រ គឺពិតជាអាចជាប់ចំណាត់ថ្នាក់ល្អជាក់ជាមិនខាន ។ ក្នុងឆ្នាំនេះដែរ បញ្ហាសុខភាពមិនសូវល្អជាឡើយ ដូច្នេះត្រូវយកចិត្ត ទុកដាក់ចំពោះអនាម័យនៃការហូបចុកប្រចាំថ្ងៃ ដើម្បីចៀសវាងកុំឱ្យមានជំងឺចូលបៀតបៀនបាន ។

      ជោគទ្រព្យ

      ក្នុងឆ្នាំនេះ អាចជួបគ្រោះវិនាសអន្តរាយទ្រព្យ ។ ផលចំណូលហូរចូលតិចតួចស្តួចស្តើង និង រកមកបានតិចតែ ចាយធំទៀតផង ។ ដូច្នេះត្រូវប្រយ័ត្នក្នុងការចាត់ចែងការចាយវាយផ្សេងៗដែលពុំចាំបាច់ ។ បណ្តាខែដែលមានចំណូល ហូរចូលច្រើនរួមមាន មិថុនា តុលា និង មករា កុម្ភៈ (២០១៤) ។ រីឯបណ្តាខែដែលជោគទ្រព្យខ្សត់ខ្សោយរួមមាន ឧសភា កក្កដា សីហា កញ្ញា ធ្នូ និង មីនា (២០១៤) ។ ក្នុងខែមីនា (២០១៤) ប្រយ័ត្នអាចចាញ់បោកគេបង់ខាតទ្រព្យ ។ ក្នុងខែសីហា និង វិច្ឆិកា ប្រយ័ត្នអាចជួបគ្រោះចោរលួចឆក់ប្លន់ ។ ក្នុងខែកញ្ញា មិនត្រូវឱ្យគេខ្ចីបុល ឬ ខ្ចីវត្ថុមានតម្លៃ ឡើយ ។

      ជោគសុខភាព

      ក្នុងឆ្នាំនេះ បញ្ហាសុខភាពមិនសូវល្អជាឡើយ ជាពិសេសប្រព័ន្ធស៊ាំជំងឺនៅក្នុងរាងកាយខ្សោយ ដូច្នេះត្រូវឆ្លៀត ពេលសម្រាកឱ្យបានច្រើន ។ ក្រៅពីនោះ ត្រូវយកចិត្តទុកដាក់ចំពោះគ្រឿងស្រវឹងដែលអាចបំផ្លាញសុខភាព ។ បណ្តាខែ ដែលសុខភាពងាយចោទបញ្ហារួមមាន សីហា កញ្ញា វិច្ឆិកា និង កុម្ភៈ មីនា (២០១៤) ។ ក្នុងខែឧសភា ប្រយ័ត្នអាចជួប គ្រោះលង់ទឹក ។ ក្នុងខែកក្កដា ប្រយ័ត្នអាចជួបគ្រោះថ្នាក់រងរបួសហូរឈាម ។

      ជោគស្នេហា

      ក្នុងឆ្នាំនេះ ជោគស្នេហាល្អប្រពៃ និង សម្បូរបែបណាស់ ។ ដូច្នេះអាចទាក់ទងសាងពន្លកស្នេហាបានដោយភាព សប្បាយរីករាយ តែចូរកុំសប្បាយជ្រុលភ្លេចខ្លួន ប្រយ័ត្នសប្បាយក្លាយជាទុក្ខ ។ បណ្តាខែដែលជោគស្នេហាចម្រុងចម្រើន រួមមាន មេសា មិថុនា តុលា និង មករា កុម្ភៈ (២០១៤) ។ រីឯបណ្តាខែដែលជួបបញ្ហាច្រើនរួមមាន កក្កដា សីហា វិច្ឆិកា និង មីនា (២០១៤) ។

      ទិសល្អប្រចាំឆ្នាំ

      រួមមាន ខាងត្បូង ឦសាន និង ពាយព្យ ។ ដូច្នេះបើលោកអ្នកបានដាក់គ្រែដេក តុធ្វើការ និង កៅអីសាឡុង ទទួលភ្ញៀវនៅចំទីតាំងនៃទិសទាំងបីខាងលើនេះគឺអាចជួយលើករាសី តែបើអាចចៀសវាងបានពុំគប្បីដាក់តាំងឱ្យចំទិស ខាងជើង និង ខាងកើតឡើយ ។

      ពណ៌លើករាសីប្រចាំឆ្នាំ

      រួមមាន ពណ៌ស បៃតង និង ខៀវខ្ចី ។ ដូច្នេះប្រសិនបើបានប្រើប្រាស់ពណ៌ទាំងបីនេះយកទៅតុបតែងនៅក្នុង បន្ទប់តាមគេហដ្ឋាន ឬ ការស្លៀកពាក់ គឺពិតជាអាចជួយលើករាសីជាក់ជាមិនខាន ។ តែបើអាចចៀសវាងបានគួរតមប្រើ ពណ៌ស្វាយ និង ពណ៌លឿង ។

      លេខហេងប្រចាំឆ្នាំ

      រួមមាន លេខ ២ និង ៧

 

      ឆ្នាំមមែ

      ជោគការងារ និង ការរកស៊ី

      ក្នុងឆ្នាំនេះ ជោគការងារ និង ការរកស៊ីជួបឧបសគ្គច្រើន ។ ដូច្នេះទោះជាបានប្រកបកិច្ចការងារ ឬ រកស៊ីអ្វី គួររៀបចំផែនការជាមុនសឹមយកទៅអនុវត្តតាមក្រោយ ទើបពុំមានការថ្លោះធ្លោយ ។ ក្រៅពីនេះ សម្បូរទៅដោយរឿង រកាំរកូស ។ ដូច្នេះត្រូវចេះអត់ធ្មត់ និង រម្ងាប់ចិត្តឱ្យបានត្រជាក់ ដាច់ខាតមិនត្រូវតបតទាំងកំហឹងទល់នឹងកំហល់ឡើយ ទើបរឿងតូចមិនអាចក្លាយជារឿងធំ ។ បណ្តាខែដែលការងារ និង ការរកស៊ីអាចដំណើរការបានស្រួលរួមមាន មិថុនា វិច្ឆិកា និង មីនា (២០១៤) ។ រីឯបណ្តាខែដែលជួបឧបសគ្គច្រើនរួមមាន មេសា ឧសភា កក្កដា កញ្ញា តុលា និង មករា (២០១៤) ។

      ចំពោះស្ត្រីមេផ្ទះ ក្នុងឆ្នាំនេះរវាងគូស្វាមីភរិយាជួបរឿងរកាំរកូសច្រើន ដូច្នេះត្រូវឆាប់បញ្ចប់ បើពុំនោះទេនៅក្នុង គ្រួសារចៀសមិនផុតពីរង្គោះរង្គើឡើយ ។ ចំពោះបញ្ហាសុខភាពមិនសូវល្អជាទេ ។ ដូច្នេះក្រៅពីយកចិត្តទុកដាក់ក្នុងការ ថែទាំឱ្យបានល្អជានោះក៏ត្រូវជួយមើលថែទាំមនុស្ស វ័យចាស់ជរានៅក្នុងផ្ទះផងដែរ ។

      ចំពោះយុវនារី ក្នុងឆ្នាំនេះជោគស្នេហាហាក់ដូចជាសោះកក្រោះ និង មានភាពឯកោ ។ រីឯមិត្តភក្តិដែលធ្លាប់តែ ស្និទ្ធស្នាលពីមុនៗមកក៏នាំគ្នាបែរខ្នងដាក់ដែរ ប៉ុន្តែជាការបណ្តោះអាសន្នតែប៉ុណ្ណោះ ចូរកុំអស់សង្ឃឹមឱ្យសោះ ។

      ចំពោះយុវជន ក្នុងឆ្នាំនេះហាក់ដូចជាពុំមានទឹកចិត្តរៀនសូត្រទាល់តែសោះ ។ ដូច្នេះត្រូវតែខិតខំប្រឹងប្រែង បន្តិច ពុំនោះទេអាចប្រឡងធ្លាក់រៀនត្រួតថ្នាក់ចៀសមិនផុតឡើយ ។ ក្នុងឆ្នាំនេះដែរងាយនឹងត្រូវគេបោះបង់ចោលឱ្យ នៅឯកោតែម្នាក់ឯង ។ ដូច្នេះត្រូវយកចិត្តទុកដាក់ក្នុង ការប្រាស្រ័យទាក់ទងល្អជាមួយអ្នកផងទាំងឡាយ ហើយត្រូវ ចៀសវាងការប៉ះទង្គិចគ្នាក្នុងប្រការណាមួយ ។ ក្រៅពីនោះ ត្រូវយកចិត្តទុកដាក់ក្នុងការថែទាំពោះវៀន ក្រពះ ឱ្យបានល្អ ជា ។

      ជោគទ្រព្យ

      ក្នុងឆ្នាំនេះ ដោយសារតែផលចំណូលហូរចូលបានតិចតួចស្តួចស្តើង និង រកបានមកដោយកម្លាំងញ្ញើសឈាម នោះ ។ ដូច្នេះកុំរកបានមកដោយតឹងតែចាយធូរឱ្យសោះ ប្រយ័ត្នអាចជួបវិបត្តិសេដ្ឋកិច្ចគ្រួសារ ។ បណ្តាខែដែលមាន ចំណូលហូរចូលច្រើនរួមមាន មិថុនា វិច្ឆិកា និង មីនា (២០១៤) ។ រីឯបណ្តាខែដែលជោគទ្រព្យខ្សត់ខ្សោយរួមមាន មេសា ឧសភា កក្កដា កញ្ញា តុលា និង មករា កុម្ភៈ (២០១៤) ។ ក្នុងខែកក្កដា ប្រយ័ត្នអាចចាញ់បោកគេបង់ខាតទ្រព្យ ។ ក្នុងខែធ្នូ ប្រយ័ត្នអាចជួបគ្រោះចោរលួចឆក់ប្លន់ ។

      ជោគសុខភាព

      ក្នុងឆ្នាំនេះ បញ្ហាសុខភាពមិនសូវល្អជាឡើយ ។ ដូច្នេះត្រូវយកចិត្តទុកដាក់ក្នុងការថែទាំឱ្យបានល្អជា និង មិនត្រូវ ធ្វើកិច្ចការងារឱ្យហួសកម្លាំងឡើយ ទើបពុំមានជំងឺចូលបៀតបៀនបាន ។ ក្រៅពីនោះ ត្រូវយកចិត្តទុកដាក់ក្នុងការថែទាំ ពោះវៀន ក្រពះ ឱ្យបានល្អជា ។ បណ្តាខែដែលសុខភាពងាយចោទបញ្ហារួមមាន មេសា សីហា កញ្ញា និង កុម្ភៈ (២០១៤) ។ ក្នុងខែមេសា និង ឧសភា ប្រយ័ត្នអាចជួបគ្រោះថ្នាក់រងរបួសហូរឈាម ។ ក្នុងខែតុលា និង មករា (២០១៤) ត្រូវយក ចិត្តទុកដាក់ក្នុងការមើលថែទាំសុខភាព និង សុវត្ថិភាពមនុស្សចាស់ជរានៅក្នុងផ្ទះ ។

      ជោគស្នេហា

      ក្នុងឆ្នាំនេះ អ្នកដែលកើតក្នុងឆ្នាំមមែពិបាកសម្រុះសម្រួល និង រួមរស់ជាមួយអ្នកផងទាំងឡាយ ហើយនៅឯកោ តែម្នាក់ឯង ត្រូវខិតខំធ្វើទំនាក់ទំនងល្អជាមួយអ្នកផងទាំងឡាយឡើងវិញ ។ ចំពោះគូស្នេហ៍ជួបរឿងរកាំរកូសច្រើន ត្រូវចេះអត់ឱនឱ្យគ្នាទៅវិញទៅមកទើបចំណងស្នេហាអាចគង់វង្សបានយូរអង្វែង ។ បណ្តាខែដែលជោគស្នេហា ចម្រុងចម្រើនរួមមាន មិថុនា និង មីនា (២០១៤) ។ រីឯបណ្តាខែដែលជួបបញ្ហាច្រើនរួមមាន កក្កដា សីហា កញ្ញា តុលា និង មករា កុម្ភៈ (២០១៤) ។

      ទិសល្អប្រចាំឆ្នាំ

      រួមមាន ខាងត្បូង អាគ្នេយ៍ និង ខាងជើង ។ ប្រសិនបើលោកអ្នកបានដាក់គ្រែដេក តុធ្វើការ និង កៅអីសាឡុង ទទួលភ្ញៀវនៅចំទីតាំងនៃទិសទាំងបីខាងលើនេះគឺអាចជួយលើករាសី តែបើអាចចៀសវាងបានពុំគប្បីដាក់តាំងឱ្យចំទិស ឦសាន និង ខាងលិចឡើយ ។

      ពណ៌លើករាសីប្រចាំឆ្នាំ

      រួមមាន ពណ៌លឿង បៃតង និង ខៀវខ្ចី ។ ប្រសិនបើបានប្រើប្រាស់ពណ៌ទាំងបីនេះយកទៅតុបតែងនៅក្នុងបន្ទប់ តាមគេហដ្ឋាន ឬ ការស្លៀកពាក់គឺពិតជាអាចជួយលើករាសីជាក់ជាមិនខាន ។ តែបើអាចចៀសវាងបានគួរតមប្រើពណ៌ ស្វាយ និង ពណ៌ក្រហម ។

      លេខហេងប្រចាំឆ្នាំ រួមមាន លេខ ៣ និង ៥

 

      ឆ្នាំវក

      ជោគការងារ និង ការរកស៊ី

      ក្នុងឆ្នាំនេះជោគការងារ និង ការរកស៊ីបានកាក់កបល្អណាស់ ។ ចំពោះជោគការងារថ្វីដ្បិតតែនៅជួបឧបសគ្គខ្លះៗក្តី តែពុំចោទជាបញ្ហាធ្ងន់ធ្ងរឡើយ ព្រោះអាចរកដំណោះស្រាយបានជ្រះស្រឡះ ប៉ុន្តែទោះជាបានប្រកបកិច្ចការអ្វីចូរកុំហ៊ាន ប្រថុយប្រថានឱ្យសោះ ដើម្បីចៀសវាងកុំឱ្យមានរឿងក្តីក្តាំកើតឡើង ។ បណ្តាខែដែលការងារ និង ការរកស៊ីអាចដំណើរការ បានស្រួលរួមមាន ៈ មេសា  ឧសភា  កញ្ញា  ធ្នូ និង មករា(២០១៤) ។ រីឯបណ្តាខែដែលជួបឧបសគ្គច្រើនរួមមាន ៈ មិថុនា  តុលា  វិច្ឆិកា និង កុម្ភៈ(២០១៤) ។

      ចំពោះស្ត្រីមេផ្ទះក្នុងឆ្នាំនេះសម្បូរទៅដោយរឿងរកាំរកូស  ដូច្នេះត្រូវចេះអត់ធ្មត់ និង រំងាប់ចិត្តឱ្យបានត្រជាក់ ទើបនៅក្នុងគ្រួសារពុំរង្គោះរង្គើ ។ ចំពោះសេដ្ឋកិច្ចគ្រួសារមានលំនឹងល្អ ។ ចំពោះទ្រព្យក្តៅក្រហាយចូរកុំមានចិត្តលោភលន់ ឱ្យសោះ ប្រយ័ត្នអាចនាំអំពល់ទុក្ខដាក់ខ្លួន ។

      ចំពោះយុវនារីក្នុងឆ្នាំនេះហាក់ដូចជាមានអំនួតបន្តិច ដូច្នេះត្រូវចេះដាក់ខ្លួនដាក់កាយប្រកបដោយចរិតទន់ភ្លន់ ពុំនោះទេពុំមានញ្ញាតិមិត្តរាប់រក និង អាចនៅឯកោតែម្នាក់ឯងទៀតផង ។

      ចំពោះយុវជនក្នុងឆ្នាំនេះចូលចិត្តទទួលយកអ្វីៗដែលជាថ្មីសន្លាង ។ ដូច្នេះប្រសិនបើខិតខំព្យាយាមរៀនសូត្របន្ថែម គឺពិតជាអាចជាប់ចំណាត់ថ្នាក់ល្អជាក់ជាមិនខាន ។ ប៉ុន្តែអន់ចរិតបន្តិច  ដូច្នេះត្រូវឆាប់កែប្រែ និង ចេះគោរពច្បាប់វិន័យ សាលាឱ្យបានល្អខ្ជាប់ខ្ជួន ទើបពុំមានការសោកស្តាយ ។ ក្រៅពីនោះដោយសារតែមានគំនិតគិតគូរពិចារណាច្រើននោះទើប រមែងតែងតែមានអារម្មណ៍ខ្វល់ខ្វាយ ។

      ជោគទ្រព

      ក្នុងឆ្នាំនេះមានផលចំណូលហូរចូលច្រើនមកពីគ្រប់ទិសទី ដូច្នេះមានអំណោយផលល្អក្នុងការបណ្តាក់ទុនរកស៊ី ឬ បើកហាងលក់ដូរថ្មីៗ ប៉ុន្តែចំពោះទ្រព្យក្តៅក្រហាយ ចូរកុំមានចិត្តលោភលន់ឱ្យសោះ ពុំនោះទេអាចនាំអំពល់ទុក្ខដាក់ខ្លួន ចៀសមិនផុតឡើយ ។ បណ្តាខែដែលមានចំណូលហូរចូលច្រើនរួមមាន ៈ មេសា ឧសភា  កញ្ញា  ធ្នូ និង មករា (២០១៤) ។ រីឯបណ្តាខែដែលជោគទ្រព្យខ្សត់ខ្សោយរួមមាន ៈ មិថុនា  តុលា  វិច្ឆិកា និង កុម្ភៈ(២០១៤) ។ ក្នុងខែមិថុនាប្រយ័ត្នអាច ជួបគ្រោះចោរលួចឆក់ប្លន់ ។ ក្នុងខែវិច្ឆិកាមិនត្រូវឱ្យគេជំញក់បំណុល ឬ ខ្ចីវត្ថុមានតម្លៃឡើយ ។

      ជោគសុខភាព

      ក្នុងឆ្នាំនេះពិតមែនតែបញ្ហាសុខភាពល្អជាធម្មតាក្តី តែចំពោះទឹកចិត្តងាយរំជើបរំជួល និង មានអារម្មណ៍តានតឹង  ដូច្នេះត្រូវខិតខំរំងាប់ចិត្តឱ្យបានត្រជាក់ និង បន្ធូរអារម្មណ៍ ។ បណ្តាខែដែលសុខភាពងាយចោទរួមមាន ៈ ឧសភា  មិថុនា និង កុម្ភៈ (២០១៤) ។ ក្នុងខែកក្កដា និង សីហាប្រយ័ត្នអាចជួបគ្រោះលង់ទឹក ។ ក្នុងខែមករា(២០១៤)ត្រូវប្រយ័ត្នគ្រឿង ស្រវឹងអាចបំផ្លាញសុខភាព ។ បណ្តាខែដែលសុខភាពល្អជារួមមាន ៈ មេសា  កញ្ញា និង ធ្នូ ។

      ជោគស្នេហា

      ក្នុងឆ្នាំនេះជោគស្នេហាហាក់ដូចជានៅកណ្តោចកណ្តែងតែម្នាក់ឯង ។ ដូច្នេះត្រូវចាប់ផ្តួចផ្តើមគំនិតធ្វើទំនាក់ទំនង ល្អជាមួយមនុស្សផងទាំងឡាយ ជាពិសេសជាមួយគូស្នេហ៍ ។ ក្រៅពីនោះចំពោះកំលោះក្រមុំបើមានទាក់ទងរឿងស្នេហាគឺត្រូវ ឱ្យរលូនទៅតាមសាច់រឿង ព្រោះកាលបើមានការបង្ខិតបង្ខំដោយប្រការណាមួយគឺឥតប្រយោជន៍ឡើយ ។ បណ្តាខែដែល ជោគស្នេហាជួបបញ្ហាច្រើនរួមមាន ៈ មិថុនា  កក្កដា  តុលា  វិច្ឆិកា  និង កុម្ភៈ  មីនា(២០១៤) ។

      ទិសល្អប្រចាំឆ្នាំ

      រួមមាន ៈ ខាងត្បូង  ខាងជើង និង ញយព្យ ។ ដូច្នេះប្រសិនបើលោកអ្នកបានដាក់គ្រែដេក  តុធ្វើការ និង កៅអី សាឡុងទទួលភ្ញៀវនៅចំទីតាំងនៃទិសទាំងបីខាងលើនេះគឺអាចជួយលើករាសី តែបើអាចចៀសវាងបានពុំគប្បីដាក់តាំង ឱ្យចំទិសឦសាន និង និរតីឡើយ ។

      ពណ៌លើករាសីប្រចាំឆ្នាំ

      រួមមាន ៈ ពណ៌ក្រហម  លឿងទឹកក្រូច  និង ពណ៌លឿង ។ ដូច្នេះប្រសិនបើបានប្រើប្រាស់ពណ៌ទាំងបីនេះយក ទៅតុបតែងនៅក្នុងបន្ទប់តាមគេហដ្ឋាន ឬ ការស្លៀកញក់គឺពិតជាអាចជួយលើករាសីជាក់ជាមិនខាន តែបើអាចចៀសវាង បានគួរតមប្រើពណ៌ស និង ពណ៌ប្រផេះ ។

      លេខហេងប្រចាំឆ្នាំ

      រួមមាន ៈ លេខ ៤ និង ៦

     

      ឆ្នាំរកា

      ជោគការងារ និង ការរកស៊ី

      ក្នុងឆ្នាំនេះជោគការងារ និង ការរកស៊ីបានកាក់កបល្អណាស់  ដោយសារតែមានដួងផ្កាយ“បីជាន់”គ្របដណ្តប់ លើដួងរាសីកំណើតនោះ ទើបរាល់កិច្ចការបោះជំហានទៅមុខលំដាប់ ។ រីឯរាល់ឧបសគ្គក៏បានរលាយសាបសូន្យបាត់ស្រមោល អស់រលីងដែរ ហើយនៅចុងឆ្នាំនឹងបានឡើងតួនាទីឋានៈ និង ប្រាក់ខែទៀតផង ។ ប៉ុន្តែទន្ទឹមនោះដែរក៏មានគេច្រណែន ឈ្នានីស ដូច្នេះទោះជាបានប្រកបការងារអ្វីក៏ដោយក៏តោងមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ច ។ បណ្តាខែដែលការងារ និង ការរកស៊ីអាចដំណើរការបានស្រួល រួមមាន មេសា កក្កដា សីហា វិច្ឆិកា និង មករា (២០១៤) ។ រីឯបណ្តាខែដែលជួបឧបសគ្គច្រើន រួមមាន ៈ មិថុនា  កញ្ញា  ធ្នូ និង មីនា (២០១៤) ។

      ចំពោះស្ត្រីមេផ្ទះក្នុងឆ្នាំនេះប្រកបតែភាពសុខដុមរមនា ។ រីឯមនោសញ្ចេតនារវាងគូស្វាមីភរិយាគឺមានភាពល្អូកល្អិន កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែគួរឱ្យស្តាយ ព្រោះមានរឿងរកាំរកូសច្រើនជាមួយបងប្អូនញ្ញាតិមិត្ត ។ ដូច្នេះត្រូវចេះអត់ ធ្មត់ និង រំងាប់ចិត្តឱ្យបានត្រជាក់ទើបរឿងតូចមិនអាចក្លាយជារឿងធំបាន ។

      ចំពោះយុវនារីក្នុងឆ្នាំនេះមានសកម្មភាព មមាញ្ញឹកនៃទំនាក់ទំនងក្នុងសង្គម ។ រីឯជីវិតស្នេហាវិញគឺសម្បូរបែបណាស់ និង ប្រកបតែភាពផ្អែមល្ហែមទៀតផង ។

      ចំពោះយុវជនក្នុងឆ្នាំនេះទឹកចិត្តនៃការរៀនសូត្រគឺផុលផុសខ្លាំងណាស់ ។ ដូច្នេះទាំងការរៀនសូត្រ និង ទាំងសកម្មភាពនៅក្រៅថ្នាក់សុទ្ធតែបានទទួល លទ្ធផលល្អប្រសើរគួរជាទីពេញចិត្ត ។ ប៉ុន្តែគួរឱ្យស្តាយ ព្រោះមានលេចឮនូវ ញក្យចចាមអារ៉ាមច្រើនសម្បូរបែប ។ ដូច្នេះត្រូវចេះចាត់ចែងឱ្យបានល្អ ពុំនោះទេអាចអំពល់ទុក្ខដាក់ខ្លួន ដែលនាំឱ្យប៉ះញល់ ដល់អនាគតនៃការរៀនសូត្រជាក់ជាមិនខាន ។ ចំពោះសុខភាពពិតមែនតែពុំមានបញ្ហាចោទក្តី តែចូរកុំល្មោភស៊ីល្មោភផឹក ឱ្យសោះ ។

      ជោគទ្រព្យ

      ក្នុងឆ្នាំនេះដោយសារតែមានដួងផ្កាយ“ជោគទ្រព្យ”រះញ្រេងញ្រតលើដួងរាសីកំណើតនោះ ដូច្នេះមានផល ចំណូលហូរចូលច្រើនមកពីគ្រប់ទិសទី អាចបណ្តាក់ទុនរកស៊ី ឬ ពង្រីកមុខរបរចាស់ ។ ប៉ុន្តែចំពោះទ្រព្យក្តៅក្រហាយ ចូរកុំលូកដៃទទួលយកឱ្យសោះ ប្រយ័ត្នអាចបង្កជារឿងរ៉ាវបង់ខាតលាភសក្ការៈវិញ ។ បណ្តាខែដែលមានចំណូលហូរចូល ច្រើនរួមមាន ៈ មេសា  កក្កដា  សីហា វិច្ឆិកា និង មករា(២០១៤) ។ រីឯបណ្តាខែដែលជោគទ្រព្យខ្សត់ខ្សោយរួមមាន ៈ មិថុនា  កញ្ញា  ធ្នូ និង មីនា(២០១៤) ។ ក្នុងខែកញ្ញាអាចជួបគ្រោះចាញ់បោកគេនាំឱ្យបង់ខាតទ្រព្យ ។ ក្នុងខែមីនា (២០១៤)ប្រហែល ជាអាចជួបគ្រោះវិនាសអន្តរាយទ្រព្យ ។

      ជោគសុខភាព

      ក្នុងឆ្នាំនេះពិតមែនតែសុខភាពពុំមានបញ្ហាចោទធ្ងន់ធ្ងរក្តី តែត្រូវចៀសវាងការល្មោភស៊ី ល្មោភផឹក ដើម្បីចៀសវាងកុំឱ្យ មានបញ្ហាដល់បេះដូង និង សម្ពាធឈាម ។ បណ្តាខែដែលសុខភាពងាយចោទបញ្ហារួមមាន មិថុនា  តុលា  ធ្នូ  និង កុម្ភៈ មីនា(២០១៤) ។ ក្នុងខែឧសភាប្រយ័ត្នអាចជួបគ្រោះថ្នាក់រងរបួសហូរឈាម ។ ក្នុងខែមិថុនាប្រយ័ត្នជួបគ្រោះលង់ទឹក ។ ក្នុងខែវិច្ឆិកាត្រូវយកចិត្ តទុកដាក់ក្នុងការថែទាំសុខភាពរបស់កូនចៅនៅក្នុងផ្ទះ ។

      ជោគស្នេហា

      ក្នុងឆ្នាំនេះរាល់សកម្មភាពនៃទំនាក់ទំនងក្នុង សង្គមមានការមមាញ្ញឹកខ្លាំង  ដូច្នេះបានទទួលនូវ ការស្រឡាញ់រាប់អានពី បងប្អូនញ្ញាតិមិត្ត ជាពិសេសអាចសាងពន្លកស្នេហាជាមួយមនុស្សភេទផ្ទុយ ។ បណ្តាខែដែលជោគស្នេហាចម្រុងចម្រើនរួមមាន ៈ មេសា  កក្កដា  សីហា  តុលា និង មករា(២០១៤) ។ រីឯខែដែលជួបបញ្ហាច្រើនរួមមាន ៈ ឧសភា , កញ្ញា  និង មីនា (២០១៤) ។

      ទិសល្អប្រចាំឆ្នាំ

      រួមមាន ៈ ញយព្យ  ខាងជើង  និង អាគ្នេយ៍ ។ ដូច្នេះប្រសិនបើលោកអ្នកបានដាក់គ្រែដេក  តុធ្វើការ និង កៅអី សាឡុងទទួលភ្ញៀវនៅចំទីតាំងនៃទិសទាំងបីខាងលើនេះគឺអាចជួយលើករាសី តែបើអាចចៀសវាងបានពុំគប្បីដាក់តាំង ឱ្យចំទិសខាងកើត និង និរតីឡើយ ។

      ពណ៌លើករាសីប្រចាំឆ្នាំ

      រួមមាន ៈ ពណ៌កាហ្វេ  ក្រហម និង ពណ៌លឿង ។ ដូច្នេះប្រសិនបើបានប្រើប្រាស់ពណ៌ទាំងបីនេះយកទៅតុបតែង នៅក្នុងបន្ទប់តាមគេហដ្ឋាន ឬ ការស្លៀកញក់គឺពិតជាអាចជួយលើករាសីជាក់ជាមិនខាន ។ តែបើអាចចៀសវាងបានគួរតម ប្រើពណ៌ខ្មៅ និង ពណ៌ប្រផេះ ។

      លេខហេងប្រចាំឆ្នាំ

      រួមមាន ៈ លេខ ៧ និង ៨

     

      ឆ្នាំច

      ជោគការងារ និង ការរកស៊ី

      ក្នុងឆ្នាំនេះជោគការងារ និង ការរកស៊ីទោះជាបានជួបឧបសគ្គតូចធំមករាំងស្កាត់យ៉ាងណាក្តី ក៏មិនភ័យព្រួយអ្វីដែរ ព្រោះអាចរកដំណោះស្រាយបានជ្រះស្រឡះទាំងអស់ ។ តែអ្វីដែលមិនអាចបំបាត់ចោលបាននោះគឺមានមនុស្សខិលខូចមួយ ចំនួនមកបង្ករឿងរ៉ាវឥតឈប់ឈរ ។ ដូច្នេះត្រូវតែរៀបចំចាត់ចែងឱ្យបានល្អនូវ រាល់ទំនាក់ទំនងជាមួយមនុស្សផង ទាំងឡាយឡើងវិញ ទើបអ្វីៗអាចដំណើរការបានរលូនដូចប្រក្រតី ។ បណ្តាខែដែលការងារ និង ការរកស៊ីអាចដំណើរការបាន ស្រួលរួមមាន ៈ មិថុនា  តុលា  ធ្នូ និង មីនា(២០១៤) ។ រីឯបណ្តាខែដែលជួបឧបសគ្គច្រើនរួមមាន ៈ មេសា  ឧសភា  កក្កដា និង វិច្ឆិកា ។

      ចំពោះស្ត្រីមេផ្ទះក្នុងឆ្នាំនេះមនោសញ្ចេតនា រវាងគូស្វាមីភរិយាគឺមានភាពល្អូកល្អិនល្អណាស់ ហើយនៅក្នុងគ្រួសារ អាចបន្ថែមសមាជិកថ្មីមួយរូបទៀតផង ។ ប៉ុន្តែគួរឱ្យស្តាយ ព្រោះសុខភាពមិនសូវល្អជាឡើយ ដោយមានជំងឺតូចតាចខ្លះៗ មកញ្ញាំញ្ញី ។ ចំពោះសេដ្ឋកិច្ចគ្រួសារគឺរឿងប្រាក់កាសងាយនឹងហូរចេញ ដូច្នេះត្រូវចេះចាយវាយដោយក្បិតក្បៀតបន្តិច ។

      ចំពោះយុវនារីក្នុងឆ្នាំនេះដោយសារតែមានដួងផ្កាយ“ហង្សក្រហម”គ្របដណ្តប់លើដួងរាសីកំណើតនោះ ទើប ចំណងស្នេហាមានការជឿនលឿនទៅមុខ និង សង្ឃឹមថាអាចទទួលបានជាផ្លែផ្កា ។

      ចំពោះយុវជនក្នុងឆ្នាំនេះទឹកចិត្តនៃការរៀនសូត្រ មានការប្រែប្រួលពុំទៀងទាត់ឡើយ ។ រីឯលទ្ធផលនៃការរៀនសូត្រ ក៏ពុំមានភាពនឹងនរដែរ ។ ដូច្នេះទាល់តែខិតខំប្រឹងប្រែងបន្តិចទើបមានអនាគតល្អ ។ ក្រៅពីនោះសម្បូររឿងរកាំរកូសច្រើន ដូច្នេះត្រូវចេះអត់ធ្មត់ និង រំងាប់ចិត្តឱ្យបានត្រជាក់ទើបរឿងតូចមិនអាចក្លាយជារឿងធំបាន ។ ចំពោះសុខភាពវិញពិតមែនតែ ពុំមានចោទបញ្ហាធ្ងន់ធ្ងរក្តី តែត្រូវយកចិត្តទុកដាក់ក្នុងការថែទាំប្រព័ន្ធដកដង្ហើមឱ្យបានល្អជា ។

      ជោគទ្រព

      ក្នុងឆ្នាំនេះពិតមែនតែមានផលចំណូលហូរចូលច្រើនមកពីគ្រប់ទិសទីក្តី តែដោយសារតែមានដួងផ្កាយ “បង់ខាតទ្រព្យតូចតាច”គ្របដណ្តប់លើដួងរាសីកំណើតនោះ ទើបប្រាក់កាសងាយនឹងហូរចេញដោយខ្ទង់ចំណាយធំជាងខ្ទង់ ចំណូល ។ បណ្តាខែដែលមានចំណូលហូរចូលច្រើនរួមមាន  មិថុនា  តុលា  ធ្នូ និង មីនា(២០១៤) ។ រីឯបណ្តាខែដែល ជោគទ្រព្យខ្សត់ខ្សោយរួមមាន ៈ មេសា  ឧសភា  កក្កដា និង វិច្ឆិកា ។ ក្នុងខែឧសភាត្រូវត្រួតពិនិត្យមើលបញ្ជីប្រាក់ចំណូល ចំណាយឱ្យបានល្អិតល្អន់ ។ ក្នុងខែកញ្ញាប្រយ័ត្នអាចជួបគ្រោះចោរលួច ឆក់ ប្លន់ ។ ក្នុងខែវិច្ឆិកាប្រយ័ត្នអាចចាញ់បោកគេ ។

      ជោគសុខភាព

      ក្នុងឆ្នាំនេះពិតមែនតែសុខភាពពុំមានបញ្ហាចោទធ្ងន់ធ្ងរក្តី តែត្រូវយកចិត្តទុកដាក់ក្នុងការថែទាំប្រព័ន្ធដកដង្ហើម ឱ្យបានល្អជា ហើយបើមានបញ្ហាចោទឡើងគឺត្រូវ ប្រញ្ញាប់ប្រញ្ញាល់ព្យាបាលឱ្យទាន់ពេលវេលា ។ បណ្តាខែដែលសុខភាពងាយ ចោទបញ្ហារួមមាន  ឧសភា  មិថុនា  កញ្ញា  វិច្ឆិកា និង មករា(២០១៤) ។ ក្នុងខែមេសា  កក្កដា  សីហា និង កុម្ភៈ(២០១៤)អាចជួបគ្រោះថ្នាក់រងរបួសហូរឈាម ។

      ជោគស្នេហា

      ក្នុងឆ្នាំនេះដោយសារតែមានដួងផ្កាយ“ហង្សក្រហម”គ្របដណ្តប់លើដួងរាសីកំណើតនោះទើបចំណងស្នេហាមាន ការជឿនលឿនទៅមុខជាលំដាប់ ព្រមទាំងមានសង្ឃឹមថាអាចបានទទួលជាផ្លែផ្កា និង កាន់តែមានភាពស្អិតល្មួតទៀតផង ។ បណ្តាខែដែលជោគស្នេហាចម្រុងចម្រើនរួមមាន ៈ កញ្ញា  តុលា  ធ្នូ  និង កុម្ភៈ មីនា(២០១៤) ។ រីឯបណ្តាខែដែលជួប បញ្ហាច្រើនរួមមាន ៈ មេសា និង វិច្ឆិកា ។

      ទិសល្អប្រចាំឆ្នាំ

      រួមមាន ៈ ញយព្យ , ខាងជើង និង ខាងត្បូង ។ ដូច្នេះប្រសិនបើលោកអ្នកបានដាក់គ្រែដេក  តុធ្វើការ និង កៅអី សាឡុងទទួលភ្ញៀវនៅចំទីតាំងនៃទិសទាំងបីខាងលើនេះគឺអាចជួយលើករាសី តែបើអាចចៀសវាងបានពុំគប្បីដាក់តាំង ឱ្យចំទិសខាងលិច និង អាគ្នេយ៍ឡើយ ។

      ពណ៌លើករាសីប្រចាំឆ្នាំ

      រួមមាន ៈ ពណ៌ខ្មៅ , ប្រផេះ និង ពណ៌លឿង ។ ដូច្នេះប្រសិនបើបានប្រើប្រាស់ពណ៌ទាំងបីនេះយកទៅតុបតែងនៅ ក្នុងបន្ទប់តាមគេហដ្ឋាន ឬ ការស្លៀកញក់គឺពិតជាអាចជួយលើករាសីជាក់ជាមិនខាន តែបើអាចចៀសវាងបានគួរតមប្រើ ពណ៌ស និង ពណ៌ស្វាយ ។

      លេខហេងប្រចាំឆ្នាំ

      រួមមាន ៈ លេខ ៣ និង ៩

     

      ឆ្នាំកុរ

      ជោគការងារ និង ការរកស៊ី

      ក្នុងឆ្នាំនេះជោគការងារ និង ការរកស៊ីស្រុតចុះខ្លាំង និង ជួបឧបសគ្គច្រើន ។ ដូច្នេះទោះជាបានធ្វើការងារអ្វី ឬ ប្រកបមុខរបរអ្វីចូរចេះត្រិះរិះពិចារណាឱ្យបានល្អិតល្អន់ ដាច់ខាតកុំប្រថុយប្រថានឱ្យសោះ ។ ក្រៅពីនោះអាចជួបរឿងក្តីក្តាំ ទៀតផង ។ ដូច្នេះចូរកុំប្រព្រឹត្តអំពើអាក្រក់ឱ្យសោះ ។ បណ្តាខែដែលការងារ និង ការរកស៊ីអាចដំណើរការបានស្រួលរួមមាន ៈ កក្កដា , កញ្ញា និង កុម្ភៈ (២០១៤) ។ រីឯបណ្តាខែដែលជួបឧបសគ្គច្រើនរួមមាន មេសា ឧសភា សីហា តុលា និង មករា កុម្ភៈ(២០១៤) ។

      ចំពោះស្ត្រីមេផ្ទះក្នុងឆ្នាំនេះមនោសញ្ចេតនារវាង គូស្វាមីភរិយាគឺមានរឿងរកាំរកូសច្រើន ។ ដូច្នេះត្រូវចេះអត់ឱនឱ្យ គ្នាទៅវិញទៅមកទើបពុំមានការប្រេះឆា ។ ក្រៅពីនោះអាចជួបវិបត្តិសេដ្ឋកិច្ចគ្រួសារចៀសមិនផុតឡើយ ព្រោះខ្ទង់ចំណាយធំ ជាងខ្ទង់ចំណូល ។

      ចំពោះយុវនារីក្នុងឆ្នាំនេះចំណងស្នេហាគឺប្រៀបដូចជា ល្បែងលេងបិទពួនដែលមិនខុសពី ការពិបាក ស្វែងយល់ចិត្ត យល់ថ្លើមគ្នាទៅវិញទៅមក ។

      ចំពោះយុវជនក្នុងឆ្នាំនេះត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រជាទ្វេឡើង ពុំនោះទេបញ្ជីលេខរៀងនៃចំណាត់ថ្នាក់អាច ធ្លាក់ដល់បាតតារាងជាក់ជាមិនខាន ។ ក្រៅពីនោះត្រូវយកចិត្តទុកដាក់ គោរពច្បាប់វិន័យសាលាឱ្យបានល្អខ្ជាប់ខ្ជួន ដាច់ខាតកុំ ទោរទន់ទៅតាមការអូសទាញពីមិត្តភក្តិអាក្រក់ ។ ចំពោះសកម្មភាពនៅក្រៅសាលាគឺត្រូវយកចិត្តទុកដាក់ចំពោះសុវត្ថិភាព ផ្ទាល់ខ្លួន ជាពិសេសត្រូវប្រយ័ត្ន អាចជួបគ្រោះរត់ដួល ឬ ធ្លាក់ពីទីខ្ពស់ ។

      ជោគទ្រព្យ

      ក្នុងឆ្នាំនេះដោយសារតែមានផលចំណូលហូរចូលបានតិចតួចស្តួចស្តើង និង រកបានមកដោយកម្លាំងញ្ញើសឈាម នោះ ដូច្នេះកុំរកបានមកដោយតឹងតែចាយធូរឱ្យសោះ ប្រយ័ត្នអាចមានវិបត្តិសេដ្ឋកិច្ចចៀសមិនផុត ។ បណ្តាខែដែលជោគ ទ្រព្យខ្សត់ខ្សោយរួមមាន ៈ មេសា  ឧសភា  សីហា  តុលា  ធ្នូ និង មករា(២០១៤) ។ ក្នុងខែមេសា និង មីនា(២០១៤) ត្រូវ ប្រយ័ត្នប្រយែងក្រែងជួបគ្រោះចាញ់បោកគេអាចវិនាសអន្តរាយទ្រព្យ ។ ក្នុងខែឧសភា ចូរកុំប្រព្រឹត្តល្បែងស៊ីសងឱ្យសោះ ប្រយ័ត្នអាចរលាយទ្រព្យឆាប់ ។

      ជោគសុខភាព

      ក្នុងឆ្នាំនេះពិតមែនតែសុខភាពពុំមានបញ្ហាចោទធ្ងន់ធ្ងរក្តី តែត្រូវប្រយ័ត្នប្រយែងក្រែងជួបគ្រោះរបូតដៃរអិលជើង ធ្លាក់ពីទីខ្ពស់ ឬ មានវត្ថុរឹងធ្លាក់ពីទីខ្ពស់បង្កឱ្យរងរបួសបែកក្បាលហូរឈាម ។ បណ្តាខែដែលសុខភាពងាយចោទបញ្ហារួមមាន ៈ សីហា និង តុលា ។ ក្នុងខែឧសភា , មិថុនា និង វិច្ឆិកិា ពេលឡើងទីខ្ពស់ត្រូវប្រយ័ត្នប្រយែង ។ ក្នុងខែធ្នូត្រូវយកចិត្តទុកដាក់ ក្នុងការថែទាំសុខភាពរបស់មនុស្សចាស់ទុំនៅក្នុងផ្ទះឱ្យបានហ្មត់ចត់ ។

      ជោគស្នេហា

      ក្នុងឆ្នាំនេះរាល់ទំនាក់ទំនងមិនសូវល្អជាឡើយ ព្រោះពិបាកក្នុងការសហការជាមួយអ្នកផងទាំងឡាយ ជាពិសេស ចំពោះគូស្នេហ៍គឺពិបាកស្វែងយល់ពីគ្នាណាស់ ។ ដូច្នេះត្រូវចៀសវាងការបង្ករឿងជម្លោះវិវាទបន្ថែមទៀត ពុំនោះទេអាច ចែកផ្លូវគ្នាដើររៀងខ្លួនចៀសមិនផុតឡើយ ។ បណ្តាខែដែលជោគស្នេហាងាយចោទជាបញ្ហារួមមាន ៈ ឧសភា  មិថុនា  ធ្នូ និង មករា , មីនា(២០១៤) ។ ក្នុងរយៈពេលនេះត្រូវចេះប្រាស្រ័យទាក់ទងគ្នាឱ្យបានច្រើន និង ចេះអត់ឱនឱ្យគ្នាទៅវិញទៅមក ទើបចំណងស្នេហាពុំមានការប្រេះឆា ។

      ទិសឆ្នាំប្រចាំឆ្នាំ

      រួមមាន ៈ ឦសាន  ខាងកើត និង ខាងត្បូង ។ ដូច្នេះប្រសិនបើលោកអ្នកបានដាក់គ្រែដេក ,តុធ្វើការ និង កៅអី សាឡុងទទួលភ្ញៀវនៅចំទីតាំងនៃទិសទាំងបីខាងលើនេះគឺអាចជួយលើករាសី តែបើអាចចៀសវាងបានពុំគប្បីដាក់តាំង ឱ្យចំទិសខាងលិច និង អាគ្នេយ៍ឡើយ ។

      ពណ៌លើករាសីប្រចាំឆ្នាំ

      រួមមាន ៈ ពណ៌ត្នោត  បៃតង និង ពណ៌លឿង ។ ដូច្នេះប្រសិនបើបានប្រើប្រាស់ពណ៌ទាំងបីនេះយកទៅតុបតែងនៅ ក្នុងបន្ទប់តាមគេហដ្ឋាន ឬ ការស្លៀកញក់គឺពិតជាអាចជួយលើករាសីជាក់ជាមិនខាន ។ បើអាចចៀសវាងបានគួរតមប្រើ ពណ៌ស និង ពណ៌ប្រផេះ ។

      លេងហេងប្រចាំឆ្នាំ

      រួមមាន ៈ លេខ ១ និង ៨

     

     

     

 

 

Comments ()

 
ហោរាសាស្ត្រប្រចាំឆ្នាំថោះ Print E-mail
Written by ភ្នំពេញដេលីញូវ   
Thursday, 05 May 2011 08:50


-ឆ្នាំជូត


ជោគការងារនិងការរកស៊ី


ក្នុងឆ្នាំនេះជោគរាសីឡើងខ្ពស់ត្រដែត រាល់កិច្ចការងារនិងការរកស៊ីមានសន្ទុះ បោះជំហានទៅមុខជា លំដាប់ ប៉ុន្តែដោយសារតែមានផ្កាយគ្រលាស់ អណ្តាតគ្របដណ្តប់លើដួងរាសីកំណើតនោះដូច្នេះលោកត្រូវចេះប្រយ័ត្នមាត់-កបន្តិចដើម្បីចៀសវាងការនាំអំពល់ទុក្ខដាក់ខ្លួនដោយសារសម្តី ក្នុងឆ្នាំនេះ បណ្តាខែដែលកិច្ចការងារនិង ការរកស៊ីរីក លូតលាស់ទៅមុខជាលំដាប់នោះរួមមានមេសាសីហាធ្នូនិងមករាកុម្ភៈ(២០១២) រីឯបណ្តាខែដែលជួបនឹងឧបសគ្គ ច្រើនឧសភាមិថុនាកញ្ញានិងវិច្ឆិកា ។
ចំពោះស្ត្រីមេផ្ទះរវាងគូស្វាមីភរិយា មានភាពល្អូក ល្អិនល្អណាស់ នៅក្នុងគ្រួសារមានសុភមង្គលនិងសុខដុមរមនា ចំពោះយុវជនមានគំនិតប្រាជ្ញាឈ្លាសវៃនិងរៀនសូត្រពូកែតែត្រូវចេះតមសម្តីបន្តិចព្រោះជញ្ជាំងមានត្រចៀក រីឯយុវនារីមានជោគស្នេហាខ្ពស់ត្រដែតត្រដឹមនិងទទួលបានលទ្ធផលល្អជាផ្លែផ្កា ។


*ជោគទ្រព្យ
ក្នុងឆ្នាំនេះជោគទ្រព្យល្អប្រពៃណាស់ប៉ុន្តែចំពោះទ្រព្យប្រយោលដែលនៅឆ្ងាយពីដៃគឺមិនត្រូវផ្តោតក្តីសង្ឃឹមខ្លាំងពេកទេ​នាំឱ្យបង់ខាតពេលវេលាឥតអំពើ បណ្តាខែដែលមានចំណូលហូរចូលច្រើនរួមមានមេសាសីហាធ្នូមករានិងកុម្ភៈ(២០១២) រីឯបណ្តាខែដែលមានចំណូលហូរចូលតិចតួចរួមមានឧសភាមិថុនាតុលាវិច្ឆិកានិងមីនា(២០១២)ជាពិសេសក្នុងខែឧសភាត្រូវខិតខំប្រឹងប្រែងសងប្រាក់បំណុលឱ្យបានជ្រះស្រឡះដើម្បីចៀសវាងកុំឱ្យមានផលវិបាកទៅថ្ងៃក្រោយ


*ជោគសុខភាព​
ក្នុងឆ្នាំនេះពិតមែនតែសុខភាពពុំមានបញ្ហាចោទធ្ងន់ធ្ងរក្តីតែត្រូវយកចិត្តទុកដាក់ការល្មោភស៊ីល្មោភផឹកទើបពុំអន្តរាយដល់

ពោះវៀននិងក្រពះ ក្នុងឆ្នាំនេះបណ្តាខែដែលសុខភាពចោទបញ្ហាច្រើនរួមមានមិថុនាកញ្ញានិងមីនា(២០១២) ក្នុងខែធ្នូនិងកុម្ភៈ(២០១២)តោងចៀសវាងការល្មោភស៊ីល្មោភផឹកហើយក្នុងខែកក្កដានិងវិច្ឆិកាត្រូវយកចិត្តទុកដាក់ក្នុងការថែទាំសុខភាពរបស់មនុស្ស

ចាស់ទុំនៅក្នុងគ្រួសារ រីឯបណ្តាខែដែលសុខភាពល្អជារួមមានឧសភាធ្នូនិងកុម្ភៈ(២០១២)
*ជោគស្នេហា
ក្នុងឆ្នាំនេះជីវិតស្នេហាច្រើនសម្បូរបែបហើយបើមានទាក់ទងខាងផ្លូវចិត្តច្រើនតែទទួលបានជាផ្លែផ្កាបណ្តាខែដែលជោគស្នេហា

ខ្ពស់ត្រដែតត្រដឹមរួមមានមេសាសីហានិងមករាកុម្ភៈ(២០១២)
*ទិសល្អប្រចាំឆ្នាំ


រួមមានខាងជើងអាគ្នេយ៍និងពាយ័ព្យ ដូច្នេះបើលោកអ្នកបានដាក់គ្រែដេកតុធ្វើការនិងកៅអីសាឡុងទទួលភ្ញៀវនៅចំទីតាំងនៃទិសល្អទាំងបីខាងលើនេះនឹងបានជួយលើករាសីតែបើអាចចៀសវាងបានគឺមិនត្រូវដាក់គ្រឿងសង្ហារិមដ៏សំខាន់ទាំងបីនេះឱ្យចំទិសខាងកើតនិងខាងត្បូងឡើយ
*ពណ៌លើករាសីប្រចាំឆ្នាំ
រួមមានក្រហមលឿងនិងពណ៌ត្នោត ដូច្នេះអាចប្រើប្រាស់ពណ៌ទាំងបីខាងលើនេះយកទៅតុបតែងនៅក្នុងបន្ទប់តាមគេហដ្ឋានឬការស្លៀកពាក់គឺពិតជាអាចជួយ

លើករាសីជាក់ជាមិនខានតែបើអាចចៀសវាងបានត្រូវតមប្រើពណ៌សនិងបៃតង
*លេខហេងប្រចាំឆ្នាំ
រួមមានលេខ៣និង៥

ឆ្នាំឆ្លូវ
*ជោគការងារនិងការរកស៊ី
ក្នុងឆ្នាំនេះរាល់កិច្ចការងារនិងការរកស៊ីជួបឧបសគ្គច្រើន ដូច្នេះទោះជាបានធ្វើឬរកស៊ីអ្វីក៏ដោយគឺត្រូវអនុវត្តដោយសន្សឹមៗកុំបំបោលទើបអាចឈានទៅដល់គោលដៅបាន ក្នុងឆ្នាំនេះបណ្តាខែដែលកិច្ចការងារនិងការរកស៊ីជួបនឹងឧបសគ្គច្រើនរួមមានមិថុនាកក្កដាសីហាតុលាមករានិងមីនា(២០១២) ដូច្នេះត្រូវប្រញាប់ប្រញាល់រកដំណោះស្រាយនឹងធ្វើទំនាក់ទំនងល្អជាមួយនឹងមនុស្សផងទាំងឡាយ បណ្តាខែ​ដែលអាចដំណើរការបានស្រួលរួមមានមេសាឧសភានិងកញ្ញា ។
ចំពោះស្ត្រីមេផ្ទះរវាងគូស្វា​មីភរិយាសម្បូរ​រឿងរកាំរកូស ដូច្នេះត្រូវចេះអត់ឱនឱ្យគ្នាទៅវិញ​ទៅមកទើបនៅក្នុងគ្រួសារមានសុភមង្គល ក្រៅពីនោះសុខភាពក៏មិនសូវល្អជាដែរដូច្នេះត្រូវការសម្រាកឱ្យបានច្រើន ចំពោះយុវជនលទ្ធផលនៃការរៀនសូត្រល្អគ្រាន់បើតែត្រូវមានគំនិតផ្តួចផ្តើមធ្វើទំនាក់ទំនងល្អជាមួយនឹងមនុស្សផងទាំងឡាយ​​និងចូលរួមក្នុងសកម្មភាពសង្គមឱ្យបានច្រើនទើបមិននៅឯកោម្នាក់ឯង រីឯយុវនារីក្នុងឆ្នាំនេះជាមនុស្សឆាប់ងងក់និងឆាប់ខឹងដែលពិបាកទទួលយក ដូច្នេះបើមិនឆាប់កែប្រែទេគឺពិតជាអាចនៅឯកោនិងពិបាករកគូស្រករជាក់ជាមិនខាន។


*ជោគទ្រព្យ
ក្នុងឆ្នាំនេះបណ្តាខែដែលផលកម្រៃហូរចូលតិចតួចស្តួចស្តើងរួមមានមិថុនាកក្កដាសីហាតុលាមករាកុម្ភៈនិងមីនា(២០១២) រីឯបណ្តាខែដែលមានចំណូលហូរចូលច្រើនរួមមានមេសានិងឧសភា
*ជោគសុខភាព
ក្នុងឆ្នាំនេះសុខភាពពុំសូវល្អជាឡើយជាពិសេសងាយមានបញ្ហានៅក្នុងខែកក្កដាសីហាតុលាធ្នូមករានិងមីនា(២០១២) ដូច្នេះត្រូវយកចិត្តទុកដាក់ចំពោះអនាម័យនៃការហូបចុកនិងថែទាំបេះដូងនិងថ្លើមឱ្យបានល្អជា


*ជោគស្នេហា
ក្នុងឆ្នាំនេះចំពោះសន្ទុះនៃជោគស្នេហាប្រៀបដូចជាអុំទូកបញ្ច្រាសខ្សែទឹកហូរគឺងាយធាក់ថយក្រោយពិបាករុលទៅមុខ ដូច្នេះត្រូវចេះថែរក្សាឱ្យបានគង់វង្សបណ្តាខែដែលចំណងស្នេហាងាយចោទជាបញ្ហារួមមានមិថុនាកក្កដាតុលាវិច្ឆិកាមករានិងកុម្ភៈ(២០១២) រីឯបណ្តាខែដែលមានភាពល្អូកល្អិនរួមមានមេសាឧសភានិងកញ្ញា ។
*ទិសល្អប្រចាំឆ្នាំ
រួមមានខាងជើងត្បូងនិងឦសាន ដូច្នេះបើអ្នកបានដាក់គ្រែដេកតុធ្វើការនិងកៅអីសាឡុងទទួលភ្ញៀវនៅចំទីតាំងនៃទិសល្អទាំងបីខាងលើនេះនឹងបានជួយលើក

រាសីតែបើអាចចៀសវាងបានគឺមិនត្រូវដាក់គ្រឿងសង្ហារិមដ៏សំខាន់ទាំងបីនេះឱ្យចំទិសនិរតីនិងខាងលិចឡើយ
*ពណ៌លើករាសីប្រចាំឆ្នាំ
រួមមានខ្មៅខៀវនិងពណ៌ស អាចប្រើប្រាស់ពណ៌ទាំងបីប្រភេទនេះសម្រាប់យកទៅតុបតែងនៅក្នុងបន្ទប់តាមគេហដ្ឋានឬការស្លៀកពាក់ តែបើអាចចៀសវាងបានត្រូវតមប្រើពណ៌លឿងពណ៌ក្រហម
*លេខហេងប្រចាំឆ្នាំ
រួមមានលេខ៦និង៨

ឆ្នាំខាល
*ជោគការងារនិងការរកស៊ី
ក្នុងឆ្នាំនេះជោគរាសីល្អជាមធ្យម រាល់កិច្ចការងារនិងការរកស៊ីមានការរីកលូតលាស់ទៅមុខដោយសន្សឹមៗក្នុងឆ្នាំនេះបណ្តាខែដែលកិច្ចការងារនិងការរកស៊ី

អាចដំណើរការបានស្រួលរួមមានមិថុនាតុលាវិច្ឆិកានិងមីនា(២០១២) រីឯបណ្តាខែដែលជួបនឹងឧបសគ្គច្រើនរួមមានមេសាឧសភាសីហាកញ្ញានិងធ្នូ
ចំពោះស្ត្រីមេផ្ទះក្នុងឆ្នាំនេះឧស្សាហ៍មានរឿងឈ្លោះប្រកែកជាមួយនឹងប្តី ដូច្នេះទាល់តែចេះរំងាប់ចិត្តឱ្យបានត្រជាក់ទើបក្រុមគ្រួសារមានសុភមង្គល ក្រៅពីនោះដោយសារតែផលចំណូលហូរចូលបានតិចតួចស្តួចស្តើងដូច្នេះត្រូវចេះចាយវាយដោយក្បិតក្បៀតបន្តិចទើបពុំមានវិបត្តិសេដ្ឋកិច្ចគ្រួសារចោទឡើង ចំពោះយុវជនក្នុងឆ្នាំនេះត្រូវយកចិត្តទុកដាក់ចំពោះបញ្ហាសុខភាពផ្ទាល់ខ្លួនហើយក្នុងពេលកំពុងតែខិតខំប្រឹងប្រែងរៀនសូត្រតោងយកចិត្តទុកដាក់ចំពោះអនាម័យនៃការហូបចុកដើម្បីចៀសវាងកុំឱ្យមេរោគជ្រៀតចូលតាមមាត់បាន រីឯយុវនារីក្នុងឆ្នាំនេះមានការរវើរវាយច្រើនទៅលើរឿងរ៉ាវស្នេហាដូច្នេះត្រូវមានភាពឈ្លាសវៃបន្តិចក្នុងការប្រឈមមុខនឹងការពិត
*ជោគទ្រព្យ
ក្នុងឆ្នាំនេះទ្រព្យសុចរិតទៀងត្រង់អាចទទួលយកបានតែចំពោះទ្រព្យក្តៅក្រហាយចូរកុំលូកដៃទទួលយកឱ្យសោះព្រោះអាចនាំអំពល់ទុក្ខដាក់ខ្លួន បណ្តាខែដែលផលចំណូលហូរចូលតិចតួចរួមមានឧសភាសីហាកញ្ញាធ្នូនិងកុម្ភៈ(២០១២)ជាពិសេសក្នុងខែកញ្ញាប្រយ័ត្នអាចអន្តរាយទ្រព្យហើយក្នុងខែធ្នូប្រយ័ត្នអាចជួបគ្រោះចោរលួចឆក់ប្លន់ បណ្តាខែដែលជោគទ្រព្យល្អប្រសើររួមមានមិថុនាតុលាវិច្ឆិកានិងមីនា(២០១២)
*ជោគសុខភាព
ក្នុងឆ្នាំនេះបណ្តាខែដែលសុខភាពចោទបញ្ហាច្រើនរួមមានមេសាឧសភាសីហាធ្នូនិងមករាកុម្ភៈ(២០១២) ក្នុងខែកក្កដាត្រូវប្រយ័ត្នអាចជួបគ្រោះមុតកាំបិតពូថៅឬឧបករណ៍មុខស្រួច ក្នុងខែមករាតោងយកចិត្តទុកដាក់ចំពោះបញ្ហា

សុវត្ថិភាពគ្រួសារ
*ជោគស្នេហា
ក្នុងឆ្នាំនេះចំណងស្នេហាជួបភាពស្មុគស្មាញនិងប្រែប្រួលច្រើន បណ្តាខែដែលចំណងស្នេហាចោទបញ្ហាច្រើនរួមមានឧសភា

សីហាកញ្ញានិងកុម្ភៈ(២០១២) រីឯបណ្តាខែដែលជោគស្នេហាមានការវិវឌ្ឍទៅមុខរួមមានមិថុនាតុលាវិច្ឆិកានិងមិថុនា(២០១២)
*ទិសល្អប្រចាំឆ្នាំ
រួមមានខាងត្បូងអាគ្នេយ៍និងឦសាន ដូច្នេះបើលោកអ្នកបានដាក់គ្រែដេកតុធ្វើការនិងកៅអីសាឡុងទទួលភ្ញៀវនៅចំទីតាំងនៃទិសល្អទាំងបីខាងលើនេះនឹងបាន

ជួយលើករាសីតែបើអាចចៀសវាងបានគឺមិនត្រូវដាក់គ្រឿងសង្ហារិមដ៏សំខាន់ទាំងបីនេះឱ្យចំទិសនិរតីនិងខាងលិចឡើយ
*ពណ៌លើករាសីប្រចាំឆ្នាំ
រួមមានពណ៌ផ្កាឈូកពណ៌ស្វាយនិងពណ៌បៃតង អាចប្រើប្រាស់ពណ៌ទាំងបីប្រភេទនេះសម្រាប់យកទៅតុបតែងនៅក្នុងបន្ទប់តាមគេហដ្ឋានឬការស្លៀកពាក់តែបើអាចចៀស

វាងបានត្រូវតមប្រើពណ៌ខៀវនិងពណ៌ស
*លេខហេងប្រចាំឆ្នាំ
រួមមានលេខ១និង៤

ឆ្នាំថោះ
*ជោគការងារនិងការរកស៊ី
ក្នុងឆ្នាំនេះរាល់កិច្ចការងារនិងការរកស៊ីអាចជួបការប្រកួតប្រជែងយ៉ាងខ្លាំងក្លា ដូច្នេះត្រូវត្រៀមលក្ខណៈទុកសម្រាប់ទប់ទល់ជាមុនទើបមិនបរាជ័យ បណ្តាខែដែលកិច្ចការងារនិងការរកស៊ីជួបបញ្ហាលំបាកៗច្រើនរួមមានមេសាមិថុនាកញ្ញានិងវិច្ឆិកា រីឯបណ្តាខែដែលអាចដំណើរការបានស្រួលរួមមានឧសភាកក្កដានិងមករាកុម្ភៈ(២០១២)
ចំពោះស្ត្រីមេផ្ទះក្នុងឆ្នាំនេះអ្នកជាមនុស្សចិត្តភ្លើងព្រោះងាយនឹងបង្ករឿងឈ្លោះប្រកែកជាមួយនឹងមនុស្សផងទាំងឡាយ ដូច្នេះត្រូវចេះរំងាប់ចិត្តឱ្យបានត្រជាក់ទើបពុំមានរឿងធំកើតឡើង ក្រៅពីនោះដោយសារតែផលចំណូលហូរចូលមានកម្រិតដូច្នេះត្រូវយកចិត្តទុកដាក់ក្នុងការចាយវាយឱ្យបានសមស្របទើប

មិនជះឥទ្ធិពលអាក្រក់ដល់សេដ្ឋកិច្ចគ្រួសារ ចំពោះយុវជនក្នុងឆ្នាំនេះហាក់មានចិត្តរាយមាយក្នុងការសិក្សា ដូច្នេះទាល់តែឆាប់កែប្រែទម្លាប់អាក្រក់នេះចោលចេញឱ្យបានឆាប់ទើបមិនជះឥទ្ធិពលអាក្រក់ដល់លទ្ធផលសិក្សា ក្រៅពីនោះត្រូវដកខ្លួនឱ្យឆ្ងាយពីមិត្តខិលខូចទើបមិននាំអំពល់ទុក្ខដាក់ខ្លួន រីឯយុវនារីក្នុងឆ្នាំនេះមុននឹងទាក់ទងរឿងរ៉ាវស្នេហាត្រូវគិតគូរឱ្យបានល្អិតល្អន់ទើបមិនជួបស្នេហាបោកប្រាស
*ជោគទ្រព្យ
ក្នុងឆ្នាំនេះអាចជួបគ្រោះអន្តរាយទ្រព្យ ដូច្នេះមិនត្រូវហ៊ានប្រថុយប្រថានក្នុងការបណ្តាក់ទុនរកស៊ីដោយទ្រង់ទ្រាយធំនិងមិនត្រូវប្រព្រឹត្តល្បែងស៊ីសងឡើយ បណ្តាខែដែលជោគទ្រព្យខ្សត់ខ្សោយរួមមានមេសាមិថុនាសីហាកញ្ញានិងវិច្ឆិកា ក្នុងខែមេសាប្រយ័ត្នជួបគ្រោះចោរលួចឆក់ប្លន់ ក្នុងខែមិថុនាប្រយ័ត្នជួបគ្រោះចាញ្ញ់បោកគេ បណ្តាខែដែលជោគទ្រព្យល្អប្រសើររួមមានកក្កដានិងមករាកុម្ភៈ(២០១២)
*ជោគសុខភាព
ក្នុងឆ្នាំនេះអ្វីដែលលោកអ្នកត្រូវយកចិត្តទុកដាក់នោះប្រយ័ត្នអាចជួបគ្រោះមុតកាំបិតពូថៅឬឧបករណ៍មុខស្រួច បណ្តាខែដែលសុខភាពងាយចោទបញ្ហារួមមានមេសាតុលានិងមីនា(២០១២) ក្នុងខែមិថុនាកញ្ញានិងវិច្ឆិកាត្រូវយកចិត្តទុកដាក់ចំពោះបញ្ហាសុវត្ថិភាពជាចម្បង
*ជោគស្នេហា
ក្នុងឆ្នាំនេះចំណងស្នេហាជួបរឿងរកាំរកូសច្រើនហើយបើមិនចេះអត់ឱនឱ្យគ្នាទៅវិញទៅមកទេគឺពិតជាអាចមានការប្រេះឆាជាក់ជាមិនខាន បណ្តាខែដែលជោគស្នេហាជួបរឿងរកាំរកូសច្រើនរួមមានមេសាមិថុនាសីហាកញ្ញានិងវិច្ឆិកា បណ្តាខែដែលជោគស្នេហាល្អប្រពៃណីនោះរួមមានឧសភាធ្នូនិងមករាកុម្ភៈ(២០១២)
*ទិសល្អប្រចាំឆ្នាំ
រួមមានពាយព្យខាងជើងនិងអាគ្នេយ៍ ដូច្នេះបើលោកអ្នកបានដាក់គ្រែដេកតុធ្វើការនិងកៅអីសាឡុងទទួលភ្ញៀវនៅចំទីតាំងនៅទិសល្អទាំងបីខាងលើនេះនឹងបាន

ជួយលើករាសីតែបើអាចចៀសវាងបានគឺមិនត្រូវដាក់គ្រឿសង្ហារិមដ៏សំខាន់ទាំងបីនេះឱ្យចំទិសនិរតីនិងខាងលិចឡើយ
*ពណ៌លើករាសីប្រចាំឆ្នាំ
រួមមានពណ៌បៃតងលឿងនិងពណ៌ត្នោត អាចប្រើប្រាស់ពណ៌ទាំងបីប្រភេទនេះសម្រាប់យកទៅតុបតែងនៅក្នុងបន្ទប់តាមគេហដ្ឋានឬការស្លៀកពាក់តែបើអាចចៀសវាងបានត្រូវតមប្រើពណ៌ខៀវនិងពណ៌ខ្មៅ
*លេខហេងប្រចាំឆ្នាំ
រួមមានលេខ២និងលេខ៩


ឆ្នាំរោង
-ជោគការងារនិងការរកស៊ី
ក្នុងឆ្នាំនេះទោះជាលោកអ្នកបានប្រកបកិច្ចការងារឬរកស៊ីអ្វីក៏ដោយក៏អាចទទួលបានផលសម្រេចសមតាមបំណងប្រាថ្នា

ទាំងអស់តែត្រូវប្រុងប្រយ័ត្នអាចមានជនខិលខូចមករំខានខ្លះៗ បណ្តាខែដែលកិច្ចការងារនិងការរកស៊ីអាចដំណើរការបានស្រួលរួមមានកក្កដាកញ្ញាធ្នូនិងមករាមីនា(២០១២) រីឯបណ្តាខែដែលជួបនឹងឧបសគ្គច្រើនរួមមានមេសាមិថុនានិងតុលា
ចំពោះស្ត្រីមេផ្ទះក្នុងឆ្នាំនេះថ្វីដ្បិតតែនៅក្នុងគ្រួសារមានចំណូលហូរចូលច្រើនក្រាស់ក្រែលក្តីតែគួរចាយវាយក្បិតក្បៀតនិង

កាត់បន្ថយការចាយវាយពុំចាំបាច់ទើបអាចសន្សំត្រៀមទុកសម្រាប់ថ្ងៃក្រោយ ចំពោះយុវជនថ្វីដ្បិតតែមានប្រាជ្ញាឈ្លាសវៃនិងរៀនសូត្រពូកែក្តីតែត្រូវប្រយ័ត្នមានគេច្រណែនឈ្នានីសដូច្នេះមិនត្រូវមាន

អំនួតអួតក្អេងក្អាងឡើយ ក្រៅពីនោះត្រូវយកចិត្តទុកដាក់ចំពោះអនាម័យនៃការហូបចុកដើម្បីចៀសវាងកុំឱ្យមានមេរោគជ្រៀត

ចូលតាមមាត់បាន រីឯយុវនារីក្នុងឆ្នាំនេះថ្វីដ្បិតតែមានជោគស្នេហាខ្ពស់ត្រដែតត្រដឹមនិងអាចសាងពន្លកស្នេហាក្តីតែចូរកុំងប់ងល់ឱ្យសោះ

ប្រយ័ត្នមិនអាចសម្រេចដូចបំណងប្រាថ្នា
-ជោគទ្រព្យ
ក្នុងឆ្នាំនេះបណ្តាខែដែលជោគទ្រព្យល្អប្រសើររួមមានឧសភាកក្កដាកញ្ញាធ្នូនិងមីនា(២០១២) រីឯបណ្តាខែដែលជាជោគទ្រព្យខ្សត់ខ្សោយរួមមានមេសាមិថុនាតុលាវិច្ឆិកានិងកុម្ភៈ(២០១២) ក្នុងខែវិច្ឆិកាចូរឱ្យគេខ្ចីបុលនិងកុំយកខ្លួនទៅធានារឿងរបស់អ្នកដទៃឱ្យសោះប្រយ័ត្នអាចនាំអំពុលទុក្ខដាក់ខ្លួន
-ជោគសុខភាព
ក្នុងឆ្នាំនេះថ្វីដ្បិតតែសុខភាពពុំសូវមានបញ្ហាចោទធ្ងន់ធ្ងរក្តី តែចូរកុំល្មោភផឹកឱ្យដើម្បីចៀសវាងកុំឱ្យប៉ះពាល់ដល់ពោះវៀននិងក្រពះ បណ្តាខែដែលសុខភាពងាយចោទបញ្ហារួមមានមេសាកក្កដាកញ្ញាវិច្ឆិកានិងកុម្ភៈ ក្នុងខែឧសភានិងខែវិច្ឆិកាតោងយកចិត្តទុកដាក់សុវត្ថិភាពនៃការធ្វើចរាចរ
-ជោគស្នេហា
ក្នុងឆ្នាំនេះថ្វីដ្បិតតែជោគស្នេហាល្អប្រសើរក្តីតែមិនត្រូវពុះកញ្ជ្រោលពេកទេប្រយ័ត្នស្នេហ៍ច្រើនទុក្ខច្រើន បណ្តាខែដែលជោគស្នេហាមានការរីកលូតលាស់ទៅមុខរួមមានឧសភាកញ្ញាធ្នូនូងិមីនា(២០១២) រីឯបណ្តាខែដែលងាយជួបបញ្ហាច្រើនរួមមានមិថុនាសីហាតុលានិងវិច្ឆិកា
-ទិសល្អប្រចាំឆ្នាំ
រួមមានខាងជើងឦសាននិងខាងត្បូងដូច្នេះបើលោកអ្នកបានដាក់គ្រែដេកតុធ្វើការនិងកៅអីសាឡុងទទួលភ្ញៀវនៅចំតាំងនៃ

ទិសល្អទាំងបីខាងលើនេះនឹងបានជួយលើករាសីតែបើអាចចៀសវាងបានគឺមិនត្រូវដាក់គ្រឿងសង្ហារិមដ៏សំខាន់ទាំងបីនេះឱ្យ

ចំទិសខាងកើតនិងពាយព្យឡើយ
-ពណ៌លើករាសីប្រចាំឆ្នាំ
រួមមានខៀវខ្មៅនិងបៃតង ដូច្នេះអាចប្រើប្រាស់ពណ៌ទាំងបីខាងលើនេះយកទៅតុបតែងនៅក្នុងបន្ទប់គេហដ្ឋានឬការស្លៀកពាក់គឺពិតជាអាចជួយលើក

រាសីជាក់ជាមិនខានតែបើអាចចៀសវាងបានត្រូវតមប្រើពណ៌សនិងពណ៌ទឹកក្រូច
*លេខហេងប្រចាំឆ្នាំ
រួមមានលេខ៤និង៧

ឆ្នាំម្សាញ្ញ់
-ជោគការងារនិងការរកស៊ី
ក្នុងឆ្នាំនេះរាល់កិច្ចការងារនិងការរកស៊ីពុំគ្រាន់តែជួបនឹងឧបសគ្គច្រើនប៉ុណ្ណោះទេព្រមទាំងជួបការប្រកួតប្រជែងយ៉ាងខ្លាំងក្លាថែមទៀតផង បណ្តាខែដែលការងារនិងការរកស៊ីជួបនឹងឧបសគ្គច្រើនរួមមានមេសាកក្កដាវិច្ឆិកាមករានិងកុម្ភៈ(២០១២) រីឯបណ្តាខែដែលដំណើរការបានស្រួលរួមមានមិថុនាសីហាកញ្ញានិងធ្នូ
ចំពោះស្ត្រីមេផ្ទះក្នុងឆ្នាំនេះរាល់ទំនាក់ទំនងជាមួយនឹងស្វាមីមិនសូវល្អឡើយដូច្នេះត្រូវចេះអត់ឱនឱ្យគ្នាទៅវិញទៅមកទើបពុំមានការប្រេះឆា ក្រៅពីនោះដោយសារតែចំណូលហូរចូលតិចតួចស្តួចស្តើងដូច្នេះត្រូវចេះគិតគូរក្នុងការចាយវាយទើបពុំមានវិបត្តិសេដ្ឋកិច្ចគ្រួសារចោទឡើងម៉្យាងទៀតប្រយ័ត្នអាចជួបគ្រោះចាញ្ញ់បោកគេ ចំពោះយុវជនក្នុងឆ្នាំនេះដោយសារតែចូលចិត្តដើរលេងប៉ោឡែច្រើនដូច្នេះអាចប៉ះពាល់ដល់ការរៀនសូត្រ ក្រៅពីនោះងាយនឹងបង្ករឿងជម្លោះជាមួយនឹងមិត្តរួមថ្នាក់ដូច្នេះត្រូវខិតខំរំងាប់ចិត្តឱ្យបានត្រជាក់ទើបមិនប៉ះពាល់ដល់លទ្ធផលសិក្សា រីឯយុវនារីក្នុងឆ្នាំនេះសន្ទុះនៃជោគស្នេហាពិបាករុលទៅមុខដូច្នេះពុំត្រូវមានចិត្តពុះកញ្ជ្រោលឡើយប្រយ័ត្នមានស្នេហ៍មានទុក្ខ
-ជោគទ្រព្យ
ក្នុងឆ្នាំនេះជោគទ្រព្យល្អគ្រាន់បើតែត្រូវប្រយ័ត្នប្រយែងក្រែងធ្លាក់ចូលក្នុងល្បិចកលគេនាំឱ្យបង់ខាតទ្រព្យឥតអំពើ បណ្តាខែដែលចំណូលខ្សត់ខ្សោយរួមមានមេសាកក្កដាតុលាវិច្ឆិកាមករានិងកុម្ភៈ(២០១២) រីឯបណ្តាខែដែលជោគទ្រព្យល្អប្រសើររួមមានឧសភាមិថុនាកញ្ញានិងធ្នូ
-ជោគសុខភាព
ក្នុងឆ្នាំនេះបញ្ហាសុខភាពពុំសូវល្អជាឡើយ ដូច្នេះត្រូវឆ្លៀតពេលសម្រាកនិងដេកពួនឱ្យបានគ្រប់គ្រាន់ទើបមិនធ្លាក់ខ្លួនឈឺ បណ្តាខែដែលសុខភាពងាយចោទបញ្ហារួមមានមេសាកក្កដាកញ្ញាវិច្ឆិកានិងកុម្ភៈ(២០១២) ក្នុងខែមីនា(២០១២)តោងប្រយ័ត្នប្រយែងក្រែងមានវត្ថុរឹងធ្លាក់មកពីលើ ក្នុងខែកក្កដាប្រយ័ត្នអាចជួបគ្រោះលង់ទឹក
-ជោគស្នេហា
ក្នុងឆ្នាំនេះជោគស្នេហាមានការរអាក់រអួលច្រើន ចំពោះកំលោះក្រមុំពោះម៉ាយនិងមេម៉ាយពិបាកស្វែងរកគូស្រករបន្តិច បណ្តាខែដែលជោគស្នេហាងាយចោទជាបញ្ហារួមមានកក្កដាវិច្ឆិកាមករានិងកុម្ភៈ(២០១២) រីឯបណ្តាខែដែលជោគស្នេហាល្អប្រសើររួមមានមិថុនាសីហានិងកញ្ញា
-ទិសល្អប្រចាំឆ្នាំ
រួមមានឦសានខាងត្បូងនិងនិរតី ដូច្នេះបើលោកអ្នកបានដាក់គ្រែដេកតុធ្វើការនិងកៅអីសាឡុងទទួលភ្ញៀវនៅចំទីតាំងនៃទិសល្អទាំងបីខាងលើនេះនឹងបានជួយលើករាសីតែបើអាចចៀសវាងបានគឺមិនត្រូវដាក់គ្រឿងសង្ហារិមដ៏សំខាន់ទាំងបីនេះឱ្យចំទិសខាងកើតនិងពាយព្យឡើយ
-ពណ៌លើករាសីប្រចាំឆ្នាំ
រួមមានក្រហមលឿងនិងពណ៌ត្នោត ដូច្នេះអាចប្រើប្រាស់ពណ៌ទាំងបីខាងលើនេះយកទៅតុបតែងនៅក្នុងបន្ទប់តាមគេហដ្ឋានឬការស្លៀកពាក់គឺពិតជាអាចជួយលើករាសីជាក់ជាមិនខានតែបើអាចចៀសវាងបានត្រូវតមប្រើពណ៌ខៀវនិងបៃតង
-លេខហេងប្រចាំឆ្នាំ
រួមមានលេខ៥និង៩

ឆ្នាំមមី
-ជោគការងារនិងការរកស៊ី
ក្នុងឆ្នាំនេះរាល់កិច្ចការងារនិងការរកស៊ីពុំគ្រាន់ជួបនឹងឧបសគ្គច្រើនប៉ុណ្ណោះទេព្រមទាំងមានសម្ពាធគាបសង្កត់យ៉ាងធ្ងន់ធ្ងរទៀតផង បណ្តាខែដែលការងារនិងការរកស៊ីមិនសូវដំណើរការបានស្រួលនិងមិនសូវកាក់កបនោះរួមមានឧសភាកញ្ញាធ្នូកុម្ភៈនិងមីនា(២០១២) រីឯបណ្តាខែដែលដំណើរការបានស្រួលនិងកាប់កបនោះរួមមានមេសាកក្កដាសីហានិងវិច្ឆិកា
ចំពោស្ត្រីមេផ្ទះក្នុងឆ្នាំនេះរវាងគូស្វាមីភរិយាមានភាពល្អូកល្អិនល្អណាស់ហើយនៅក្នុងក្រុមគ្រួសារមា

នភាពសុខដុមរមនាតែត្រូវយកចិត្តទុកដាក់ចំពោះសុវត្ថិភាពផ្ទះសម្បែងដោយចាក់សោរដាក់គន្លឹះទ្វារបង្អួច

ឱ្យបានត្រឹមត្រូវនិងត្រូវថែទាំកូនចៅឱ្យបានល្អជាទើបអាចចៀសផុតពីគ្រោះថ្នាក់ផ្សេងៗបាន ចំពោះយុវជនក្នុងឆ្នាំនេះទឹកចិត្តនៃការរៀនសូត្រធ្លាក់ចុះដូច្នេះត្រូវខិតខំកែខ្លួនឱ្យបានឆាប់ទើបពុំប៉ះពាល់ដល់ដល់លទ្ធផលសិក្សា ក្រៅពីនោះត្រូវយកចិត្តទុកដាក់សុវត្ថិភាពនៃការធ្វើចរាចរ រីឯយុវនារីក្នុងឆ្នាំនេះជោគស្នេហាឡើងខ្ពស់ត្រដែតហើយអាចជួបចំណងស្នេហាដ៏ផ្អែមត្រជាក់ទៀតផង
-ជោគទ្រព្យ
ក្នុងឆ្នាំនេះផលចំណូលហូរចូលមានការប្រែប្រួលពុំទៀងទាត់ឡើយជួនច្រើនជួនតិច តែចូរកុំមានចិត្តលោភលន់ឱ្យសោះប្រយ័ត្នបែរជាកើតរឿងរ៉ាវបង់ខាតលាភសក្ការវិញ បណ្តាខែដែលជោគទ្រព្យងាយចោទបញ្ហារួមមានឧសភាមិថុនាកញ្ញាតុលាធ្នូនិងមីនា(២០១២) ក្នុងខែឧសភាប្រយ័ត្នអាចជួបគ្រោះចាញ្ញ់បោកគេនាំឱ្យបង់ខាតទ្រព្យ បណ្តាខែដែលមានចំណូលហូរចូលច្រើនរួមមានមេសាកក្កដាសីហានិងវិច្ឆិកាជាពិសេសក្នុងខែកក្កដាប្រយ័ត្នអាចជួបគ្រោះចោរលួចឆក់ប្លន់
-ជោគសុខភាព
ក្នុងឆ្នាំនេះថ្វីដ្បិតតែសុខភាពប្រែមកល្អជាច្រើនក្តីតែអាចជួបគ្រោះអាក្រក់ច្រើនដូច្នេះត្រូវយកចិត្តទុកដាក់ចំពោះ​សុវត្ថិភាពផ្ទះសម្បែងនិងការធ្វើចរាចរ បណ្តាខែដែលសុខភាពងាយចោទជាបញ្ហារួមមានធ្នូនិងមករាកុម្ភៈ(២០១២)

ក្នុងខែធ្នូនិងមីនា(២០១២)តោងយកចិត្តទុកដាក់ចំពោះសុវត្ថិភាពនៃការធ្វើចរាចរហើយក្នុងខែឧសភាត្រូវយកចិត្តទុកដាក់ចំពោះសុខភាពក្រុមគ្រួសារ
-ជោគស្នេហា
ក្នុងឆ្នាំនេះជោគស្នេហាល្អត្រចះត្រចង់ ចំពោះអ្នកនៅលីវនឹងបានជួបចំណងស្នេហាដ៏ផ្អែមត្រជាក់បណ្តាខែដែលជោគស្នេហាមានភាពរុងរឿងរួមមាន

មេសាកក្កដាសីហាវិច្ឆិកាមករានិងកុម្ភៈ(២០១២) រីឯបណ្តាខែដែលងាយចោទជាបញ្ហារួមមានឧសភាមិថុនានិងកញ្ញា
-ទិសល្អប្រចំឆ្នាំ
រួមមានអាគ្នេយ៍ពាយព្យនិងនិរតី ដូច្នេះបើលោកអ្នកបានដាក់គ្រែដេកតុធ្វើការនិងកៅអីសាឡុងទទួលភ្ញៀវនៅចំទីតាំងនៃទិសល្អទាំងបីខាងលើនេះ

នឹងបានជួយលើករាសីតែបើអាចចៀសវាងបានគឺមិនត្រូវដាក់គ្រឿងសង្ហារិមដ៏សំខាន់ទាំងបីនេះឱ្យចំទិសខាងកើតនិងខាងជើងឡើយ
-ពណ៌លើករាសីប្រចាំឆ្នាំ
រួមមានបៃតងខៀវនិងពណ៌ខ្មៅ ដូច្នេះអាចប្រើប្រាស់ពណ៌ទាំងបីខាងលើនេះយកទៅតុបតែងនៅក្នុងបន្ទប់តាមគេហដ្ឋានឬការស្លៀកពាក់គឺពិត

ជាអាចជួយលើករាសីជាក់ជាមិនខានតែបើអាចចៀសវាងបានត្រូវតមប្រើពណ៌សនិងក្រហម
-លេខហេងប្រចាំឆ្នាំ
រួមមានលេខ៣និង៦

ឆ្នាំមមែ
-ជោគការងារនិងការរកស៊ី
ក្នុងឆ្នាំនេះរាល់កិច្ចការងារនិងការរកស៊ីពុំគ្រាន់តែមានការរីកលូតលាស់ទៅមុខជាលំដាប់ប៉ុណ្ណោះទេព្រមទាំង

ត្រូវបានបងប្អូនញាតិមិត្តជួយជ្រោមជ្រែងទៀតផង បណ្តាខែដែលការងារនិងការងាររកស៊ីលូតលាស់នោះ

រួមមានឧសភាមិថុនាវិច្ឆិកាធ្នូនិងកុម្ភៈ(២០១២) រីឯបណ្តាខែដែលងាយនឹងមានបញ្ហាចោទឡើងរួមមានមេសាកក្កដានិងកញ្ញា
ចំពោះស្ត្រីមេផ្ទះក្នុងឆ្នាំនេះនៅក្នុងគ្រួសារមានរឿងរកាំរកូសច្រើនដូច្នេះត្រូវប្រញាប់បញ្ចប់រឿងរ៉ាវមិនអាចរីករាលធំបាន ចំពោះជោគទ្រព្យចម្រុងចម្រើនតែទ្រព្យក្តៅក្រហាយចូរកុំមានចិត្តលោភលន់ដោយចង់មានចង់បានឱ្យហួស

ប្រមាណពេកទេប្រយ័ត្នបែរជាកើតរឿងរ៉ាវអាចបង់ខាតលាភសក្ការៈវិញ ចំពោះយុវជនក្នុងឆ្នាំនេះមានអារម្មណ៍ភ្លឺថ្លាគំនិតប្រាជ្ញាឈ្លាសវៃទោះបានប្រកបកិច្ចការងារអ្វីឬការរៀនសូត្រ

គឺអាចដំណើរការបានស្រួលតែចូរកុំមានអំនួតអួតក្អេងក្អាងឱ្យសោះពុំនោះទេបានត្រឹមតែបង្កើនសត្រូវកាត់បន្ថយមិត្តតែប៉ុណ្ណោះ រីឯយុវនារីក្នុងឆ្នាំនេះជោគស្នេហាជួបភាពស្មុគស្មាញនិងមានការប្រែប្រួលច្រើន ដូច្នេះត្រូវចេះគិតគូរឱ្យបានល្អិតល្អន់មុននឹងមានទំនាក់ទំនងរឿងរ៉ាវស្នេហា
-ជោគទ្រព្យ
ក្នុងឆ្នាំនេះលោកអ្នកអាចបណ្តាក់ទុនរកស៊ីលើមុខរបរច្រើនមុខគឺពិតជាអាចទទួលបានផលសម្រេចដូចបំណង

ប្រាថ្នាតែទ្រព្យក្តៅក្រហាយចូរកុំមានចិត្តឱ្យសោះបណ្តាខែដែលជោគទ្រព្យរុងរឿងថ្កុំថ្កើងរួមមានឧសភាមិថុនា

តុលាវិច្ឆិកាធ្នូនិងកុម្ភៈ(២០១២) រីឯបណ្តាខែដែលជោគទ្រព្យរុងរឿងថ្កុំថ្កើងរួមមានឧសភាមិថុនាតុលាវិច្ឆិកាធ្នូនិងកុម្ភៈ(២០១២) រីឯបណ្តាខែដែលមានចំណូលហូរចូលខ្សត់ខ្សោយរួមមានមេសាកក្កដាសីហាកញ្ញានិងមករា(២០១២) ក្នុងខែមេសាប្រយ័ត្នអាចាញ្ញ់បោករឿងប្រាក់កាស ក្នុងខែមករាត្រូវយកចិត្តទុកដាក់ក្នុងការកកស្ទះរឿងប្រាក់កាស
-ជោគសុខភាព
ក្នុងឆ្នាំនេះថ្វីដ្បិតតែសុខភាពពុំមានបញ្ហាចោទធ្ងន់ធ្ងរក្តីតែត្រូវយកចិត្តទុកដាក់គ្រោះលង់ទឹកក្នុងខែកក្កដាសីហាកញ្ញា

ត្រូវយកចិត្តទុកដាក់ចំពោះសុវត្ថិភាពនៃរាល់សកម្មភាពគ្រោះលង់ទឹក ខែមីនា(២០១២)ត្រូវប្រយ័ត្នសុវត្ថិភាពនៃការធ្វើចរាចរ បណ្តាខែដែលសុខភាពងាយចោទជាបញ្ហារួមមានមេសាកក្កដានិងមករា(២០១២)
-ជោគស្នេហា
ក្នុងឆ្នាំនេះជោគស្នេហាជួបបញ្ហាស្មុគស្មាញច្រើន ដូច្នេះមិនត្រូវមានចិត្តពុះកញ្ជ្រោលខ្លាំងពេកទេប្រយ័ត្នសម្បូរស្នេហ៍សម្បូរទុក្ខ បណ្តាខែដែលជោគស្នេហាជួបរឿងរកាំរកូសច្រើនរួមមានមេសាសីហាកញ្ញានិងមករាមីនា(២០១២) បណ្តាខែដែលជោគស្នេហារុងរឿងរួមមានមិថុនាវិច្ឆិកាធ្នូនិងកុម្ភៈ(២០១២)
-ទិសល្អប្រចាំឆ្នាំ
រួមមានខាងត្បូងខាងជើងនិងពាយព្យ ដូច្នេះបើលោកអ្នកបានដាក់គ្រែដេកតុធ្វើការនិងកៅអីសាឡុងទទួលភ្ញៀវនៅចំទីតាំងនៃទិសល្អខាងលើនេះនឹង

បានជួយលើករាសីតែបើអាចចៀសវាងបានគឺមិនត្រូវដាក់គ្រឿងសង្ហារិមដ៏សំខាន់ទាំងបីនេះឱ្យចំទិសឦសាននិងខាងលិចឡើយ
-ពណ៌លើករាសីប្រចាំឆ្នាំ
រួមមានពណ៌សខៀវនិងពណ៌ខ្មៅ ដូច្នេះអាចប្រើប្រាស់ពណ៌ទាំងបីខាងលើនេះយកទៅតុបតែងនៅក្នុងបន្ទប់

តាមគេហដ្ឋានឬការស្លៀកពាក់គឺពិត

ជាអាចជួយលើករាសីជាក់ជាមិនខានតែបើអាចចៀសវាងបានត្រូវតមប្រើពណ៌ក្រហមនិងលឿង
-លេខហេងប្រចាំឆ្នាំ
រួមមានលេខ៣និង៨


ឆ្នាំវក
ក្នុងឆ្នាំនេះជោគការងារនិងការរកស៊ីពិបាករុលទៅមុខបន្តិច ដូច្នេះទោះជាអ្នកប្រកបកិច្ចការងារ​អ្វីឬប្រកបមុខរបរអ្វីក៏ដោយចូរធ្វើនិងរកដោយសន្សឹមៗកុំបំបោលទើបអាចបោះជំហានទៅដល់គោលដៅបាន បណ្តាខែដែលការងារនិងការរកស៊ីជួបនឹងឧបសគ្គច្រើនរួមមានមិថុនាតុលាវិច្ឆិកានិងមករាមីនា(២០១២) រីឯបណ្តាខែដែលមានការរីកលូតលាស់ទៅមុខរួមមានឧសភាកក្កដាកញ្ញានិងធ្នូ
ចំពោះស្ត្រីមេផ្ទះក្នុងឆ្នាំនេះថ្វីដ្បិតតែនៅក្នុងក្រុមគ្រួសារមានសេចក្តីសុខដុមរមនាតែគួរឱ្យស្តាយដោយបញ្ហាសុខភាពពុំសូវល្អជាឡើយ ក្រៅពីនោះត្រូវយកចិត្តទុកដាក់ក្នុងការចាយវាយផ្សេងៗដើម្បីចៀសវាងកុំឱ្យមានបញ្ហាសេដ្ឋកិច្ចគ្រួសារចោទឡើង ចំពោះយុវជនក្នុងឆ្នាំនេះច្រើនទទួលរងឥទ្ធិពលអាក្រក់ពីមិត្តភក្តិខិលខូចព្រមទាំងមានសន្ទុះនៃលទ្ធផលសិក្សាប្រៀបដូចជាការអុំទូកបញ្ច្រាសខ្សែទឹកហូរគឺងាយធាក់ថយក្រោយពិបាករុលទៅមុខ រីឯបញ្ហាសុខភាពវិញក៏មិនសូវជាល្អជាដែរ ដូច្នេះត្រូវយកចិត្តទុកដាក់ចំពោះអនាម័យនៃការហូបចុកដើម្បីចៀសវាងកុំឱ្យមានមេរោគជ្រៀតចូលតាមមាត់បាន រីឯយុវនារីមានការពុះកញ្ជ្រោលក្នុងរឿងស្នេហាតែចូរកុំដូចសត្វមមាចហក់ចូលក្នុងភ្នក់ភ្លើងប្រយ័ត្នសប្បាយក្លាយជាទុក្អ
-ជោគទ្រព្យ
ក្នុងឆ្នាំនេះពិតមែនតែមានចំណូលហូរចូលជាហូរហែក្តីតែពុំមានសល់អ្វីជាដុំកំភួនឡើយព្រោះចាយវាយខ្ជះខ្ជាយខ្លាំងពេក បណ្តាខែដែលចំណូលហូរចូលខ្សត់ខ្សោយរួមមានមេសាតុលាវិច្ឆិកានិងមករាកុម្ភៈមីនា(២០១២)ជាពិសេសក្នុងខែមីនាចូលប្រយ័ត្នក្រែងជួបគ្រោះចោរលួចឆក់ប្លន់ ក្នុងខែតុលាប្រយ័ត្នអាចចាញ្ញ់បោកគេពីរឿងប្រាក់កាស ក្នុងខែមេសាវិច្ឆិកានិងមករាចំពោះទ្រព្យប្រយោលដែលពុំទាន់ធ្លាក់ដល់ដៃគឺពុំត្រូវផ្តោតក្តីសង្ឃឹមពេកទេ បណ្តាខែដែលមានចំណូលហូរចូលច្រើនរួមមានឧសភាកក្កដាកញ្ញានិងធ្នូ
-ជោគសុខភាព
ក្នុងឆ្នាំនេះជោគស្នេហាពុំល្អជាឡើយ ដូច្នេះត្រូវយកចិត្តទុកដាក់ចំពោះអនាម័យនៃការហូបចុកប្រចាំថ្ងៃទើបពុំមានជំងឺតម្កាត់មកបៀតបៀន បណ្តាខែដែលសុខភាពងាយចោទបញ្ហារួមមានមេសាតុលានិងមករាកុម្ភៈ(២០១២) ក្នុងខែមីនាប្រយ័ត្នអាចជួបគ្រោះថ្នាក់ផ្សេងៗ ក្នុងខែមិថុនាត្រូវយកចិត្តទុកដាក់គ្រោះលង់ទឹក
-ជោគស្នេហា
ក្នុងឆ្នាំនេះស្នេហាពុះកញ្ជ្រោលខ្លាំងនិងសម្បូរបែបតែចូរកុំងប់ជ្រុលប្រយ័ត្នមានស្នេហ៍មានទុក្ខ បណ្តាខែដែលជោគស្នេហាល្អប្រសើររួមមានឧសភាកក្កដានិងកញ្ញា រីឯបណ្តាដែលងាយចោទបញ្ហារួមមានមេសាវិច្ឆិកានិងមករាមីនា(២០១២)
-ទិសល្អប្រចាំឆ្នាំ
រួមមានខាងជើងអាគ្នេយ៍និងខាងត្បូង ដូច្នេះបើលោកបានដាក់គ្រែដេកតុធ្វើការនិងកៅអីសាឡុងទទួលភ្ញៀវនៅចំទីតាំងនៃទិសល្អទាំងបីខាងលើនេះនឹងជួយលើករាសីតែបើអាចចៀសវាងបានគឺមិនត្រូវដាក់គ្រឿងសង្ហារិមដ៏សំខាន់ទាំងបីនេះឱ្យចំទិសខាងលិចនិងឦសានឡើយ
-ពណ៌លើករាសីប្រចាំឆ្នាំ
រួមមានខ្មៅនិងពណ៌ស្វាយ ដូច្នេះអាចប្រើប្រាស់ពណ៌ទាំងបីខាងលើនេះយកទៅតុបតែងនៅក្នុងបន្ទប់គេហដ្ឋានឬការស្លៀកញក់គឺពិតជាអាចជួយលើករាសីជាក់ជាមិនខានតែបើអាចចៀសវាងបានត្រូវតមប្រើពណ៌ក្រហមនិងពណ៌បៃតង
*លេខហេងប្រចាំឆ្នាំ
រួមមានលេខ២និង៩


ឆ្នាំរកា
-ជោគការងារនិងការរកស៊ី
ក្នុងឆ្នាំនេះជោគការងារនិងការរកស៊ីមិនដំណើរការបាន​​ល្អហ្ថើយអាចជួបរឿងរកាំរកូសច្រើនទៀតផង បណ្តាខែដែលកិច្ចការងារនិងការរកស៊ីជួបនឹងឧបសគ្គច្រើនរួមមានមិថុនាសីហាវិច្ឆិកាធ្នូនិងមីនា(២០១២) រីឯបណ្តាខែដែលមានការរីកលូតលាស់ទៅមុខរួមានមេសាកក្កដាតុលានិងមករា(២០១២)
ចំពោះស្ត្រីមេផ្ទះក្នុងឆ្នាំនេះបញ្ហាសុខភាពពុំសូវល្អជាឡើយ ដូច្នេះត្រូវយកចិត្តទុកដាក់ក្នុងការថែទាំឱ្យបានល្អទើបមិនធ្លាក់ខ្លួនឈឺ ក្រៅពីនោះត្រូវយកចិត្តទុកដាក់ចំពោះបញ្ហាសុវត្ថិភាពនៅក្នុងផ្ទះជាពិសេសប្រយ័ត្នក្មេងតូចៗជួបគ្រោះថ្នាក់រត់ដួលឬធ្លាក់ពីទីខ្ពស់ ចំពោះយុវជនក្នុងឆ្នាំនេះទឹកចិត្តក្នុងការរៀនសូត្រធ្លាក់ចុះខ្លាំងហើយងាយនឹងបែកចិត្តទៀតផង ដូច្នេះត្រូវខិតខំកែតម្រូវឡើងវិញដើម្បីចៀសវាងកុំឱ្យលទ្ធផលនៃការរៀនសូត្រធ្លាក់ចុះយ៉ាងរហ័ស ក្រៅពីនោះបើមានការដើរឡើងទីខ្ពស់តោងប្រយ័ត្នក្រែងជួបគ្រោះរអិលឬជំពប់ជើងធ្លាក់ រីឯយុវនារីក្នុងឆ្នាំនេះជោគស្នេហាប្រៀបដូចជាល្បែងលេងបិទពួន ដូច្នេះមិនត្រូវប្រញាប់ប្រញាល់ស្វែងរកគូស្រករឡើយដើម្បីចៀសវាងការចង់បានឆាប់តែមិនសម្រេចដូចបំណងប្រាថ្នា
-ជោគទ្រព្យ
ក្នុងឆ្នាំនេះដោយសារតែផលកម្រៃហូរចូលបានតិចតួចស្តួចស្តើងនោះ ដូច្នេះត្រូវចេះចាយវាយដោយក្បិតក្បៀតបន្តិចទើបពុំមានវិបត្តិសេដ្ឋកិច្ចគ្រួសារចោទឡើង បណ្តាខែដែលជោគទ្រព្យខ្សត់ខ្សោយរួមមានឧសភាមិថុនាសីហាវិច្ឆិកាធ្នូនិងមីនា(២០១២) ក្នុងខែមីនាប្រយ័ត្នអាចជួបគ្រោះអន្តរាយទ្រព្យ ក្នុងខែសីហាមិនត្រូវឱ្យគេខ្ចីបុលវត្ថុមានតម្លៃឡើយ រីឯបណ្តាខែដែលជោគទ្រព្យរុងរឿងរួមមានមេសាកក្កដាតុលានិងមករា(២០១២)
-ជោគសុខភាព
ក្នុងឆ្នាំនេះថ្វីដ្បិតតែសុខភាពពុំមានបញ្ហាចោទធ្ងន់ក្តីតែត្រូវប្រយ័ត្នប្រយែងក្រែងជួបគ្រោះរបូតដៃរអិលជើងធ្លាក់ពីទីខ្ពស់ ខែដែលសុខភាពងាយចោទបញ្ហារួមមានឧសភាសីហានិងធ្នូ ក្នុងខែមករានិងមីនាប្រយ័ត្នអាចជួបគ្រោះរត់ដួល ក្នុងខែមិថុនានិងវិច្ឆិកាជួបគ្រោះនៃការហូរឈាម បណ្តាខែដែលសុខភាពល្អប្រសើររួមានមេសាកក្កដានិងតុលា
-ជោគស្នេហា
ក្នុងឆ្នាំនេះចំណងស្នេហាផុយស្រួយងាយនឹងមានការបែកបាក់ បណ្តាខែដែលជោគស្នេហាងាយចោទជាបញ្ហារួមមានឧសភាមិថុនាកញ្ញានិងមករាកុម្ភៈ(២០១២) បណ្តាខែដែលជោគស្នេហាមានការរីកលូតលាស់ទៅមុខរួមមានមេសាកក្កដានិងតុលា
-ទិសល្អប្រចាំឆ្នាំ
រួមមានញយព្យអាគ្នេយ៍និងនិរតី ដូច្នេះបើលោកអ្នកបានដាក់គ្រែដេកតុធ្វើការនិងកៅអីសាឡុងទទួលភ្ញៀវនៅចំទីតាំងនៃទិសល្អទាំងបីខាងលើនេះនឹងបានជួយលើករាសីតែបើអាចចៀសវាងបានក៏មិនត្រូវដាក់បុរសសង្ហារិមដ៏សំខាន់ទាំងបីនេះឱ្យចំទិសខាងលិចនិងខាងកើតឡើយ
-ពណ៌លើករាសីប្រចាំឆ្នាំ
រួមមានខៀវប្រផេះនិងពណ៌ត្នោត ដូច្នេះអាចប្រើប្រាស់ពណ៌ទាំងបីខាងលើនេះយកទៅតុបតែងនៅក្នុងបន្ទប់គេហដ្ឋានឬការស្លៀកញក់គឺពិតជាអាចជួយលើករាសីជាក់ជាមិនខានតែបើអាចចៀសវាងបានត្រូវតមប្រើពណ៌ក្រហមនិងពណ៌បៃតង
*លេខហេងប្រចាំឆ្នាំ
រួមមានលេខ១និង៧


ឆ្នាំច
-ជោគការងារនិងការរកស៊ី
ក្នុងឆ្នាំនេះកិច្ចការងារនិងការរកស៊ីមានការរីកលូតលាស់ទៅមុខជាលំដាប់ ដូច្នេះលោកអ្នកត្រូវញាប់ដៃញាប់ជើងបន្តិចព្រោះឱកាសល្អពុំមានច្រើនឡើយ បណ្តាខែដែលជោគការងារនិងការរកស៊ីល្អត្រចះត្រចង់រួមមានមិថុនាកញ្ញានិងមករាកុម្ភៈមីនា(២០១២) រីឯបណ្តាខែជួបនឹងឧបសគ្គនិងរឿងរកាំរកូសច្រើនរួមមានមេសាឧសភាកក្កដានិងតុលា
ចំពោះស្ត្រីមេផ្ទះ
ក្នុងឆ្នាំនេះចំណងស្នេហារវាងគូស្វាមីភរិយាមានភាពល្អូកល្អិនណាស់ រីឯសេដ្ឋកិច្ចគ្រួសារក៏មានភាពល្អប្រសើរដែរតែចំពោះរឿងប្រាក់កាសចូរកុំឆាប់ជឿទុកចិត្តគេពេកទេប្រយ័ត្នអាច

ចាញ្ញ់បោកគេ ចំពោះយុវជនក្នុងឆ្នាំនេះមានគំនិតប្រាជ្ញាឈ្លាសវៃហើយបើយកចិត្តទុកដាក់ក្នុងការរៀនសូត្រគឺប្រាកដជាអាច

ទទួលបានលទ្ធផលដ៏គាប់ប្រសើរជាក់ជាមិនខានប៉ុន្តែចូរកុំមានអំនួតអួតក្អេងក្អាងឱ្យសោះប្រយ័ត្នអាចជះឥទ្ធិពល

អាក្រក់ដល់លទ្ធផលសិក្សា រីឯយុវនារីក្នុងឆ្នាំនេះជាមនុស្សសម្បូរស្នេហ៍ដោយមានកំលោះៗជាច្រើនចោមរោមស្រឡាញ្ញ់ ដូច្នេះត្រូវយកចិត្តទុកដាក់ក្នុងការជ្រើសរើសទើបមិនជួបស្នេហាបោកប្រាស់
-ជោគទ្រព្យ
ក្នុងឆ្នាំនេះថ្វីដ្បិតតែមានផលចំណូលហូរចូលមកពីគ្រប់ទិសទីក្តីតែបើមានការធ្វេសប្រហែសតែបន្តិចអាចចាញ្ញ់

បោកគេបង់ខាតទ្រព្យឥតអំពើ បណ្តាខែដែលមានចំណូលហូរចូលច្រើនរួមមានមិថុនាកញ្ញានិងមករាកុម្ភៈមីនា(២០១២) រីឯបណ្តាខែដែលមានចំណូលហូរចូលខ្សត់ខ្សោយរួមមានមេសាកក្កដាសីហាតុលានិងវិច្ឆិកា ក្នុងខែមេសាប្រយ័ត្នអាចចាញ់បោកគេ ក្នុងខែតុលាប្រយ័ត្នមានគេកឹបកេងយកទ្រព្យ
-ជោគសុខភាព
ក្នុងឆ្នាំនេះថ្វីដ្បិតតែសុខភាពពុំសូវមានបញ្ហាចោទធ្ងន់ក្តីតែលោកអ្នកត្រូវយកចិត្តទុកដាក់ចំពោះអនាម័យនៃការ

ហូបចុកដើម្បីចៀសវាងកុំឱ្យប៉ះញល់ដល់ញេះវៀននិងក្រពះ បណ្តាខែដែលសុខភាពងាយចោទជាបញ្ហារួមមានឧសភាកក្កដាសីហាតុលាវិច្ឆិកាធ្នូនិងមីនា(២០១២) ក្នុងខែឧសភាប្រយ័ត្នអាចជួបគ្រោះលង់ទឹក ខែវិច្ឆិកាត្រូវការញរជំងឺផ្តាសាយ បណ្តាខែដែលសុខភាពល្អជារួមមានមិថុនាកញ្ញានិងមករាកុម្ភៈ(២០១២)
-ជោគស្នេហា
ក្នុងឆ្នាំនេះចំពោះកំលោះក្រមុំអាចសាងពន្លកស្នេហាបានដោយពុំមានឧបសគ្គអ្វីមករាំងស្កាត់ឡើយ បណ្តាខែដែលជោគស្នេហាល្អប្រសើររួមមានកញ្ញានិងមករាកុម្ភៈមីនា(២០១២) រីឯបណ្តាខែដែលងាយចោទជាបញ្ហារួមមានមេសាកក្កដានិងវិច្ឆិកា
-ទិសល្អប្រចាំឆ្នាំ
រួមមានខាងកើតឦសាននិងខាងត្បូង ដូច្នេះបើលោកអ្នកបានដាក់គ្រែដេកតុធ្វើការនិងកៅអីសាឡុងទទួលភ្ញៀវនៅចំទីតាំងនៃទិសល្អទាំងបីខាងលើនេះនឹ

ងបានជួយលើករាសីតែបើអាចចៀសវាងបានគឺមិនត្រូវដាក់គ្រឿងសង្ហារិមដ៏សំខាន់ទាំងបីនេះឱ្យចំទិសខាងលិចនិងអាគ្នេយ៍ឡើយ
-ពណ៌លើករាសីប្រចាំឆ្នាំ
រួមមានក្រហមលឿងនិងពណ៌ត្នោត ដូច្នេះអាចប្រើប្រាស់ពណ៌ទាំងបីខាងលើនេះយកទៅតុបតែងនៅក្នុងបន្ទប់គេហដ្ឋានឬការស្លៀកញក់គឺពិតជា

អាចជួយលើករាសីជាក់ជាមិនខានតែបើអាចចៀសវាងបានត្រូវតមប្រើពណ៌ខៀវនិងពណ៌ប្រផេះ
*លេខហេងប្រចាំឆ្នាំ
រួមមានលេខ១និង៨


ឆ្នាំកុរ
ក្នុងឆ្នាំនេះរាល់កិច្ចការងារនិងការរកស៊ីពុំគ្រាន់តែជួបនឹងឧបសគ្គច្រើនប៉ុណ្ណោះទេថែមទាំងមានគេប៉ងព្យាបាទតាមគ្រប់រូបភាពទៀតផង បណ្តាខែដែលកិច្ចការងារជួបនឹងឧបសគ្គច្រើនរួមមានមេសាឧសភាសីហាវិច្ឆិកាធ្នូនិងមីនា(២០១២) បណ្តាខែដែលដំណើរការបានស្រួលរួមមានកក្កដាតុលានិងមករាកុម្ភៈ(២០១២)
ចំពោះស្ត្រីមេផ្ទះ
ក្នុងឆ្នាំនេះទំនាក់ទំនងរវាងគូស្វាមីភរិយាប្រែមកជាភាពតានតឹង នៅក្នុងក្រុមគ្រួសាររឿងរកាំរកូសច្រើន ដូច្នេះត្រូវប្រញាប់ប្រញាល់រកដំណោះស្រាយទើបនៅក្នុងគ្រួសារមានសុខដុមរមនាឡើងវិញ ក្រៅពីនោះដោយសារតែផលចំណូលហូរចូលមានកម្រិតដូច្នេះត្រូវចេះចាយវាយក្បិតក្បៀតបន្តិចទើបពុំមានវិបត្តិគ្រួសារចោទឡើង ចំពោះយុវជនក្នុងឆ្នាំនេះពិបាកប្រមូលអារម្មណ៍ក្នុងការសិក្សាព្រមទាំងទទួលរងឥទ្ធិពលអាក្រក់ពីមិត្តខិលខូចទៀតផងដូច្នេះលទ្ធផលនៃការសិក្សាធ្លាក់ចុះជាលំដាប់់ ក្រៅពីនោះងាយនឹងប៉ះទង្គិចជាមួយនឹងមិត្តរួមថ្នាក់និងមិត្តភក្តិទៀតផង ដូច្នេះត្រូវចេះរំងាប់ចិត្តឱ្យបានត្រជាក់ រីឯយុវនារីក្នុងឆ្នាំនេះជោគស្នេហាមានការប្រែប្រួលពុំទៀងទាត់ឡើយហើយក៏មានញក្យចចាមអារ៉ាមលេចឮមិនតិចដែរ ដូច្នេះត្រូវចេះត្រិះរិះពិចារណាឱ្យបានល្អិតល្អន់
-ជោគទ្រព្យ
ក្នុងឆ្នាំនេះដោយសារតែមានផលចំណូលហូរចូលតិចតួចស្តួចស្តើងនិងរកបានដោយកម្លាំងញ្ញើសឈាមនោះដូច្នេះកុំរកបានមកដោយតឹងតែចាយធូរឱ្យសោះទើបពុំជះឥទ្ធិពលអាក្រក់ដល់សេដ្ឋកិច្ចគ្រួសារ បណ្តាខែដែលជោគទ្រព្យខ្សត់ខ្សោយរួមមានមេសាឧសភាសីហាកញ្ញាវិច្ឆិកាធ្នូនិងមីនា(២០១២) រីឯបណ្តាខែដែលមានចំណូលហូរចូលច្រើនរួមមានកក្កដាតុលានិងមករាកុម្ភៈ(២០១២)
-ជោគសុខភាព
ក្នុងឆ្នាំនេះពិតមែនតែសុខភាពពុំសូវមានបញ្ហាចោទឡើងក្តីតែត្រូវយកចិត្តទុកដាក់ចំពោះបញ្ហាសុវត្ថិភាពជាចម្បង បណ្តាខែដែលសុខភាពងាយចោទជាបញ្ហារួមមានឧសភាសីហាកញ្ញានិងមករា(២០១២) ក្នុងខែកុម្ភៈនិងកញ្ញាត្រូវយកចិត្តទុកដាក់ក្នុងការថែទាំកុមារនិងសុវត្ថិភាពក្នុងផ្ទះខែមិថុនាប្រយ័ត្នអាចជួបគ្រោះលង់ទឹក ខែវិច្ឆិកាត្រូវយកចិត្តទុកដាក់សុវត្ថិភាពនៃការធ្វើចរាចរ
-ជោគស្នេហា
ក្នុងឆ្នាំនេះទឹកចិត្តធ្លាក់ចុះខ្លាំងពិបាកធ្វើទំនាក់ទំនងរឿងរ៉ាវស្នេហា បណ្តាខែដែលជោគស្នេហាជួបរឿងរកាំរកូសច្រើនរួមានមេសាឧសភាវិច្ឆិកាធ្នូនិងមីនា(២០១២) បណ្តាខែដែលជោគស្នេហាល្អប្រសើររួមមានកក្កដាតុលានិងមករាកុម្ភៈ(២០១២)
-ទិសល្អប្រចាំឆ្នាំ
រួមមានខាងជើងឦសាននិងនិរតី ដូច្នេះបើលោកអ្នកបានដាក់គ្រែដេកតុធ្វើការនិងកៅអីសាឡុងទទួលភ្ញៀវ

នៅចំទិតីងាំនៃទិសល្អទាំងបីខាង

លើនេះនឹងបានជួយលើករាសីតែបើអាចចៀសវាងបានគឺមិនត្រូវដាក់គ្រឿងសង្ហារិមដ៏សំខាន់ទាំងបីនេះឱ្យ

ចំទិសខាងកើតនិងអាគ្នេយ៍ឡើយ
-ពណ៌លើករាសីប្រចាំឆ្នាំ
រួមមានប្រផេះបៃតងនិងពណ៌ត្នោត ដូច្នេះអាចប្រើប្រាស់ពណ៌ទាំងបីខាងលើនេះយកទៅតុបតែងនៅក្នុង

បន្ទប់គេហដ្ឋានឬការស្លៀកញក់គឺពិត

ជាអាចជួយលើករាសីជាក់ជាមិនខានតែបើអាចចៀសវាងបានត្រូវតមប្រើពណ៌លឿងនិងពណ៌ក្រហម
*លេខហេងប្រចាំឆ្នាំ
រួមមានលេខ២និងលេខ៤

 

 

 

 


 

Comments ()

 
ហោរាសាស្ត្រប្រចាំថ្ងៃអង្គារ ទី ៨ ខែកុម្ភៈ ឆ្នាំ ២០១១ Print E-mail
Written by ភ្នំពេញដេលីញូវ   
Monday, 07 February 2011 12:33

       ឆ្នាំជូត

 រាសីស្រុតចុះ ។ ថ្ងៃនេះទោះជាលោកអ្នកបានប្រកបកិច្ចការងារអ្វីក៏ដោយចូរចេះរក្សាភាព ស្ងៀមស្ងាត់ ។ មិនត្រូវធ្វើអ្វីទាំងចិត្តតក់ក្រហលខ្វះការត្រិះរិះពិចារណាឡើយ ។ ចំពោះមុខជំនួញជួញដូរមិនត្រូវហ៊ានប្រថុយប្រថានក្នុងការបណ្តាក់ទុនរកស៊ីដោយទ្រង់ទ្រាយធំ និងមិនត្រូវប្រព្រឹត្តល្បែងស៊ីសងដែរ ។ ប្រយ័ត្នតែភ្លាត់ស្នៀតអាចរលាយទ្រព្យឆាប់ ។ រីឯគូស្នេហ៍ ប្រយ័ត្នមានគេចង់បំបែកបំបាក់ ។

 

      ឆ្នាំឆ្លូវ

រាសីឡើងខ្ពស់ត្រដែត ។ ថ្ងៃនេះទោះជាលោកអ្នកបានប្រកបកិច្ចការងារអ្វីក៏ដោយក៏អាចទទួល បានផលសម្រេច សមតាមបំណងប្រាថ្នាទាំងអស់ ព្រមទាំងត្រូវបានបងប្អូនញាតិសន្តានជួយ ជ្រោមជ្រែងទៀតផង ។ ចំពោះមុខជំនួញជួញដូរបានកាក់កបល្អណាស់ ដោយមានទំនិញលក់ ចេញទិញចូលឥតទំនេរដៃ និង មានផលកម្រៃហូរចូលមកពីគ្រប់ទិសទីទៀតផង ។ រីឯ គូស្វាមីភរិយាមានភាពល្អូកល្អិនល្អណាស់ ។

 

      ឆ្នាំខាល
រាសីល្អមធ្យម ។ ថ្ងៃនេះអ្វីៗប្រែមកល្អប្រសើរជាបណ្តើរៗ ដូច្នេះលោកអ្នកអាចប្រកបកិច្ច ការងារបានពេញដៃពេញជើង ហើយបើទោះជានៅជួបនឹងឧបសគ្គខ្លះៗក្តីក៏មិនចោទជា បញ្ហាអ្វីធ្ងន់ធ្ងរដែរព្រោះលោកអ្នកអាចរកដំណោះស្រាយបានជ្រះស្រឡះ ។ ចំពោះមុខ ជំនួញជួញដូរបើមានបំណងចង់ចេញទៅរកស៊ីជួញដូរឆ្ងាយ គួរត្រិះរិះពិចារណាឱ្យបាន ល្អិតល្អន់ ទើបមិនខកផែនការណ៍ ។ រីឯគូស្នេហ៍មានភាពស្និទ្ធស្នាលដូចប្រក្រតី ។

 

      
    ឆ្នាំថោះ
រាសីល្អមធ្យម ។ ថ្ងៃនេះទោះជាលោកអ្នកបានប្រកបកិច្ចការងារអ្វីក៏ដោយចូរកុំធ្វេសប្រហែស ឱ្យសោះជាពិសេសមុនពេលចុះហត្ថលេខា ឬ ផ្តិតស្នាមមេដៃលើលិខិតស្នាមផ្សេងៗ ចូរចេះ ពិនិត្យពិច័យឱ្យបានល្អិតល្អន់ ដើម្បីចៀសវាងនូវការថ្លោះធ្លោយត្រង់ចំណុចណាមួយគឺពុំគ្រាន់ តែបង់ខាតផលប្រយោជន៍ប៉ុណ្ណោះទេ ថែមទាំងអាចកើតរឿងក្តីក្តាំទៀតផង ។ រីឯគូស្វាមីភរិយា ប្រកបតែភាពសុខដុមរមនា ។

 

      ឆ្នាំរោង
រាសីស្រុតចុះ ។ ថ្ងៃនេះទោះជាលោកអ្នកបានប្រកបកិច្ចការងារអ្វីក៏ដោយចូរកុំធ្វេសប្រហែស ឱ្យសោះជាពិសេសចំពោះអ្នកដែលប្រកបកិច្ចការងារនៅទីខ្ពស់ៗតោងប្រយ័ត្នប្រយែងក្រែង ជួបគ្រោះរបូតដៃរអិលជើងធ្លាក់ ។ ចំពោះមុខជំនួញជួញដូរមិនត្រូវហ៊ានប្រថុយប្រថានក្នុងការ បណ្តាក់ទុនរកស៊ីដោយទ្រង់ទ្រាយធំឡើយ ។ រីឯគូស្នេហ៍ប្រយ័ត្នមានអ្នកទីបីចូលមកជ្រៀតជ្រែក ។

 

      ឆ្នាំម្សាញ់
រាសីឡើងខ្ពស់ត្រដែត ។ ថ្ងៃនេះឱកាសល្អៗបានមកដល់ហើយ ដូច្នេះលោកអ្នកត្រូវរវៀសរវៃ ញាប់ជើងញាប់ដៃ បន្តិច ព្រោះពេលវេលាជាមាសប្រាក់ធ្វើច្រើនបានច្រើន ។ តែចូរកុំមានចិត្ត លោភលន់ដោយចង់មានចង់បានឱ្យហួសប្រមាណពេកទេ ប្រយ័ត្នបែរជាកើតរឿងរ៉ាវអាចបង់ ខាតលាភសក្ការៈវិញ ។ រីឯមុខជំនួញជួញដូរបានកាក់កបល្អណាស់ ចំពោះគូស្វាមីភរិយាប្រកប តែសេចក្តីសុខក្សេមក្សាន្ត ។

 

      ឆ្នាំមមី
រាសីល្អមធ្យម ។ ថ្ងៃនេះរាល់កិច្ចការងារបើទោះជានៅជួបនឹងឧបសគ្គខ្លះៗក្តីក៏មិនចោទជាបញ្ហា អ្វីធ្ងន់ធ្ងរដែរព្រោះលោកអ្នកអាចរកដំណោះស្រាយបានជ្រះស្រឡះ ។ ចំពោះមុខជំនួញជួញដូរ បើមានការទិញលក់ដីធ្លីផ្ទះសម្បែង ឬ វត្ថុមានតម្លៃផ្សេងៗចូរចេះធ្វើលិខិតស្នាមជាលាយលក្ខណ៍ អក្សរដោយមានចុះហត្ថលេខា ឬ ផ្តិតស្នាមមេដៃឱ្យបានត្រឹមត្រូវ ទើបទៅថ្ងៃមុខពុំមានបញ្ហារឿង ក្តីក្តាំចោទឡើង ។

 

 

      ឆ្នាំមមែ
រាសីឡើងខ្ពស់ត្រដែត ។ ថ្ងៃនេះដោយសារតែរាល់ចង្រៃឧបទ្រព្យ និង រាល់បញ្ហាស្មុគស្មាញ ត្រូវបានសាបរលាប បាត់ស្រមោលអស់រលីងនោះ ។ ដូច្នេះលោកអ្នកអាចប្រកបកិច្ចការងារ បានពេញដៃពេញជើងហើយបើទោះជាបានជួបគូប្រជែងជើងខ្លាំងចេញមុខមកតតាំង យ៉ាងណាក្តីក៏មិនភ័យព្រួយអ្វីដែរ ព្រោះលោកអ្នកអាចយកប្រៀបឈ្នះជានិច្ច ។ រីឯគូស្នេហ៍ប្រកបតែភាពផ្អែមល្ហែម ។

 

      ឆ្នាំវក
 រាសីល្អមធ្យម ។ ថ្ងៃនេះទោះជាលោកអ្នកបានប្រកបកិច្ចការងារអ្វីក៏ដោយចូរមានស្មារតីប្រុង ប្រយ័ត្នជាប់ជានិច្ច ជាពិសេសចំពោះអ្នកជំនួញជួញដូរ បើមានការប្រគល់ ឬ ទទួលនូវ មុខទំនិញសព្វសារពើចូរចេះពិនិត្យមើលគុណភាព និង រាប់ចំនួនឱ្យបានត្រឹមត្រូវ ទើបមិន ចាញ់បោកគេ ។ ចំពោះមុខជំនួញជួញដូរមានផលកម្រៃហូរចូលហូរហែ ។ រីឯគូស្វាមីភរិយាប្រយ័ត្ន មានអ្នកក្រៅនាំរឿងមកអុជអាល ។

 

      ឆ្នាំរកា
រាសីស្រុតចុះ ។ ថ្ងៃនេះទោះជាលោកអ្នកបានប្រកបកិច្ចការងារអ្វីក៏ដោយចូរកុំធ្វេសប្រហែស ឱ្យសោះជាពិសេសមុនពេលសេពគប់ជាមួយនឹងមិត្តភក្តិ ចូរចេះពិនិត្យតាមដានមើលសមាសភាព មនុស្សល្អនិង អាក្រក់ឱ្យបានច្បាស់លាស់ ទើបមិនជាប់ពាក់ព័ន្ធក្នុងបទល្មើសផ្សេងៗ ។ ចំពោះ មុខជំនួញជួញដូរច្រើនរកស៊ីចាញ់ប្រៀបគេ ដោយការបង្វិលដើមទុនមានភាពយឺតយ៉ាវ ។

 

      ឆ្នាំច
រាសីឡើងខ្ពស់ត្រដែត ។ ថ្ងៃនេះទោះជាលោកអ្នកបានប្រកបកិច្ចការងារអ្វីក៏ដោយក៏អាច ដំណើរការបានស្រួលដែរ ។ ចំពោះមុខជំនួញជួញដូរមានអំណោយផលល្អនៅទីឆ្ងាយ ជាពិសេសបើបានទៅរកស៊ីជួញដូរនៅចំទិសខាងលិច ឬ ខាងលិចឆៀងខាងជើង គឺល្អ ប្រសើរណាស់ព្រោះអាចប្រមូលបានភោគផលកម្រៃយ៉ាងត្រជាក់ចិត្តត្រឡប់ចូលផ្ទះ ។ រីឯគូស្វាមីភរិយាមានភាពល្អូកល្អិនល្អណាស់ ។

 

      ឆ្នាំកុរ
រាសីស្រុតចុះ ។ ថ្ងៃនេះចំពោះបុគ្គលិកកម្មករដែលបម្រើការងារនៅតាមបណ្តាក្រុមហ៊ុន ឬ រោងចក្រនានាតោងចៀសវាងការបង្ករឿងឈ្លោះប្រកែកជាមួយនឹងថៅកែ ទើបអាចរក្សា តួនាទី និង កន្លែងធ្វើការបានគង់វង្ស ។ ចំពោះមុខជំនួញជួញដូរបើមានមនុស្សចម្លែកយករបស់របរ មានតម្លៃមកបញ្ចាំឬលក់ឱ្យដោយធូរថ្លៃយ៉ាងណាក្តីក៏មិនត្រូវទទួល ឬ ទិញយកដែរ ទើបអាចចៀសផុតពីការជាប់ពាក់ព័ន្ធក្នុងបទល្មើសផ្សេងៗ៕       
      
       
      

Comments ()

 
ហោរាសាស្ត្រប្រចាំថ្ងៃចន្ទ ទី ៧ ខែកុម្ភៈ ឆ្នាំ ២០១១ Print E-mail
Written by ភ្នំពេញដេលីញូវ   
Sunday, 06 February 2011 14:48

       ឆ្នាំជូត

 រាសីល្អមធ្យម ។ ថ្ងៃនេះទោះជាលោកអ្នកបានប្រកបកិច្ចការងារអ្វីក៏ដោយគឺអាចដំណើរការ បានខ្លះនិងខ្លះទៀតត្រូវរាំងស្ទះ ដូច្នេះទាល់តែខិតខំប្រឹងប្រែងបន្តិច ទើបអាចបោះជំហានទៅ មុខបាន ។ ចំពោះមុខជំនួញជួញដូរបើ មានមនុស្សសម្តីផ្អែមត្រជាក់មកធ្វើជាធ្នាក់ទាក់ទងលោកអ្នក ឱ្យរកស៊ីចូលហ៊ុនជាមួយចូរចេះត្រិះរិះពិចារណាឱ្យបានល្អិតល្អន់ទើបមិនចាញ់បោកគេ ។

 

      ឆ្នាំឆ្លូវ

រាសីឡើងខ្ពស់ត្រដែត ។ ថ្ងៃនេះទោះជាលោកអ្នកបានប្រកបកិច្ចការងារអ្វីក៏ដោយក៏អាចទទួល បានផលសម្រេច សមតាមបំណងប្រាថ្នាទាំងអស់ ព្រមទាំងមានបងប្អូនញាតិមិត្តជួយជ្រោមជ្រែង ទៀតផង ។ ចំពោះមុខជំនួញជួញដូរ អាចបណ្តាក់ទុនរកស៊ី ឬ ក៏ចេញទៅជួញដូរ ផ្លូវឆ្ងាយមិនថាផ្លូវគោក ឬ ផ្លូវទឹកឡើយគឺសមប្រកបតែទាំងអស់ ព្រោះអាចប្រមូលបាន ផលកម្រៃយ៉ាងត្រជាក់ចិត្តត្រឡប់ចូលផ្ទះ ។

 

      ឆ្នាំខាល
រាសីស្រុតចុះ ។ ថ្ងៃនេះរាល់កិច្ចការងារជួបរឿងរកាំរកូសច្រើន ដូច្នេះទោះជាលោកអ្នកបាន ប្រកបកិច្ចការងារអ្វីក៏ដោយគឺត្រូវចេះអត់ធ្មត់ និង រំងាប់ចិត្តឱ្យបានត្រជាក់ ។ ដាច់ខាតមិនត្រូវ ប្រើកម្លាំងបាយដោះស្រាយបញ្ហាឡើយ ទើបរឿងតូចមិនអាចក្លាយជារឿងធំបាន ។ ចំពោះមុខជំនួញ ជួញដូរច្រើនរកស៊ីចាញ់ប្រៀបគេដោយការបង្វិលដើមទុនមានការរអាក់រអួល និង យឺតយ៉ាវ ។

 

      
    ឆ្នាំថោះ
រាសីស្រុតចុះ ។ ថ្ងៃនេះរាល់កិច្ចការងារជួបឧបសគ្គច្រើន ដូច្នេះលោកអ្នកត្រូវខិតខំពុះពារបន្តិច ទើបពុំមានការ រាំងស្ទះ ។ ក្រៅពីនោះបើមានដំណើរទៅណាមកណាមិនថាជិតឆ្ងាយឡើយ ចូរយកចិត្តទុកដាក់ចំពោះបញ្ហាសុវត្ថិភាព ផ្ទាល់ខ្លួន ជាពិសេសចំពោះស្ត្រីភេទមិនត្រូវ ធ្វើដំណើរផ្លូវឆ្ងាយដាច់សង្វែងតែម្នាក់ឯងឡើយ ។ ប្រយ័ត្នបានជួបគ្រោះអាក្រក់  បង់ទាំង ទ្រព្យបង់ទាំងកាយ ។ រីឯគូស្នេហ៍ជួបរឿងរកាំរកូសច្រើន ។

 

      ឆ្នាំរោង
រាសីឡើងខ្ពស់ត្រដែត ។ ថ្ងៃនេះឱកាសល្អៗបានមកដល់ហើយ ដូច្នេះលោកអ្នកត្រូវរវៀសរវៃ ញាប់ជើងញាប់ដៃ បន្តិច ព្រោះពេលវេលាជាមាសប្រាក់ធ្វើច្រើនបានច្រើន ។ តែចូរកុំមាន ចិត្តលោភលន់ឱ្យសោះ ។ ប្រយ័ត្នបែរជាកើតរឿងរ៉ាវអាចបង់ខាតលាភសក្ការៈវិញ ។ ចំពោះ មុខជំនួញជួញដូរបានកាក់កបល្អណាស់ ព្រមទាំងមានផលកម្រៃហូរចូលមកពីគ្រប់ទិសទី ទៀតផង ។ រីឯគូស្វាមីភរិយាមានភាពល្អូកល្អិនល្អណាស់ ។

 

      ឆ្នាំម្សាញ់
រាសីល្អមធ្យម ។ ថ្ងៃនេះអ្វីៗមានការប្រែប្រួលពុំទៀងទាត់ឡើយ ដូច្នេះទោះជាលោកអ្នក បានប្រកបកិច្ចការងារអ្វី ក៏ដោយចូរចេះសម្របសម្រួលទៅតាមកាលទេសៈប្រែប្រួលទើប អាចបោះជំហានទៅមុខបាន ។ ចំពោះមុខជំនួញជួញដូរ បើមានការទិញលក់ដីធ្លីផ្ទះសម្បែង ឬ វត្ថុមានតម្លៃផ្សេងៗ ចូរធ្វើលិខិតស្នាមជាលាយលក្ខណ៍អក្សរដោយមានចុះហត្ថលេខា ឬ ផ្តិតស្នាមមេដៃទើបទៅថ្ងៃមុខពុំមានបញ្ហារឿងក្តីក្តា ចោទឡើង ។

 

      ឆ្នាំមមី
 រាសីស្រុតចុះ ។ ថ្ងៃនេះពិតមែនតែលោកអ្នករត់ចុះរត់ឡើងមានការមមាញ្ញឹកខ្លាំងក្នុងកិច្ចការងារក្តី តែទទួលបានផលប្រយោជន៍តិចតួចស្តួចស្តើងប៉ុណ្ណោះ ។ ក្រៅពីនោះបើជួបបញ្ហាលំបាក ខ្លះៗគួរគប្បីរកគេជួយជ្រោមជ្រែង ទើបកិច្ចការងារអាចដំណើរការបានស្រួល ចំពោះមុខជំនួញ ជួញដូរមិនត្រូវហ៊ានប្រថុយប្រថានក្នុងការបណ្តាក់ទុនរកស៊ីដោយទ្រង់ទ្រាយធំឡើយ ។ រីឯគូស្វាមីភរិយាប្រយ័ត្នមានគេនាំរឿងមកអុជអាល ។

 

 

      ឆ្នាំមមែ
រាសីល្អមធ្យម ។ ថ្ងៃនេះថ្វីដ្បិតតែរាល់កិច្ចការងារនៅជួបនឹងឧបសគ្គខ្លះៗក្តីក៏មិនចោទជាបញ្ហា អ្វីធ្ងន់ធ្ងរដែរព្រោះលោកអ្នកអាចរកដំណោះស្រាយបានជ្រះស្រឡះ ។ ចំពោះមុខជំនួញ ជួញដូរជួញជិតល្អជាងជួញឆ្ងាយ ព្រោះការដើរផ្លូវឆ្ងាយបើមិនបានជួបគ្រោះអាក្រក់ៗ ទេក៏នឹងបានត្រឹមតែបាតដៃទទេត្រឡប់ចូលផ្ទះវិញដែរ ។ រីឯគូស្នេហ៍ប្រយ័ត្នមានគេចង់ បំបែកបំបាក់ ។

 

      ឆ្នាំវក
 រាសីឡើងខ្ពស់ត្រដែត ។ ថ្ងៃនេះទោះលោកអ្នកបានប្រកបកិច្ចការងារអ្វីក៏ដោយ ក៏អាចដំណើរ ការបានស្រួលដែរ ។ បើមានការជួបពិគ្រោះពិភាក្សាកិច្ចការងារផ្សេងៗច្រើនឆាប់ចុះសម្រុងនឹងគ្នា ហើយបើបានរួមកិច្ចការងារជាមួយគ្នា រឹតតែថ្កុំថ្កើងរុងរឿង ។ ចំពោះមុខជំនួញជួញដូរ មានអំណោយផលល្អនៅចំទិសខាងលិច ឬ ទិសឦសាន ព្រោះអាចប្រមូលបានភោគផល កម្រៃយ៉ាងច្រើនត្រជាក់ចិត្តត្រឡប់ចូលផ្ទះ ។ រីឯគូស្នេហ៍ភរិយាមានភាពល្អូកល្អិនល្អណាស់ ។

 

      ឆ្នាំរកា
រាសីល្អមធ្យម ។ ថ្ងៃនេះទោះជាលោកអ្នកបានប្រកបកិច្ចការងារអ្វីក៏ដោយចូរកុំធ្វេសប្រហែសឱ្យ សោះជាពិសេសចំពោះអ្នកជំនួញជួញដូរមុននឹងប្រគល់ ឬ ទទួលនូវមុខទំនិញសព្វសារពើ ចូរចេះពិនិត្យមើលគុណភាព និង រាប់ចំនួនឱ្យបានត្រឹមត្រូវទើបមិនចាញ់បោកគេ ។ ចំពោះ មុខជំនួញជួញដូរបានកាក់កបល្អគ្រាន់បើ រីឯគូស្នេហ៍ប្រយ័ត្នមានអ្នកទីបីចូលជ្រៀតជ្រែក ។

 

      ឆ្នាំច
រាសីល្អមធ្យម ។ ថ្ងៃនេះអ្វីៗប្រែមកល្អប្រសើរជាបណ្តើរ ។ ដូច្នេះលោកអ្នកអាចប្រកប កិច្ចការងារបានពេញដៃពេញជើង ហើយបើទោះជាបានជួបនឹងឧបសគ្គខ្លះៗក្តីក៏មិនចោទ ជាបញ្ហាធ្ងន់ធ្ងរដែរព្រោះលោកអ្នកអាចរកដំណោះស្រាយបានជ្រះស្រឡះ ។ ចំពោះមុខ ជំនួញជួញដូរត្រូវរកឱ្យស្របទៅតាមផ្លូវច្បាប់ ទើបមិននាំអំពល់ទុក្ខដាក់ខ្លួន ។ រីឯ គូស្វាមីភរិយាមានភាពសុខដុមរមនា ។

 

      ឆ្នាំកុរ
រាសីឡើងខ្ពស់ត្រដែត ។ ថ្ងៃនេះលោកអ្នកមានអារម្មណ៍ភ្លឺថ្លាគំនិតប្រាជ្ញាឈ្លាសវៃ ទោះ បានប្រកបកិច្ចការងារអ្វីៗ ក៏ដោយក៏អាចទទួលបានផលសម្រេចសមតាមបំណងប្រាថ្នា ទាំងអស់ ។ ចំពោះមុខជំនួញជួញដូរបើទោះជាបានជួបគូ ប្រជែងជើងខ្លាំង ចេញមុខមកតតាំងយ៉ាងណាក្តី ក៏មិនភ័យព្រួយអ្វីដែរ ព្រោះលោកអ្នកអាចយកប្រៀបឈ្នះជានិច្ច ។ រីឯគូស្នេហ៍ប្រកបតែភាពផ្អែមល្ហែម៕       
      
       
      

Comments ()

 
ហោរាសាស្ត្រប្រចាំថ្ងៃសៅរ៍ទី ៥ ខែកុម្ភៈ ឆ្នាំ ២០១១ Print E-mail
Written by ភ្នំពេញដេលីញូវ   
Friday, 04 February 2011 13:21

       ឆ្នាំជូត

 រាសីឡើងខ្ពស់ត្រដែត ។ ថ្ងៃនេះរាល់ចង្រៃឧបទ្រព និង រាល់ឧបសគ្គត្រូវបានសាបរលាប បាត់ស្រមោលអស់រលីង ។ ដូច្នេះលោកអ្នកអាចប្រកបកិច្ចការងារបានពេញដៃពេញជើង ហើយបើទោះជាមានការប្រកួតប្រជែងយ៉ាងខ្លាំងក្លាក្តី ក៏មិនភ័យព្រួយដែរ ព្រោះលោក អ្នកអាចយកប្រៀបឈ្នះជានិច្ច ។ ចំពោះមុខជំនួញជួញដូរបានកាក់កបល្អណាស់ ។ រីឯ គូស្នេហ៍ប្រកបតែភាពផ្អែមល្ហែម ។

 

      ឆ្នាំឆ្លូវ

រាសីល្អមធ្យម ។ ថ្ងៃនេះទោះជាលោកអ្នកបានប្រកបកិច្ចការងារអ្វីក៏ដោយចូរកុំធ្វេសប្រហែស ឱ្យសោះជាពិសេសមុននឹងសម្រេចចាត់ចែងកិច្ចការងារធំៗ តោងចេះត្រិះរិះពិចារណាឱ្យ បានល្អិតល្អន់ទើបពុំមានការថ្លោះធ្លោយ ។ ចំពោះមុខជំនួញជួញដូរថ្វីដ្បិតតែមានផលកម្រៃ ហូរចូលច្រើនគួរសមក្តី ។ តែពុំមានសល់អ្វីជាដុំកំភួនឡើយ ព្រោះចាយវាយខ្ជះខ្ជាយពេក ។ រីឯគូស្វាមីភរិយាប្រយ័ត្នមានអ្នកក្រៅនាំរឿងមកអុជអាល ។

 

      ឆ្នាំខាល
រាសីស្រុតចុះ ។ ថ្ងៃនេះទោះជាលោកអ្នកបានប្រកបកិច្ចការងារអ្វីក៏ដោយចូរមានស្មារតី ប្រុងប្រយ័ត្នជាប់ជានិច្ច ។ ក្រៅពីនោះបើមានដំណើរចេញទៅកម្សាន្តនៅតាមមាត់សមុទ្រ ទន្លេ បឹងបួ ចូរប្រយ័ត្នប្រយែងក្រែងជួបគ្រោះលង់ទឹក ។ ចំពោះមុខជំនួញជួញដូរមិនត្រូវហ៊ានប្រថុយប្រថាន ក្នុងការបណ្តាក់ទុនរកស៊ីដោយទ្រង់ទ្រាយធំឡើយ ហើយក៏មិនត្រូវប្រព្រឹត្តល្បែងស៊ីសងដែរ ។ រីឯគូស្នេហ៍ជួបរឿងរកាំរកូសច្រើន ។

 

      
    ឆ្នាំថោះ
រាសីល្អមធ្យម ។ ថ្ងៃនេះស្ថិតក្នុងស្ថានភាពដ៏ស្ងប់ស្ងាត់ក៏ពិតមែនតែអ្វីដែលលោកអ្នកត្រូវយក ចិត្តទុកដាក់នោះ ។ ប្រយ័ត្នមានគេប៉ងឈ្នានីសតាមគ្រប់រូបភាព ។ ក្រៅពីនោះត្រូវចៀស វាងការប្រឈមមុខបង្ករឿងឈ្លោះប្រកែកជាមួយនឹងអ្នកមានសម្តីប៉ប៉ាច់ប៉ប៉ោចច្រើន ព្រោះ បានត្រឹមតែបង់ខាតផលប្រយោជន៍តែប៉ុណ្ណោះ ។ ចំពោះមុខជំនួញជួញដូរបានកាក់កប ល្អគ្រាន់បើ ។ រីឯគូស្វាមីភរិយាមានភាពសុខដុមរមនា ។

 

      ឆ្នាំរោង
រាសីឡើងខ្ពស់ត្រដែត ។ ថ្ងៃនេះឱកាសល្អៗបានមកដល់ហើយ ដូច្នេះលោកអ្នកត្រូវរវៀសរវៃ ញាប់ជើងញាប់ដៃ បន្តិច ព្រោះពេលវេលាជាមាសប្រាក់ធ្វើច្រើនបានច្រើន ។ តែចូរកុំមាន ចិត្តលោភលន់ដោយចង់មានចង់បានឱ្យហួសប្រមាណពេកទេ ។ ប្រយ័ត្នបែរជាកើតរឿងរ៉ាវ អាចបង់ខាតលាភសក្ការៈវិញ ។ ចំពោះមុខជំនួញជួញដូរបានកាក់កបល្អណាស់ ។ រីឯ គូស្នេហ៍ប្រកបតែភាពផ្អែមល្ហែម ។

 

      ឆ្នាំម្សាញ់
រាសីស្រុតចុះ ។ ថ្ងៃនេះទោះជាលោកអ្នកបានប្រកបកិច្ចការងារអ្វីក៏ដោយគឺអាចជួបនឹងគូប្រជែង ជើងខ្លាំងចេញមកតតាំង ។ ដូច្នេះលោកអ្នកត្រូវត្រៀមរៀបចំជើងព្រួលទុកសម្រាប់ទប់ទល់ជាមុន ទើបមិនបរាជ័យ ។ ចំពោះមុខជំនួញជួញដូរច្រើនរកស៊ីចាញ់ប្រៀបគេដោយការបង្វិលដើមទុនមាន ការរអាក់រអួល និង យឺតយ៉ាវ ។ រីឯគូស្វាមីភរិយាប្រយ័ត្នមានអ្នកក្រៅនាំរឿងមកអុជអាល ។

 

      ឆ្នាំមមី
 រាសីល្អមធ្យម ។ ថ្ងៃនេះថ្វីដ្បិតតែក្រោយពេលភ្លៀងមេឃស្រឡះល្អក្តី ។ តែទោះជាលោកអ្នក បានប្រកបកិច្ចការងារអ្វីក៏ដោយចូរកុំធ្វេសប្រហែសឱ្យសោះ ជាពិសេសក្នុងពេលទូទាត់ បញ្ជីប្រាក់កាសផ្សេងៗតោងប្រយ័ត្នប្រយែងក្រែងមានការថ្លោះធ្លោយអាចបង់ខាតទ្រព្យច្រើន ។ ចំពោះមុខជំនួញជួញដូរបានកាក់កបល្អគ្រាន់បើ ។ រីឯគូស្នេហ៍មានភាពស្និទ្ធស្នាលដូចប្រក្រតី ។

 

 

      ឆ្នាំមមែ
រាសីស្រុតចុះ ។ ថ្ងៃនេះទោះជាលោកអ្នកបានប្រកបកិច្ចការងារអ្វីក៏ដោយគឺត្រូវរៀបចំគម្រោង ផែនការណ៍ជាមុន សឹមយកទៅអនុវត្តតាមក្រោយទើបពុំមានការថ្លោះធ្លោយ ។ ក្រៅពីនោះ បើមានការនិយាយស្តីអ្វីតោងចេះប្រយ័ត្នមាត់-ក បន្តិច ព្រោះបើមានពាក្យសម្តីនិយាយជ្រុលជ្រួស ប៉ះសិទ្ធិអ្នកដទៃ តែបន្តិចអាចបង្កជារឿងទំនាស់វិវាទបាន ។ រីឯគូស្វាមីភរិយាជួបរឿងរកាំ រកូសច្រើន ។

 

      ឆ្នាំវក
 រាសីល្អមធ្យម ។ ថ្ងៃនេះទោះជាលោកអ្នកបានប្រកបកិច្ចការងារអ្វីក៏ដោយចូរកុំធ្វើទាំងងងឹត ងងល់ខ្វះការត្រិះរិះពិចារណាឱ្យសោះ ជាពិសេសមុនពេលចុះហត្ថលេខា ឬ ផ្តិតស្នាមមេដៃ លើលិខិតស្នាមផ្សេងៗ តោងចេះពិនិត្យពិច័យឱ្យបានល្អិតល្អន់ ទើបពុំមានការថ្លោះធ្លោយ ។ ចំពោះមុខជំនួញជួញដូរបានកាក់កបល្អគ្រាន់បើនឹងមានផលកម្រៃហូរចូលជាហូរហែ ។ រីឯគូស្នេហ៍ប្រយ័ត្នមានគេចង់បំបែកបំបាក់ ។

 

      ឆ្នាំរកា
រាសីឡើងខ្ពស់ត្រដែត ។ ថ្ងៃនេះទោះជាលោកអ្នកបានប្រកបកិច្ចការងារអ្វីក៏ដោយក៏អាច ដំណើរការបានស្រួល ដែរ ។ បើបានជួបពិគ្រោះពិភាក្សាកិច្ចការងារផ្សេងៗច្រើនឆាប់ចុះ សម្រុងនឹងគ្នា ។ ចំពោះមុខជំនួញជួញដូរមានទំនិញលក់ចេញទិញចូលឥតទំនេរដៃ និង មានភោគផលកម្រៃហូរចូលច្រើនគួរជាទីគាប់ចិត្តទៀតផង ។ រីឯគូស្វាមីភរិយា ប្រកបតែសេចក្តីសុខក្សេមក្សាន្ត ។

 

      ឆ្នាំច
រាសីស្រុតចុះ ។ ថ្ងៃនេះរាល់កិច្ចការងារជួបនឹងឧបសគ្គច្រើន ដូច្នេះលោកអ្នកត្រូវខិតខំពុះពារ បន្តិចទើបអាចបោះជំហានទៅមុខបាន ។ ក្រៅពីនោះបើពុំមានការចាំបាច់ទេ លោកអ្នក មិនត្រូវធ្វើដំណើរផ្លូវឆ្ងាយឡើយ ជាពិសេសការធ្វើដំណើរតាមផ្លូវទឹកព្រោះអាចជួបគ្រោះថ្នាក់ ច្រើន ។ ចំពោះមុខជំនួញជួញដូរមានផលកម្រៃហូរចូលតិចតួចស្តួចស្តើង ។ រីឯគូស្នេហ៍សម្បូរទៅដោយរឿងរកាំរកូស ។

 

      ឆ្នាំកុរ
រាសីឡើងខ្ពស់ត្រដែត ។ ថ្ងៃនេះលោកអ្នកមានអារម្មណ៍ភ្លឺថ្លាគំនិតប្រាជ្ញាឈ្លាសវៃ ទោះ បានប្រកបកិច្ចការងារអ្វីៗក៏ដោយ ក៏អាចទទួលបានផលសម្រេចសមតាមបំណងប្រាថ្នាទាំងអស់ ។ ចំពោះមុខជំនួញជួញដូរបើមានបងប្អូនញាតិមិត្តស្កាត់មកបបួលរកស៊ីចូលហ៊ុនជាមួយ ចូរកុំខកខានឱ្យសោះព្រោះជាដៃគូរកស៊ីដែលមានចិត្តត្រង់ទៅត្រង់មក រីឯគូស្វាមីភរិយា បើទោះជាមានអ្នកក្រៅនាំរឿងមកអុជអាលក្តី ក៏ពុំមានបញ្ហាចោទឡើងដែរ៕       
      
       
      

Comments ()

 
ហោរាសាស្ត្រប្រចាំថ្ងៃសុក្រ ទី ៤ ខែកុម្ភៈ ឆ្នាំ ២០១១ Print E-mail
Written by ភ្នំពេញដេលីញូវ   
Thursday, 03 February 2011 14:26

       ឆ្នាំជូត

 រាសីល្អមធ្យម ។ ថ្ងៃនេះបើអើពើសម្បកក្រៅហាក់ដូចជាមានភាពស្ងប់ស្ងាត់ល្អណាស់ តែតាម ពិតទៅនៅផ្ទៃក្នុងពោរពេញទៅដោយរឿងរកាំរកូស ដូច្នេះទោះជាបានប្រកបកិច្ចការងារអ្វីក៏ដោយ ចូរកុំធ្វេសប្រហែសឱ្យសោះ ។ ក្រៅពីនោះ លោកអ្នកមិនត្រូវធ្វើដំណើរទៅកាន់ទិសឦសាន ឬ ទិសនិរតីឡើយ ។ ចំពោះមុខជំនួញជួញដូរមានផលកម្រៃហូរចូលខ្សត់ខ្សោយ ។ រីឯគូស្វាមីភរិយា ប្រយ័ត្នមានគេនាំរឿងមកអុជអាល ។

 

      ឆ្នាំឆ្លូវ

រាសីស្រុតចុះ ។ ថ្ងៃនេះរាល់កិច្ចការងារអាចជួបគូប្រជែងជើងខ្លាំងចេញមុខមកតតាំង ដូច្នេះ លោកអ្នកត្រូវត្រៀមរៀបចំជើងព្រួលទុកសម្រាប់ទប់ទល់ជាមុន ទើបមិនបរាជ័យ ។ ចំពោះមុខ ជំនួញជួញដូរមិនត្រូវហ៊ានប្រថុយប្រថានក្នុងការបណ្តាក់ទុនរកស៊ីដោយទ្រង់ទ្រាយធំឡើយ ហើយក៏មិនត្រូវប្រព្រឹត្តល្បែងស៊ីសងដែរ ។ រីឯគូស្នេហ៍ប្រយ័ត្នមានគេចង់បំបែកបំបាក់ ។

 

      ឆ្នាំខាល
រាសីឡើងខ្ពស់ត្រដែត ។ ថ្ងៃនេះទោះជាលោកអ្នកបានប្រកបកិច្ចការងារអ្វីក៏ដោយ ក៏អាចទទួល បានផលសម្រេចសមតាមបំណងប្រាថ្នាទាំងអស់ ។ ចំពោះមុខជំនួញជួញដូរបើមានបងប្អូនញាតិ មិត្តស្កាត់មកបបួលរកស៊ីចូលហ៊ុនជាមួយ ចូរកុំបដិសេធឱ្យសោះ ព្រោះជាដៃគូរកស៊ីដែល មានចិត្តត្រង់ទៅត្រង់មក តែលៃលកយ៉ាងណាត្រូវចេះបែងចែកផលចំណេញឱ្យសមចិត្តយើង ចិត្តគេទើបបានសុខ ។

 

      
    ឆ្នាំថោះ
រាសីឡើងខ្ពស់ត្រដែត ។ ថ្ងៃនេះបើលោកអ្នកមានបំណងចង់ផ្លាស់ប្តូរកិច្ចការងារចាស់ស្រវាចាប់ ការងារថ្មីគឺពុំមានឧបសគ្គអ្វីមករាំងស្កាត់ឡើយ តែចំពោះមុខជំនួញជួញដូរបើមានបំណងចង់ចេញ ទៅរកស៊ីជួញដូរផ្លូវឆ្ងាយគួររូតរះចេញដំណើរបន្តិចទើបមូលលាភ ។ រីឯគូស្វាមីភរិយាមាន ភាពល្អូកល្អិនល្អណាស់ ។

 

      ឆ្នាំរោង
រាសីល្អមធ្យម ។ ថ្ងៃនេះអ្វីដែលលោកអ្នកត្រូវយកចិត្តទុកដាក់នោះ គឺឥរិយាបថនៃកិច្ចការងារ ព្រោះបើទោះជាលោកអ្នកបានប្រកបកិច្ចការងារអ្វីក៏ដោយ គឺត្រូវបានមហាជនតាមសង្កេត មើលរាល់សកម្មភាព ដូច្នេះពុំត្រូវមានអំនួតអួតក្អេងក្អាងឱ្យសោះ ដើម្បីចៀសវាងកុំឱ្យនៅឯកោ តែម្នាក់ឯង ។ ចំពោះមុខជំនួញជួញដូរបានកាក់កបល្អគ្រាន់បើ ។ រីឯគូស្នេហ៍មានភាព ស្និទ្ធស្នាលដូចប្រក្រតី ។

 

      ឆ្នាំម្សាញ់
រាសីស្រុតចុះ ។ ថ្ងៃនេះមុននឹងសម្រេចចាត់ចែងកិច្ចការងារអ្វីមួយ ចូរចេះត្រិះរិះពិចារណាដើម្បី ចៀសវាងការភ្លាំងភ្លាត់អាចបង់ខាតផលប្រយោជន៍ច្រើន ។ ចំពោះមុខជំនួញជួញដូរមិនត្រូវឆាប់ជឿ ទុកចិត្តគេពេកទេ ហើយក៏មិនត្រូវរកស៊ីចូលហ៊ុនជាមួយនឹងគេដែរ ប្រយ័ត្ននឹងបានចាញ់បោកគេ ។ រីឯគូស្វាមីភរិយាទាល់តែឆាប់បញ្ចប់រឿងរកាំរកូស ទើបពុំមានការប្រេះឆាកាន់តែធ្ងន់ធ្ងរ ។

 

      ឆ្នាំមមី
 រាសីឡើងខ្ពស់ត្រដែត ។ ថ្ងៃនេះឱកាសល្អៗបានមកដល់ហើយ ដូច្នេះលោកអ្នកត្រូវរវៀសរវៃ ញាប់ជើងញាប់ដៃបន្តិច ព្រោះពេលវេលាជាមាសប្រាក់ ធ្វើច្រើនបានច្រើន តែចូរកុំមានចិត្ត លោភលន់ដោយចង់មានចង់បានឱ្យហួសប្រមាណពេកទេ ប្រយ័ត្នបែរជាកើតរឿងរ៉ាវអាចបង់ ខាតលាភសក្ការៈវិញ ។ ចំពោះមុខជំនួញជួញដូរបានកាក់កបល្អណាស់ ។ រីឯគូស្នេហ៍ប្រកប តែភាពផ្អែមត្រជាក់ដូចទឹកឃ្មុំ ។

 

 

      ឆ្នាំមមែ
រាសីឡើងខ្ពស់ត្រដែត ។ ថ្ងៃនេះទោះជាលោកអ្នកបានប្រកបកិច្ចការងារអ្វីក៏ដោយ ក៏អាចទទួល បានផលសម្រេចសមតាមបំណងប្រាថ្នាទាំងអស់ ។ ចំពោះមុខជំនួញជួញដូរអាចបណ្តាក់ទុ នរកស៊ី ឬ ក៏ចេញទៅជួញដូរផ្លូវឆ្ងាយ មិនថាផ្លូវគោក ឬ ផ្លូវទឹកឡើយ គឺសមប្រកបតែទាំងអស់ ព្រោះអាចប្រមូលបានផលកម្រៃយ៉ាងច្រើនត្រជាក់ចិត្តត្រឡប់ចូលផ្ទះ ។ រីឯគូស្វាមី ភរិយាមានភាពល្អូកល្អិនល្អណាស់ ។

 

      ឆ្នាំវក
 រាសីស្រុតចុះ ។ ថ្ងៃនេះរាល់កិច្ចការងារជួបនឹងឧបសគ្គច្រើន ដូច្នេះទោះជាបានប្រកបកិច្ចការងារ អ្វីក៏ដោយចូរខិតខំពុះពារបន្តិច ទើបអាចបោះជំហានទៅមុខបាន ។ ចំពោះមុខជំនួញជួញដូរ បើមានមនុស្សចម្លែកយករបស់របរមានតម្លៃមកបញ្ចាំ ឬ លក់ឱ្យដោយធូរថ្លៃយ៉ាងណាក្តី ក៏មិនត្រូវទទួលឬទិញយកដែរ ប្រយ័ត្ននឹងបានជាប់ពាក់ព័ន្ធក្នុងបទល្មើសផ្សេងៗ ។

 

      ឆ្នាំរកា
រាសីល្អមធ្យម ។ ថ្ងៃនេះអ្វីៗប្រែមកល្អប្រសើរជាបណ្តើរៗ ដូច្នេះលោកអ្នកអាចប្រកបកិច្ចការងារ បានពេញដៃពេញជើង ហើយបើទោះជាបានជួបនឹងឧបសគ្គខ្លះៗក្តីក៏មិនចោទជាបញ្ហាអ្វីធ្ងន់ធ្ងរដែរ ព្រោះលោកអ្នកអាចរកដំណោះស្រាយបានជ្រះស្រឡះ ។ ចំពោះមុខជំនួញជួញដូរត្រូវធ្វើទំនាក់ ទំនងល្អជាមួយនឹងមនុស្សផងទាំងឡាយ ទើបការរកស៊ីអាចដំណើរការបានស្រួល ។

 

      ឆ្នាំច
រាសីស្រុតចុះ ។ ថ្ងៃនេះទោះជាលោកអ្នកបានប្រកបកិច្ចការងារអ្វីក៏ដោយ ចូរធ្វើដោយសន្សឹមៗ កុំបំបោលទើបអាចឈានទៅដល់គោលដៅបាន ។ ក្រៅពីនោះ ចំពោះអ្នកបើកបរយានយន្ត គ្រប់ប្រភេទចូរចេះគោរពច្បាប់ចរាចរឱ្យបានល្អខ្ជាប់ខ្ជួន ព្រោះគ្រោះថ្នាក់អាចកើតមានឡើង គ្រប់វិនាទី ។ ចំពោះមុខជំនួញជួញដូរមានផលកម្រៃហូរចូលស្តួចស្តើង ។ រីឯគូស្នេហ៍ ប្រយ័ត្នមានគេចង់បំបែកបំបាក់ ។

 

      ឆ្នាំកុរ
រាសីល្អមធ្យម ។ ថ្ងៃនេះទោះជាលោកអ្នកបានប្រកបកិច្ចការងារអ្វីក៏ដោយ ចូរកុំធ្វេសប្រហែស ឱ្យសោះជាពិសេសមុនពេលចុះហត្ថលេខា ឬ ផ្តិតស្នាមមេដៃលើលិខិតស្នាមផ្សេងៗ ចូរចេះពិនិត្យ ពិច័យឱ្យបានល្អិតល្អន់ ទើបពុំមានការថ្លោះធ្លោយ ។ ចំពោះមុខជំនួញជួញដូរបានកាក់កបល្អគ្រាន់បើ ព្រមទាំងមានផលកម្រៃហូរចូលជាហូរហែទៀតផង ។ រីឯគូស្វាមីភរិយាប្រយ័ត្នមានអ្នកក្រៅនាំ រឿងមកអុជអាលនាំឱ្យការប្រេះឆាកាន់តែធ្ងន់ធ្ងរ៕       
      
       
      

Comments ()

 
ហោរាសាស្ត្រប្រចាំថ្ងៃព្រហស្បតិ៍ទី ៣ ខែកុម្ភៈ ឆ្នាំ ២០១១ Print E-mail
Written by ភ្នំពេញដេលីញូវ   
Thursday, 03 February 2011 00:03

       ឆ្នាំជូត

 រាសីស្រុតចុះ ។ ថ្ងៃនេះទោះជាលោកអ្នកបានប្រកបកិច្ចការងារអ្វីក៏ដោយចូរមានស្មារតី ប្រុងប្រយ័ត្នជាប់ជានិច្ច ជាពិសេសមុនននឹងសេពគប់ជាមួយនឹងមិត្តភក្តិ ឬ មុននឹងរកស៊ី ចូលហ៊ុនជាមួយនឹងអ្នកណាម្នាក់ចូរចេះសង្កេតតាមដាន មើលសមាសភាពមនុស្សល្អ និង អាក្រក់ឱ្យបានច្បាស់លាស់ទើបមិននាំអំពល់ទុកដាក់ខ្លួននឹងចាញ់បោកគេ ។ រីឯគូស្នេហ៍ជួបរឿងរកាំរកូសច្រើន ។

 

      ឆ្នាំឆ្លូវ

រាសីល្អមធ្យម ។ ថ្ងៃនេះទោះជាលោកអ្នកបានប្រកបកិច្ចការងារអ្វីក៏ដោយគឺត្រូវមានគម្រោង ផែនការឱ្យបានច្បាស់លាស់ជាមុន សឹមយកទៅអនុវត្តតាមក្រោយ ទើបពុំមានការថ្លោះធ្លោយ ចំពោះមុខជំនួញជួញដូរគឺត្រូវហ៊ានប្រថុយប្រថានបន្តិច ទើបមានផលកម្រៃហូរចូលជាហូរហែ ។ រីឯគូស្វាមីភរិយាប្រយ័ត្នមានអ្នកក្រៅនាំរឿងមកអុជអាល ។

 

      ឆ្នាំខាល
រាសីឡើងខ្ពស់ត្រដែត ។ ថ្ងៃនេះទោះជាលោកអ្នកបានប្រកបកិច្ចការងារអ្វីក៏ដោយក៏អាចទទួល បានផលសម្រេច សមតាមបំណងប្រាថ្នាទាំងអស់ ។ ចំពោះមុខជំនួញជួញដូរអាចបណ្តាក់ទុន រកស៊ី ឬ ក៏ចេញទៅជួញដូរផ្លូវឆ្ងាយមិនថា ផ្លូវគោក ឬ ផ្លូវទឹកឡើយគឺសមប្រកបតែទាំងអស់ ព្រោះលោកអ្នកអាចប្រមូលបានផលកម្រៃយ៉ាងច្រើនត្រជាក់ចិត្តត្រឡប់ចូលផ្ទះ ។

 

      
    ឆ្នាំថោះ
រាសីល្អមធ្យម ។ ថ្ងៃនេះទោះជាលោកអ្នកបានប្រកបកិច្ចការងារអ្វីក៏ដោយចូរចេះត្រិះរិះពិចារណា ឱ្យបានល្អិតល្អន់ មិនត្រូវឆាប់ជឿពាក្យសម្តីលួងលោមរបស់អ្នកដទៃឡើយ ។ ចំពោះមុខជំនួញ ជួញដូរបើមានមនុស្សសម្តីផ្អែមត្រជាក់មកធ្វើជាធ្នាក់ទាក់ទងលោកអ្នកត្រូវរកស៊ីចូលហ៊ុនជាមួយ ចូរចេះគិតគូរឱ្យបានច្បាស់លាស់ ទើបមិនចាញ់បោកគេ ។

 

      ឆ្នាំរោង
រាសីស្រុតចុះ ។ ថ្ងៃនេះអ្វីៗមានការប្រែប្រួលពុំទៀងទាត់ឡើយ ដូច្នេះទោះជាលោក អ្នកបានប្រកបកិច្ចការងារអ្វី ក៏ដោយចូរចេះសម្របសម្រួលទៅតាមកាលទេសៈប្រែប្រួល ទើបមិនរាំងស្ទះ ។ ចំពោះមុខជំនួញជួញដូរអាចជួបនឹងគូប្រជែងជើងខ្លាំងចេញមុខ មកតតាំង ។ ដូច្នេះត្រូវត្រៀមរៀបចំជើងព្រួលទុកសម្រាប់ទប់ទល់ ជាមុនទើបមិនបរាជ័យ ។

 

      ឆ្នាំម្សាញ់
រាសីឡើងខ្ពស់ត្រដែត ។ ថ្ងៃនេះទោះជាលោកអ្នកបានប្រកបកិច្ចការងារអ្វីក៏ដោយក៏អាច ដំណើរការបានស្រួលដែរ ហើយបើមានបងប្អូនញាតិមិត្តស្កាត់មកបបួលរួមការងារ ជាមួយចូរកុំខកខានឱ្យសោះ ព្រោះជាដៃគូរួមការងារដែលមានចិត្តត្រង់ទៅត្រង់មក ។ ចំពោះមុខជំនួញជួញដូរបានកាក់កបល្អណាស់ រីឯគូស្នេហ៍បើទោះជាមានគេចង់បំបែក បំបាក់ក្តីក៏ពុំរង្គោះរង្គើដែរ ។

 

      ឆ្នាំមមី
 រាសីល្អមធ្យម ។ ថ្ងៃនេះអ្វីដែលលោកអ្នកត្រូវយកចិត្តទុកដាក់នោះចូរកុំចេះឈឺឆ្អាល ឬ យកខ្លួនទៅធានារឿង របស់អ្នកដទៃឱ្យសោះ ។ ប្រយ័ត្នធ្វើគុណបានទោសអាចនាំអំពល់ទុក្ខ ដាក់ខ្លួន ។ ចំពោះមុខជំនួញជួញដូរមិនអំណោយផលល្អនៅទីឆ្ងាយឡើយ ព្រោះលាភសក្ការៈនៅទីជិត ។ រីឯគូស្វាមីភរិយាត្រូវប្រញាប់ប្រញាល់បញ្ចប់រឿងរកាំរកូស ទើបមានសេចក្តីសុខនៅក្នុងគ្រួសារ ។

 

 

      ឆ្នាំមមែ
រាសីឡើងខ្ពស់ត្រដែត ។ ថ្ងៃនេះឱកាសល្អៗបានមកដល់ហើយដូច្នេះលោកអ្នកត្រូវរវៀសរវៃ ញាប់ជើងញាប់ដៃ បន្តិច ព្រោះពេលវេលាជាមាសប្រាក់ធ្វើច្រើនបានច្រើន ។ តែចូរកុំមានចិត្ត លោភលន់ដោយចង់មានចង់បានឱ្យហួសប្រមាណពេកទេ ។ ប្រយ័ត្នបែរជាកើតរឿងរ៉ាវ អាចបង់ខាតលាភសក្ការៈវិញ ។ រីឯគូស្នេហ៍បើស្គាល់ចិត្តស្គាល់ថ្លើមគ្នាយូរ ហើយអាចពិគ្រោះ ពិភាក្សារឿងរៀបអាពាហ៍ពិពាហ៍បាន ។

 

      ឆ្នាំវក
 រាសីល្អមធ្យម ។ ថ្ងៃនេះរាល់កិច្ចការងារបើទោះជានៅជួបនឹងឧបសគ្គខ្លះៗក្តីក៏មិនភ័យព្រួយអ្វីដែរ ព្រោះលោកអ្នកអាចរកដំណោះស្រាយបានជ្រះស្រឡះ ។ តែអ្វីដែលលោកអ្នកត្រូវយកចិត្តទុកដាក់ នោះចូរកុំនិយាយប៉ប៉ាច់ប៉ប៉ោចឥតបានការច្រើនពេកទេ ។ ប្រយ័ត្នតែមានពាក្យសម្តីនិយាយប៉ះ សិទ្ធិអ្នកដទៃតែបន្តិច អាចបង្កជារឿងទំនាស់វិវាទបាន ។

 

      ឆ្នាំរកា
រាសីស្រុតចុះ ។ ថ្ងៃនេះរាល់កិច្ចការងារជួបនឹងឧបសគ្គច្រើន ដូច្នេះទាល់តែខិតខំពុះពារបន្តិច ទើបមិននៅទ្រឹងមួយកន្លែង ។ ក្រៅពីនោះបើមានដំណើរទៅណាមកណាមិនថាទីជិតឆ្ងាយឡើយ តោងយកចិត្តទុកដាក់ចំពោះបញ្ហាសុវត្ថិភាពផ្ទាល់ ។ ចំពោះមុខជំនួញជួញដូរមានផលកម្រៃ ហូរចូលតិចតួចស្តួចស្តើងប៉ុណ្ណោះ ។ រីឯគូស្នេហ៍ប្រយ័ត្នមានគេចង់បំបែកបំបាក់ ។

 

      ឆ្នាំច
រាសីឡើងខ្ពស់ត្រដែត ។ ថ្ងៃនេះទោះជាលោកអ្នកបានប្រកបកិច្ចការងារអ្វីក៏ដោយក៏អាច ទទួលបានផលសម្រេច សមតាមបំណងប្រាថ្នាទាំងអស់ ព្រមទាំងមានបងប្អូនញាតិសន្តាន ជួយជ្រោមជ្រែងទៀតផង ។ តែបើទទួលបានជោគជ័យអ្វីមួយចូរកុំមានអំនួតអួតក្អេងក្អាងឱ្យសោះ ។ ពុំនោះទេបានត្រឹមតែបង្កើនសត្រូវកាត់បន្ថយមិត្តតែប៉ុណ្ណោះ ។ រីឯគូស្វាមីភរិយាមានភាព ល្អូកល្អិនល្អណាស់ ។

 

      ឆ្នាំកុរ
រាសីស្រុតចុះ ។ ថ្ងៃនេះរាល់កិច្ចការងារជួបរឿងរកាំរកូសច្រើន ដូច្នេះទោះជាលោកអ្នកបាន ប្រកបកិច្ចការងារអ្វីក៏ដោយ ចូរចេះរំងាប់ចិត្តឱ្យបានត្រជាក់ ។ មិនត្រូវប្រើកម្លាំងបាយដោះស្រាយ បញ្ហាឱ្យសោះ ទើបរឿងតូចមិនអាចរីករាលដាលធំបាន ។ ចំពោះមុខជំនួញជួញដូរមានផលកម្រៃ ហូរចូលមកដោយតឹង និង មានចំនួនតិចតួចស្តួចស្តើងប៉ុណ្ណោះ ។ រីឯគូស្នេហ៍ជួបរឿង រកាំរកូសច្រើន៕       
      
       
      

Comments ()

 
«StartPrev12345678910NextEnd»

Page 1 of 20
អត្រាប្តូរប្រាក់គិតជាដុល្លារអាមេរិក
ថ្ងៃទី៥ខែ កក្កដាឆ្នាំ ២០១៣
រូបិយប័ណ្ណប្រទេសទិញចូលលក់ចេញ
1 USDរៀល-កម្ពុជា4040
4090
1 USDបាត-ថៃ29.00
29.50
1 USDដុង-វៀតណាម22002250
100 EUR យូរ៉ូ-អឺរ៉ុប1.2221.227
 RSS FEED
feed-image Articles